រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនគ្រួសារដែលរងគ្រោះថ្នាក់ចរាចរ រហូតបាត់បង់អាយុជីវិត និងរងរបួស

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនដល់គ្រួសារនៃសពជួបគ្រោះថ្នាក់ចរាចរ បាត់បង់អាយុជីវិត ចំនួន ២នាក់ ឈ្មោះ សុន ពិព័ណ អាយុ ១៩ឆ្នាំ ឈ្មោះ សុន ម៉េងស្រឺ អាយុ ១៥ឆ្នាំ និង រងរបួសស្រាល ឈ្មោះ ឡូញ ស្រីលាប អាយុ ១៩ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ ឃួន ឃុនឌី មានប្រសាសន៍លើកឡើងថា នាងខ្ញុំជំនួសមុខឯកឧត្តម អភិបាលខេត្ត និងជាអនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ជាពិសេសក្រុមគ្រួសារនៃសព សូមចូលរួមសោកស្តាយ ចំពោះប្អូនស្រីទំាងពីរ ដែលបានជួបគ្រោះថ្នាក់ចរាចរបាត់បង់អាយុជីវិត ព្រោះគ្រោះថ្នាក់ចរាចរយើងមិនអាចដឹងទុកមុនបានទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទំាងអស់ ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ជាពិសេស ចេះការពារសុវត្ថិភាពដោយខ្លួនឯង។អំណោយដែលនាំយកមកជាមួយមាន អង្ករ ១០០គីឡួក្រាម និងថវិកា ចំនួន ៤០ម៉ឺនរៀល ដើម្បីចូលរួមបុណ្យសពផងដែរ។

បន្ទាប់មកលោកជំទាវ និងក្រុមការងារ បានបន្តទៅដល់លំនៅដ្ឋានប្អូនស្រីឈ្មោះ ឡូញ ស្រីលាប ដែល អាយុ ១៩ឆ្នាំ ដែលរងរបួសស្រាល ក្នុងហេតុកាជួបគ្រោះថ្នាក់ចរាចរនេះដែរ នូវថវិកា ចំនួន ៣០ម៉ឺនរៀល ។ លោកជំទាវក៏បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ជួយប្រជាពលរដ្ឋជួបបញ្ហារងគ្រោះ ទីណាដែលមានបងប្អូនជួបការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច៕

Related Post