រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅឃុំទ្រា ស្រុកស្ទោង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ មន្ទីរទំនាក់ទំនងសភា ជាមួុយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ អធិការដ្ឋាននគរបាលស្រុកស្ទោង មន្រ្តីការិល័យសាធារណការ និងដឹកជញ្ជូនស្រុកស្ទោង ការិយាល័យអប់រំស្រុកស្ទោង សាលាបង្រៀនបើកបរដៃនិម្មិត ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកចូលរួមសរុបចំនួន ១,២៨១នាក់ ស្រី ៦៣៩នាក់ និងមានកម្មវិធីសួរសំនួុរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. ខិត្តបណ្ណសញ្ញាចរាចរណ៍សំខានៗចំនួន ០៥សន្លឹក
២.ខិត្តបណ្ណបទបញ្ញត្តិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ២០០សន្លឹក
៣.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
៤.សៀវភៅផ្លាតសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៥.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១០ក្បាល
៦.ខិត្តបណ្ណសម្រាប់អ្នកថ្មើរជើងចំនួន ០៥សន្លឹក
៧.ចំណាំងផ្លាតស្ដីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវចំនួន ១០០សន្លឹក
៨.ស្ទីកឃ័រចំណាំងផ្លាតចំនួន២០០សន្លឹក
៩.ចំណាំងផ្លាតស្ដីពីការពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវចំនួន ១០០សន្លឹក
១០.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លវចំនួន ២០០សន្លឹក
១១.មួកសុវត្ថិភាពចំនួន ០២មួក ។

Related Post