ស្រុកស្ទោង

រចនាសម័្ពន្ធរដ្ឋបាល  និងផែនទី

ស្រុកស្ទោង  ជាស្រុកមួយរបស់ខេត្ដកំពង់ធំ    ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ដែលមានចម្ងាយ​ពី​ទីរួមខេត្តកំពង់ធំ ៥០ គ.ម​  មានឃុំចំនួន ១៣ ឃុំ និង ភូមិចំនួន ១៣៧ភូមិ ​ ។

ភូមិសាស្ត្រ

      ស្រុកស្ទោងជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបីនៃខេត្តកំពង់ធំ    ហើយមានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្ត  មានព្រំប្រទល់ខាងកើតជាប់នឹងស្រុក​ប្រាសាទបល័្លង្គ និងស្រុកកំពង់ស្វាយ ខាងលិចជាប់ និងស្រុកជីក្រែងខេត្តសៀមរាប ខាងជើងជាប់នឹងស្រុកប្រាសាទបល្ល័ង្គ និងស្រុកសង្គមថ្មីខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងបឹងទន្លេសាប និងស្រុកកំពង់ស្វាយ។ ផ្ទៃដីសរុបទូទាំងស្រុក១៥០.០៥០ហត ក្នុងនោះផ្ទៃដីស្រែ ៦០.៧៤៧ហត​  ដីចំការ៧.៦៥០ហតដីលំនៅដ្ឋាន ១១.២៤៤ហ.ត,ដីព្រៃ បឹង ៨៤.៥៨០ ហត  និងដីសម្បទានសេដ្ឋកិច្ច ៧.២៨៩ ហត ។

ប្រជាសាស្រ្ត

ស្រុកចែកជា១៣ឃុំ  ស្មើ១៣៧ភូមិ មានប្រជាជនសរុប ១៣១.៣៦០នាក់  ស្រី៦៧.៦១១នាក់។ អាយុ១៨ឆ្នាំឡើង៧៨.៣៨៩នាក់  ស្រី ៤១.៦៣៦នាក់  គ្រួសារសរុប ២៦.៩៤៧គ្រួសារ  ផ្ទះ២៤.៣៣៩ខ្នង។  ស្រុកមានប្រជាជនប្រមាណ ៨៥% ប្រកបមុខរបរធ្វើស្រែចំការ,១០%ជាប្រកបមុខរបរនេសាទ,និង៥%ជាអាជីវករ កម្មករ និងមន្ត្រីរាជការ។ ក្រៅពីវិស័យកសិកម្មដែលជាស្នូលនឹងជាចម្បងក៏មានវិស័យផ្សេងៗទៀតដូចជាសិប្បកម្មកែច្នៃ អាជីវកម្ម និងមុខរបរបន្ទាប់បន្សំ ដើម្បីរួមផ្សំក្នុង ការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
              ការងាររដ្ឋបាលទូទៅ
– ការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងតាមតម្លៃរបស់ រដ្ឋបាលកំណត់
-រាល់លិខិតស្នាមរបស់ថ្នាក់លើ និងថ្នាក់ក្រោម  ត្រូវបានចាត់ចែងដោះស្រាយ បានទាន់ពេលវេលា។
-រាល់សំណូមពររបស់ប្រជាជនត្រូវបានដោះស្រាយទាន់ពេលវេលា   រួមមានពាក្យបណ្តឹង   និងសំណើនានា។         -ឯកសារគ្រប់ប្រភេទត្រូវគ្រប់គ្រងទុកដាក់បានល្អ។

              ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

      -ពង្រឹងការអនុវត្តគោលនយោបាយភួមិ ឃុំមានសុវត្ថិភាព បន្តចាត់តាំងកំលាំងអនុវត្តវិធានការបង្កា  និងបង្ក្រាបបទល្មើសនានា  រួមមានអំពីចោរកម្ម លួចឆក់ប្លន់ អំពើមនុស្សឃាត  អំពើហិង្សាក្នុងគ្រួសារ   អំពើរំលោភសេពសន្ថវៈ    អំពើហិង្សាដោយចេតនាការជួញដូរមនុស្ស    ការផលិតចែកចាយ  និងការប្រើប្រាស់គ្រឿងញៀន    ការប្រើប្រាស់អាវុធ-គ្រឿងផ្ទុះខុសច្បាប់    ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ   និងជនទំនើង-ក្មេងទំនើង។

