រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោកយាយ គឹម វ៉ាត ដែលទីទាល់ក្រ រស់នៅក្នុងភូមិស្នែងក្របី សង្កាត់កំពង់ក្រប៉ៅ បានទទួលអំណោយពីឯកឧត្តមអភិបាលខេត្ត

ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីបានទទួលដំណឹងភ្លាម លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងសហការី បាននាំយកអំណោយ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ប្រគល់ជូនលោកយាយ គឹម វ៉ាត អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិស្នែងក្របី សង្កាត់កំពង់ក្រប៉ៅ ក្រុងស្ទឹងសែន ដែលមានជីវភាពខ្វះខាត។ លោកយាយមានកូន០៤នាក់ ខ្លះរស់នៅក្នុងខេត្តកំពង់ធំ និងខ្លះទៀតប្រកបរបរនៅខេត្តផ្សេង សព្វថ្ងៃលោកយាយរស់នៅជាមួយនឹងកូនស្រីម្នាក់ ដែលបម្រើការនៅភោជនីយដ្ឋានមួយក្នុងខេត្ត។ កន្លងមកលោកយាយក៏តែងតែទទួលបានការយកចិត្តទុកដាក់ និងការចុះសួរសុខទុក្ខជាញឹកពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារចុះជួយសង្កាត់កំពង់ក្របៅ ជាញឹកញាប់ផងដែរ។ ទោះបីជាមានជន្មាយុច្រើន តែលោកយាយមានសុខភាពល្អ អាចជិះកង់ទៅទីជិតឆ្ងាយ ដើម្បីប្រកបរបរ ដូចប្រជាពលរដ្ឋទូទៅដែរ ហើយក៏មានចៅស្រី ដែលរស់នៅជាមួយបានបញ្ចប់ការសិក្សានៅសាលាគរុកោសល្យខេត្តកំពង់ចាម ហើយនឹងក្លាយជាអ្នកគ្រូបង្រៀននៅអនុវិទ្យាល័យមួយក្នុង ស្រុកកំពង់ស្វាយ នាពេលឆាប់ៗខាងមុខនេះ។

លោកយាយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមជាមួយសាខាកាកបាទក្រហមខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ចំពោះ ទំនុកបម្រុងដល់លោកយាយជាញឹកញ៉ាប់កន្លងមក៕

?ជូនពរលោកយាយ មានសុខភាពល្អ?

Related Post