រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ការប្រកាសចូលកាន់តំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ធំ ចំនួន ១២រូប

អបអរសាទពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ធំ ចំនួន ១២រូប ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីរាជការសរុបប្រមាណជាង ២០០នាក់ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

លោក សួគ៌ ច័ន្ទតារា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានអានសេចក្តីប្រកាសតែងតាំងមន្ត្រីរាជការ ដែលត្រូវចូលកាន់មុខតំណែងថ្មីនេះមានចំនួន ១២រូប ត្រូវបានតែងតំាង៖

១). លោក យ៉ូវ សេងគុណ ជានាយករដ្ឋបាលសាលាខេត្ត

២). លោក លី គឹមពាវ នាយករងរដ្ឋបាលសាលាខេត្ត

៣). លោក ព្រឹម រដ្ឋា នាយករងរដ្ឋបាលសាលាខេត្ត

៤). លោក ម៉ៅ ប៊ុនធូរ នាយកទីចាត់ការអន្តរវិស័យ

៥). លោកស្រី លំ គន្ធារី នាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត

៦). លោកស្រី ដៀប សុឃីម នាយិការងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត

៧). លោក ផេង ភារម្យ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត

៨). លោក យស បញ្ញារិទ្ធ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត

៩). លោក ខៀវ ប៉ាង នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត

១០). លោក អ៊ុំ ឧទុម្ពរ នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត

១១). លោក លី ហ្គាលី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច

១២). លោក ជា ពុំ អនុប្រធានការិយាល័យកសាងសមត្ថភាព។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការតែងតាំងនេះគឺបង្ហាញឲ្យឃើញ ពីការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំ របស់សាលាខេត្ត ដើម្បីឲ្យមន្ត្រីមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ច តាមលក្ខណការងាររបស់ខ្លួន ដែលបានកំណត់ ក្នុងនោះដែរឯកឧត្តម បានណែនាំដល់មន្ត្រីទំាងអស់ខិតខំរៀនសូត្រ ស្វែងយល់ និងចូលរួមវគ្គជំនាញខ្លីៗ តាមរយៈវគ្គបណ្តុះបណ្តាលក្តី ខ្លួនឯងក្តី ដើម្បីក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅ នឹងសកលភាវរូបនីយកម្ម តាមបច្ចេកវិទ្យាជឿនលឿន។ ឯកឧត្តមបន្ថែមថា សូមខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីពង្រឹងការងារក្នុងរដ្ឋបាលខេត្ត និងមានការទំនាក់ទំនងល្អ ជាមួយអង្គភាពមន្ទីរជុំវិញខេត្ត ដើម្បីបម្រើសេវាសាធារណៈជូនអ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ និងទាន់ពេលវេលា។

ឯកឧត្តម ឈុន ឈន់ បានផ្តាំផ្ញើរដល់មន្ត្រីវ័យក្មេង ឬមន្ត្រីដែលទើបនឹងប្រឡងជាប់ ត្រូវខិតខំសិក្សាស្វែងយល់បទពិសោធន៍ពីមន្ត្រីចាស់ៗ ឬអ្នកនៅជុំវិញខ្លួន សំដៅយ៉ាងណា ឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរឡើង ដើម្បីធានាដល់ការបំពេញ សេវាកម្មសាធារណៈ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានកាន់តែរហ័ស។

Related Post