រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្ងៃកាន់បិណ្ឌទី១១ ឯកឧត្តម សុខ លូ និងសហការី នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តប្រាសាទ ស្រុកសន្ទុក

នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ រួមទាំងបច្ច័យចំនួន ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តប្រាសាទ ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធចាប់គិតពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបាន សេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ និងបាននាំយកទេយ្យវត្ថុ មានដូចជា៖ អង្ករ ២០០គីឡូក្រាម ទឹកផ្លែឈើ ៣កេស មី ១កេសធំ ស្មើនឹង ៦កេសតូច និងបច្ច័យ ចំនួន ១លានរៀល។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា  ដែលដៃម្ខាងកសាង និងការពារប្រទេស ដៃម្ខាងទៀតស្វែងរកសន្តិភាពជូនប្រទេសជាតិ តាមរយៈកិច្ចចចារសន្តិភាព បង្រួមបង្រួមជាតិ ដោយរួមគ្នាជាមួយប្រជាពលរដ្ឋ កសាងបានមកវិញនូវផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ សង្គមរីកចម្រើនទៅមុខលើគ្រប់វិស័យ។

Related Post