រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលរងខេត្តកំពង់ធំ ប្រគល់សម្លៀកបំពាក់ប្រជាការពារ ចំនួន ១០៨ឈុត និងសារ៉ុង ជូនប្រជាការពារ នៅស្រុកសណ្តាន់

(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមានរិទ្ធិ និងក្រុមកាងារបាននាំយកសម្លៀកបំពាក់ប្រជាការពារ ចំនួន ១០៨ឈុត និងសារ៉ុង ចំនួន ១៤០សារុង ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសរដូវបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ស្ថិតនៅឃុំមានរិទ្ឋិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម អ៊ុន បុត្ត បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងប្រជាការពារ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើប្រជាជន និងរក្សាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អនៅទូទាំងឃុំ ធ្វើឱ្យប្រជាជនយើងមានភាពកក់ក្តៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់អាជ្ញាធរដែនដី រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានជោគជ័យបន្ថែមទៀត នូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូនសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត។ សម្រាប់បងប្អូនប្រជាការពារនៅក្នុងមូលដ្ឋាន បានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន នៅក្នុងកម្មវិធីផ្សេងៗ ជាពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់មានសុវត្ថិភាពនៅក្នុងកម្មវិធីនោះផងដែរ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post