រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខដល់កម្លាំង K ៧២ (វៀតណាម) ក្នុងឱកាសរំឮកខួបលើកទី៧៣ ទិវាកំណើតកងទ័ពវៀតណាម

នៅព្រឹកថ្ងៃសុក្រ ០៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចុះសួរសុខទុក្ខដល់កម្លាំង K ៧២ (វៀតណាម) ដែលកំពុងបំពេញភារកិច្ចស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមលើភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងឱកាសរំឮកខួបលើកទី៧៣ ទិវាកំណើតកងទ័ពវៀតណាម នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ដោយយោងស្មារតីនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ស្តីពីកិច្ចប្រតិបត្តិការ ស្វែងជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ក្នុងទស្សវត្សឆ្នាំ១៩៧០-១៩៨០ នាសម័យសង្គ្រាមកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តកំពង់ធំ បានសហការរវាងគណៈកម្មការជំនាញខេត្តកំពង់ធំ និងគណៈកម្មការជំនាញយោធភូមិភាគទី៧ មានក្រុម K៧០ និងគណៈកម្មការជំនាញ ខេត្តប៊ិញភឿក មានក្រុម K៧២ ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ខែធ្នូ ឆ្នាំ២០១៧នេះ ការស្វែងរកអដ្ឋិធាតុនៅក្នុងខេត្តកំពង់ធំបានចំនួន ១,០៥១អដ្ឋិធាតុ ប៉ុន្តែការស្វែងរកនេះ ធ្វើឲ្យជួបបញ្ហាខ្លះ ដោយសារកន្លែងកប់អដ្ឋិធាតុខ្លះ មានរយៈពេលយូរ ភូមិសាស្ត្រប្រែប្រួល អ្នកដឹងព័ត៌មានពីកន្លែងកប់អដ្ឋិធាតុមកដល់ពេលនេះ ពួកគាត់មានវ័យចាស់ ខ្លះជរា ខ្លះបាត់បង់ជីវិត ខ្លះទៀតប្តូរលំនៅដ្ឋាន។

ក្នុងនោះ ឯកឧត្តម បានថ្លែងអំណរគុណក្នុងកិច្ចរិតចំណងមិត្តភាព រវាងកម្ពុជា-វៀតណាម ដែលជាប្រទេសជាប់ភូមិផងរបងជាមួយ ជាពិសេសខេត្តកំពង់ធំ និងខេត្តប៊ិញភឿក នៅតែបន្តសហការណ៍ស្វែងរកអដ្ឋិធាតុបន្តទៀត។

 

Related Post