សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស ជម្រាបជូន មន្ត្រីរាជការទាំងអស់ជ្រាបថា កម្មវិធីអាហារូបករណ៍របស់ ប្រទេសជប៉ុន (JDS) មានគោលដៅជួយអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន។ ជាមួយគ្នានេះ កម្មវិធីអាហារូបករណ៍សម្រាប់ ឆ្នាំ២០១៨ នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០១៨តទៅ។