រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ផ្តល់នូវអនុសាសន៍ល្អៗដល់មន្ត្រីក្រោមឱវាទ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ

ដើម្បីជាការរួមចំណែកក្នុងការចូលរួមអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការងារគ្រប់គ្រងរដ្ឋបាល នៅរសៀលថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណេះសំណាលជាមួយមន្ត្រីរាជការ និងផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដូចជា៖ ទី១). ពង្រឹងការអនុវត្តវិន័យ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានក្នុងច្បាប់ជាធរមាន ទី២). ជម្រុញការគោរពពេលវេលា វត្តមានក្នុងការបំពេញការងារ និងការទទួលខុសត្រូវតាមតួនាទី ភារកិច្ច ពិសេសការអនុវត្តតាមអនុក្រឹត្យស្តីពី ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាទី

៣). ជម្រុញការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពមន្រ្តី ដែលមានមុខតំណែង ការគ្រប់គ្រងមន្រ្តីរាជការ ជាស្រ្តី និងមន្រ្តីក្របខណ្ឌថ្មី ទី៤). បន្តយកចិត្តទុកដាក់ដល់ការពារផលប្រយោជន៍ និងការលើកទឹកចិត្តមន្រ្តីរាជការ ដែលមានស្នាដៃល្អ និងសកម្មក្នុងការងារ ដូចជាផ្ដល់ជូននូវគ្រឿងឥស្សរិយយស ការតម្លើងថ្នាក់ឋានន្តរស័ក្ដិ ទី៥). ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ពង្រឹងរបបការងារប្រជុំតាមទីចាត់ការ ជាពិសេស ខិតខំបម្រើសេវាសាធារណៈជូនអ្នកទទួលសេវាឲ្យបានល្អប្រសើរជាងមុន៕

Related Post