រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ជំនាញពិតប្រកដរបស់ កងកម្លាំងប្រដាប់អាវុទ្ធ ជាពិសេសនាយទាហាន គឺជាកម្លាំងស្នូលក្នុងការថែរក្សានូវសុខសន្តិភាព

កងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសនាយទាហាន ពលទាហាន គឺជាកម្លំាងដែល ឈរនៅជួរមុខក្នុងការថែរក្សាសុខសន្តិភាព ដែលទាមទារឲ្យមការហ្វឹកហ្វឺនមានជំនាញច្បាស់លាស់ ទំាងឥរិយាបថល្អ និងក្រមសីលធម៌វិជ្ជាជីវៈ។ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវតែមានជំនាញច្បាស់លាស់ ក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ និងមានឥរិយាបថល្អ ប្រកបដោយក្រមសីលធម៌ខ្ពស់ ដែលទាមទាឲ្យមានកាហ្វឹកហ្វឺន លើជំនាញអន្តរាគមន៍ ពិសេស ព្រោះវាជាកម្លាំងស្នូលក្នុងការថែរក្សានូវសេចក្តីសុខសន្តិភាពជូនជាតិ មាតុភូមិ។

ជាក់ស្តែងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំណុះយោធភូមិភាគទី៤ នៅទីបញ្ជាការវរសេនាតូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានបិទវគ្គហ្វឹកហ្វឺន ជំនាញអន្តរាគមន៍ពិសេស របស់នាយទាហាន ពលទាហាន ដែលធ្វើការហ្វឹកហាត់អស់រយៈពេល៤៥ ថ្ងៃកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា ការបំប៉នសមត្ថភាពជំនាញដល់នាយទាហាន ពិតជាមានសារសំខាន់ខ្លាំងណស់ ព្រោះនាយទាហាន គឺជាកម្លាំងជួរមុខ ក្នុងការអនុវត្តនូវបេសកម្ម ថែរក្សានូវសេចក្តីសុខសន្តិភាព ជូនជាតិមាតុភូមិ។ ហើយក្នុងរយៈពេលនៃការហ្វឹកហាត់ឃើញថា បងប្អូនជានាយទាហានទាំងអស់មានស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយការជឿទុកចិត្ត ដើម្បីទប់ស្កាត់របាតុភាពមិនប្រក្រតីដែល កើតមានឡើង។ ជាពិសេសនោះ ជំនាញពិប្រាកដរបស់នាយទាហាន គឺជាការចូលរួមថែរក្សាការពារសន្តិសុខសង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ប្រឆាំងដាច់ខាតចំពោះក្រុមដែលចេតនាប្រឆាំងមកលើរាជរដ្ឋាភិបាល ដោយខុសច្បាប់។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុក រីណា មេបញ្ជាការងយោធភូមិភាគទី៤ មានប្រសាសន៍លើកឡើងថា ជំនាញពិត សមត្ថភាពពិត និងវិន័យរបស់កម្លាំងដែលឆ្លងកាត់តាមរយៈកាហ្វឹកហ្វឺន នេះ គឺអាចថែរក្សានូវសេចក្តីសុខសន្តិភាពទៅបានលុះត្រាតែ កងកម្លាំងទាំងអស់ មានការគោរពវិន័យខ្ពស់ មានភក្តីភាព មានអកាប្បកិរិយាថ្លៃថ្នូរ មានភាពមោះមុតក្នុងការបំពេញបេសកកម្មប្រកបដោយឆន្ទៈ ប្រកបដោយការទទួលខុសត្រូវ មានសាមគ្គីភាពល្អ ស្មោះត្រង់ជានិច្ច ចំពោះជាតិ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ព្រមទាំងយកជំនាញទៅប្រើប្រាស់ដោយប្រសិទ្ធិភាពតាមបទបញ្ជារបស់ថ្នាក់លើ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ ការបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញអន្តរាគមន៍ ដល់កងកម្លាំង គឺបានសម្រេចជោគជ័យលើ ការអប់រំចិត្តសាស្រ្ត បំប៉នលើការគោរពវិន័យ សណ្តាប់ធ្នាប់ ដើម្បីជាកម្លាំងរ៉ឹងមាំ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ពិសេសចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាពិសេសកងកម្លាំងទាំងនេះនឹង ចូលរួមការពារដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនិតិកាលទី៦ ដែលប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

Related Post