              -គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទមានក្នុងបញ្ជី  និងតាមដានរាល់សកម្មភាពប្រែប្រួលជាប្រចាំ។              -ពង្រឹងការការពារគោលដៅ  និងសុវត្ថិភាពថ្នាក់ដឹកនាំ
​​​​              -ពង្រឹងការគ្រប់គ្រងក្រុមសន្តិសុខភូមិ និងមេក្រុមដប់ខ្នង
-ជម្រុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង
-ពង្រឹងការគ្រប់គ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់   ត្រួតពិនិត្យការស្នាក់នៅ  ទាំងរយៈពេលវែង  និងរយៈពេលខ្លី។
-បន្តបែងចែកកម្លាំងចរាចរណ៍ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងតាមទីប្រជុំជន។
-បន្តធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋទូទៅឲ្យបានទូលំទូលាយ។
-រឹតបន្តឹងការផាកពិន័យលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ  និងដឹកញ្ជូនគ្រប់ប្រភេទ  ដែលមិនគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេស   ដោយអនុវត្តតាមវិធានការច្បាប់។
-បន្តអនុវត្តផែនការគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ការងារសេដ្ឋកិច្ច

សកម្មភាពចម្បងៗក្នុងផ្នែកសេដ្ឋកិច្ចមាន៖    អាជីវកម្មរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភាគច្រើនប្រកបមុខរបរធ្វើស្រែ ក្រៅពីនេះមានមុខរបរបន្ទាប់បន្សំជាច្រើនទៀតរួមមាន:
១.គ្រួសារមានមុខរបរកសិកម្មជាចម្បង      ចំនួន ៥៤.៤៩២នាក់  ស្មើ ៨៥ %
២.គ្រួសារមានមុខរបរសេវាកម្មជាចម្បងចំនួន ៧.៨៣៨នាក់        ស្មើ ១០ %
៣.គ្រួសារមានមុខរបរធ្វើសិប្បកម្មជាចម្បង ចំនួន ៩២៥ នាក់      ស្មើ ១.១ %
៤.គ្រួសារមានមុខរបរបន្ទាប់បន្សំផ្នែកកសិកម្មចំនួន ២៩.៣១៤ នាក់ស្មើ ៧៨.១០ %
៥.គ្រួសារមានមុខរបរបន្ទាប់បន្សំផ្នែកសេវាកម្មចំនួន ២ នាក់        ស្មើ ២០ %
៦.គ្រួសារមានមុខរបរបន្ទាប់បន្សំផ្នែកសិប្បកម្មចំនួន ៤២០ នាក់   ស្មើ ១.១០ %
៧.ចំនួនអ្នកធ្វើការចំណាកស្រុកក្នុងស្រុក​ និងក្រៅប្រទេស  មានចំនួន ១៦.២៩២ នាក់

ក).អំពីផ្សារ  ៖​  នៅក្នុងស្រុកមានផ្សារចំនួន ៥  ដែលមានសកម្មភាពធ្វើចរាចណ៍ទំនិញទៅមកគឺ:

-ផ្សារផ្សារស្ទោង  មានទីតាំងស្ថិតនៅក្នុងភូមិកំពង់ក្តី  ឃុំកំពង់ចិនត្បូង
-ផ្សារចុងភូមិ    មានទីតាំងស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង
-ផ្សារប្រឡាយ មានទីតាំងនៅភូមិប្រឡាយ  ឃុំប្រឡាយ
-ផ្សារព្រះដំរី មានទីតាំងស្ថិតនៅ ឃុំព្រះដំរី
-ផ្សារស្ពានគ្រង មានទីតាំងស្ថិតនៅភូមិស្ពានគ្រង  ឃុំចំណាក្រោម ក្រៅពីនេះក៏មានផ្សារជា ច្រើនទៀតដែលមានលក្ខណៈតូចតាចនៅតាមបណ្តាភូមិ-ឃុំនានាដែលមានផ្សារខ្លះបានរៀបចំ និងផ្សារខ្លះទៀតពុំទាន់បានរៀបឲ្យមានសណ្តាប់ធ្នាប់ល្អនៅឡើយ។

ខ).ផ្នែកកសិកម្ម  ៖

        អំពីដំណាំស្រូវ :   ស្រុកមានប្រជាពលរដ្ឋប្រមាណ ៨៥ % ប្រកបរបរកសិកម្ម  ពីមួយឆ្នាំទៅមួយឆ្នាំប្រព័ន្ធធារាសាស្ត្រត្រូវបានកែលម្អរ  និងពង្រីកបន្ថែម    ធ្វើឲ្យលទ្ធភាពនៃការស្រោចស្រពដំណាំស្រូវកាន់តែប្រសើរឡើង។   ប្រជាកសិករភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីបង្កើនផលិតភាពដំណាំតាមរយៈការនាំចូលនូវពូជស្រូវថ្មីៗនៅក្នុងស្រុក និងក្រៅស្រុក  បច្ចេកទេសប្រើប្រាស់ជីគីមី  បច្ចេកទេសធ្វើជីធម្មជាតិ (ជីកុំប៉ុស្ត) ដោយខ្លួនឯង     ការប្រើគ្រឿងចក្រភ្ជួរដី    (ត្រាក់ទ័រគោយន្ត  ម៉ាស៊ីនបូមទឹកម៉ាស៊ីនច្រូតស្រូវ   ម៉ាស៊ីនបោកស្រូវ ម៉ាស៊ីនសំងួតស្រូវ …..)  ។

