រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្តេជ្ញាការពារសុខសុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគត

នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំការបង្កើតគណៈបញ្ជាប្រចាំថ្ងៃ របស់រដ្ឋបាលខេត្តកំពង់ធំ ដែលមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា៖ សូមក្រុមការងារទំាងអស់ ត្រូវយកចិត្តទុកដាក់ សហការតាមដានសភាពការណ៍ សកម្មភាពបទល្មើសនានា ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងការបង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយរាយការណ៍សុំយោបល់ពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមដានត្រួតពិនិត្យលទ្ធផល នៃការអនុវត្តគោលការណ៍ ផែនការសកម្មភាព និងសេចក្តីសម្រេចនានា របស់គណៈបញ្ជាការឯកភាព និងធ្វើសេចក្តីរាយការណ៍ជូនគណៈបញ្ជាការឯកភាព ដើម្បីបន្តដឹកនាំឲ្យ មានប្រសិទ្ធភាព ត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ឬរបាយការណ៍ រឿងហេតុជាក់លាក់ ជូនគណៈបញ្ជាការឯកភាព ដើម្បីរាយការណ៍បន្តជូនក្រសួងមហាផ្ទៃ ឬក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ឲ្យទាន់ពេលវេលា។

ឯកឧត្តមបន្ថែមទៀតថា រាល់កម្លំាងទាំងអស់ ត្រូវមានការទទួលខុសត្រូវតាមវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅរដ្ឋបាលខេត្តកំពង់ធំ ហើយវេនប្រចាំការនេះ ត្រូវអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ មានការសម្រេចជាថ្មី ដោយចាប់ផ្តើមពីវេនប្រចាំការទី១ ដល់វេនទីប្រចាំការ៥ មានលក្ខណៈវិលជុំ ដោយកន្លែងប្រចាំការនេះ ស្ថិតនៅទីតាំងជំនួយការគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត ក្នុងបរិវេណសាលាខេត្តកំពង់ធំ៕

Related Post