រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បន្តយុទ្ធនាការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុងស្ទឹងសែន បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទីប្រជុំជនគល់ស្ពានខាងជើងស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានចែកខិតបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក និងមានកម្មវិធីសួុរសំនួុរចំលើយយកមួុកសុវត្ថិភាព ដោយចំណាយសំភារៈដូចខាងក្រោម ៖
១.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
២.ស្ទីកឃ័រចំណាំងផ្លាតចំនួន ៦០០សន្លឹក
៣.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួុន ៤០០សន្លឹក
៤.មួកសុវត្ថិភាពចំនួុន ០៤មួក

Related Post