អំពីការចិញ្ចឹមសត្វ  :  នៅឆ្នាំ២០១៦កន្លងទៅនេះ ក្នុងនោះគោ ៣០.៥៧៥ក្បាលនិងក្របី ៧.៥៣០ ក្បាល។  ចិញ្ចឹមជ្រូកចំនួន ៦.៩២៧ ក្បាល ,មាន់១២០.៩៧៩ក្បាលក្បាល,ក្រពើ ១៦.១១២ក្បាល,ចិញ្ចឹមត្រី ១៤៤.៤០៨ក្បាល,ទា ៦៨.៥៩៦ក្បាល ដោយនៅតាមភូមិនានាមានពេទ្យសត្វភូមិដែលបានទទួលការបណ្តុះបណ្តាលជាបឋម  និងវគ្គបំពាក់បំប៉នដើម្បីជួយព្យាបាលសត្វនៅក្នុងភូមិ    និងជួយចាក់ថ្នាំបង្ការផ្សេងៗដល់សត្វ  រួមផ្សំទីតាំងភូមិសាស្រ្តអំណោយផលល្អ   ទីធ្លាធំទូលាយសំរាប់ការចិញ្ចឹមសត្វ     និងមានវត្ថុធាតុដើមក្នុងការផ្សំចំណីសត្វធ្វើឲ្យមុខរបរបងប្អូនមានការរីកចំរើនជាលំដាប់។

ជាងជួសជុល : នៅទូទាំងស្រុកមានជាងជួសជុល និងលក់គ្រឿងរថយន្តចំនួន៣៧ កន្លែង ជាងជួសជុលម៉ូតូ និងកង់ចំនួន ១០៥ កន្លែង ,ជាងជួសជុលគ្រឿងអេឡិចត្រូនិច ២៨កន្លែង ។

ប្រព័ន្ធធារាសាស្រ្ត :    ស្រុកមានប្រព័ន្ធធារាសាស្រ្ត ៣ កន្លែង    គឺប្រព័ន្ធធារាសាស្រ្តស្ទឹងស្ទោង,ស្ទឹងនាងសល្ងាច,កែងគោល,ព្រះដំរី-បន្ទាយស្ទោង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ១០.៤៤៨ហិតា ក្នុងនោះ រដូវវស្សា ១.០៥៨ហិតា និងរដូវប្រាំង ៩.៣៩០ហិតា ។ ក្រៅពីនេះនៅមានអាងទឹកតូចៗទំនប់ស្ទាក់ទឹកប្រព័ន្ធប្រឡាយមួយចំនួនទៀត។

ការងារឧស្សាហកម្មរ៉ែ  និងថាមពល

អំពីថាមពល: ស្ថានីយ៍ចែកចាយអគ្គិសនីពីបណ្តាញជាតិមានចំនួន៤កន្លែង ។ តម្លៃលក់៨០០រៀលទៅ ១.៣០០រៀលក្នុងមួយគីឡូវ៉ាតម៉ោង។   ស្ថានីយ៍ចែកចាយនេះបានគ្របដណ្តប់ស្ទើរគ្រប់ភូមិទូទាំងស្រុក។  ភូមិមួយចំនួនដែលមិនទាន់មានអគ្គិសនីទៅដល់ប្រជាពលរដ្ឋបានប្រើប្រាស់អាគុយ    និងមានកន្លែងបញ្ចូលអាគុយចំនួន ៤៣កន្លែង ។

