រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ មន្ទីរទំនាក់ទំនង ជាមួុយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ការិល័យសាធារណការ និងដឹកជញ្ជូនស្រុកប្រាសាទបល្ល័ង្ក ការិយាល័យអប់រំស្រុកប្រាសាទបល្ល័ង្ក ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

នៅព្រឹកថ្ងៃពុធ ១រោច ខែេជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែឧសភា ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ មន្ទីរទំនាក់ទំនង ជាមួុយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ការិល័យសាធារណការ និងដឹកជញ្ជូនស្រុកប្រាសាទបល្ល័ង្ក ការិយាល័យអប់រំស្រុកប្រាសាទបល្ល័ង្ក ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យក្រយា ស្ថិតនៅភូមិក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ៥៣៧នាក់ ស្រី ២៧៦នាក់ និងមានកម្មវិធីសួរសំនួុរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖

១. ខិត្តបណ្ណសញ្ញាចរាចរណ៍សំខានៗចំនួន ៣០សន្លឹក
២.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ២០០ក្បាល
៣. សៀវភៅផ្លាកសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៤. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ២០ក្បាល
៥.ខិត្តបណ្ណសម្រាប់អ្នកថ្មើរជើងចំនួន ១០សន្លឹក
៦.ស្ទីកឃ័រចំណាំងផ្លាតចំនួន១,០០០សន្លឹក
៧.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លវចំនួន ៤០០សន្លឹក
៨.មួកសុវត្ថិភាពចំនួន ០៥មួក ។

Related Post