រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប​លទ្ធផលការងារត្រីមាសទី៣ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍

នៅព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៧ នៅរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំ កិច្ចប្រជុំបូកសរុប លទ្ធផលការងារត្រីមាសទី៣ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមអធិបតីភាព លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ធំ។ ក្នុងគោលបំណងពង្រឹងនូវការងារសហគមន៍ ក្នុងការជួយស្រ្តី និងកុមារ និងដើម្បីលើកកម្ពស់ សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ។

លោកស្រី ផៃ ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានធ្វើរបាយការណ៍ដោយលើកឡើងថា គណៈកម្មការសមាគមន៍នារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្នុងត្រីមាសទី៣ បានអនុវត្តការងារមួយចំនួន រួមមាន៖ ធ្វើការផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយធ្វើការពន្យល់ និងផ្សព្វផ្សាយអំពីច្បាប់ ស្តីពីអំពើហឹង្សាក្នុងគ្រួសារ ការការពារជនរងគ្រោះ ការទប់ស្កាត់ការជួញដូរមនុស្ស ការចុះអត្រានុកូលដ្ឋាន ការចាក់វ៉ាក់ស៊ាំងការពារជម្ងឺ១១មុខដល់កុមារ ការចុះឈ្មោះចូលរៀនរបស់កុមារ និងការជំរុញឲ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យ និងសម្រាលកូននៅមណ្ឌលសុខភាពសរុបចំនួន ៨៦០នាក់។

ចំពោះកិច្ចសហការជាតិវិញសមាគនារីបានធ្វើសកម្មភាព លើគម្រោងការពារទប់ស្កាត់ជម្ងឺអេដស៍ ថែទាំ និងគាំទ្រស្រ្តីដែលធ្វើការងារនៅតាមសេវាកម្មកំសាន្តក្នុងខេត្ត និងក្រុមស្រ្តីឯករាជ្យ ឧត្ថម្ភគាំទ្រពីមូលិធិសកល គំរូថ្មីតាមរយៈអង្គការ (ខាណា) ដែលមានតំបន់គោលដៅនៅក្រុងស្ទឹងសែន។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ឃួន ឃុនឌី លើកឡើងដោយបញ្ជាក់ថា ការងារស្រ្តីនៅក្នុងសង្គម ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយអភិវឌ្ឍន៍សង្គម ឲ្យមានភាពប្រសើរឡើង ព្រោះស្ត្រីគឺជាមាតាពិភពលោក ដែលជួយក្នុងការអប់កូន អ្នកស្វែងរកចំណូលបន្ថែមក្នុងគ្រួសារ ជាពិសេសជាមេផ្ទះថែមទៀត ដូច្នេះត្រូវធ្វើការផ្សព្វផ្សាយ ដល់ស្ត្រីនូវចំណេះដឹង ក្នុងការថែរក្សានូវសុខភាពឲ្យបានល្អប្រសើរ តាមរយៈការថែរក្សានូវអនាម័យ ការការពារជម្ងឺ និងមានការយល់ដឹងពីតួនាទី និងភារកិច្ចក្នុងការអភិវឌ្ឍន៍សង្គម។

ដើម្បី៌ឲ្យការអភិវឌ្ឍន៍សង្គម កាន់តែមានប្រសិទ្ធិភាពទៀតនោះ យើងត្រូវធ្វើការផ្សព្វផ្សាយ ជម្រុញឲ្យស្រ្តីទៅចូលរួមបោះឆ្នោតសភា នីតិកាលទី៦ខាងមុខនេះ ជម្រុញដល់គ្រប់ស្ថាប័ន អង្គភាពដែលជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋយកចិត្តទុកដាក់ផ្តល់ជូនតាមបែបសមធម៌សង្គម និងបរិយាប័ន្ន ជាពិសេសនោះ ត្រូវជម្រុញអនុសាខាសមាគមនារី ក្រុងស្រុកចុះតាមមូលដ្ឋានដើម្បីពង្រឹង និងបណ្តុះបណ្តាលដល់ស្ត្រីក្នុងសហគមន៍ ឲ្យមានការយល់ដឹងបន្ថែមទៀតពីការអប់រំកូន ការថែរក្សាសុខភាព និងការរៀបចំផែនការគ្រួសាផងដែរ៕

Related Post