អំពីសិប្បកម្ម : ស្ថានីយ៍ទឹកស្អាត ០១កន្លែង ការកែច្នៃកសិផល មានម៉ាស៊ីនកិនស្រូវខ្នាតតូច ៦៧២ ​​​លដ្ឋាន,ការធ្វើអាជីវកម្មផ្តល់ថាមពលចំនួន៧មូលដ្ឋាន,សិប្បកម្មឡឥដ្ឋចំនួន៩មូលដ្ឋានសិប្បកម្មត្បាញរវៃ  ០៩ លដ្ឋាន,សិប្បកម្មផលិតគ្រឿងសង្ហារឹមពីឈើ ២៨ មូលដ្ឋាន,សិប្បកម្មពីដែកអាលុយមីញ៉ូម ១២ មូលដ្ឋាន,សិប្បកម្មផលិតទឹកសុទ្ធ៦ មូលដ្ឋាន,សិប្បក្រឡឹកដែក ០៩មូលដ្ឋានសិប្បកម្មទឹកកក ០៣មូលដ្ឋាន,សិប្បកម្មអំបិល ១មូលដ្ឋាន,សិប្បកម្មកែច្នៃប្រហុត ០១មូលដ្ឋានសិប្បកម្មសាច់ក្រក ០៦មូលដ្ឋាន,ស្ថានីយ៍ប្រេងឥន្ធនៈ ១៨មូលដ្ឋានផលិតកម្មភាគច្រើនប្រើប្រាស់ឋាមពលប្រេងឥន្ធនៈ និងមានប្រើប្រាស់អុសធ្យូង សម្រាប់ដុតចម្អិនអាហារ ។ ការប្រើប្រាស់ឧស្ម័ន មានតែនៅតាមទីប្រជុំសំខាន់ៗប៉ុណ្ណោះ  ។

អំពីផ្នែកធនធានរ៉ែ :  ស្ថានីយ៍បូមខ្សាច់ ២កន្លែង  ។

ការងារដឹកជញ្ជូន

អំពីបណ្តាញគមនាគមន៍ ផ្លូវក្រាលកៅស៊ូមាន ២ខ្សែ ប្រវែង៤៥គ.ម ផ្លូវបេតុង ០២ខ្សែប្រវែង៥៣០ម និងលំក្រាលគ្រួសក្រហម៦៤ខ្សែ ប្រវែង ២៤៧.៥៧២ម ផ្លូវដីស ៨៤ខ្សែ ប្រវែង ៧៨.៣៤២ម ។

យ៉ាងណាមិញផ្លូវដែលបានសាងសង់រួចត្រូវបានសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនរបស់ប្រជាជនទាំងតំបន់ជនបទនិងទីរួមប្រជុំជន។

អំពីសេវាកម្មលើការដឹកជញ្ជូន :   ស្រុកមានការរីកចម្រើននូវមុខរបរដឹកជញ្ជូន    ដែលពួកគាត់បានចាប់យកមុខរបរនេះបានជួយឲ្យការធ្វើចរាចរណ៍ទំនិញ  ការធ្វើដំណើររបស់ប្រជាជនឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយមានភាពងាយស្រួល  និងឆាប់រហ័សជាងមុន។  ជាក់ស្តែង

នៅក្នុងស្រុកមានទោចក្រក្រយានយន្តចំនួន ១៦.២៧១ គ្រឿង    រថយន្តដឹកទំនិញមានចំនួន ២០៩ គ្រឿង    រថយន្តដឹកអ្នកដំណើរមានចំនួន ៥៦ គ្រឿង   ហើយក្រៅពីនេះទៀតមានត្រីចក្រកយានយន្ត ១២.៧៩៥ គ្រឿង  និងទូកម៉ាស៊ីន និងកាណូត ដឹកទំនិញរួមជាមួយអ្នកដំណើរចំនួន ៨៧ គ្រឿង។

        អំពីសេវាពាណិជ្ជកម្ម   : នៅក្នុងផ្សារទាំង៥មានតែផ្សារ ១ប៉ុណ្ណោះដែលមានដំបូលប្រក់ត្រឹមត្រូវ   ឯផ្សារ៤ទៀត ពុំទាន់មានដំបូលប្រក់នៅឡើយ  ហើយផ្សារទាំងនេះមានការលក់ដូរទំនិញជាច្រើន។ហើយតាមឃុំ  និងបណ្តាភូមិមានផ្សារលក់តូចៗសម្រាប់ប្រជាជនលក់ដូរទំនិញ        តែលក្ខណៈពិសេសកសិផលដែលប្រមូលបានសំខាន់ៗ        ត្រូវបានឈ្មួញកណ្តាលចូលទិញដល់ភូមិដ្ឋានប្រជាពលរដ្ឋផ្ទាល់   ចំណែកឯទំនិញក្រៅស្រុកមួយចំនួនត្រូវបានអ្នកផលិត   ឬឈ្មួញកណ្តាលដឹកជញ្ជូនយកទៅលក់ដល់ភូមិដ្ឋានរបស់ពួកគាត់ផងដែរ។

អំពីសេវាកម្មទេសចរណ៍:         ស្រុកមានរមណីយដ្ឋានវប្បធម៌  និងរមណីយដ្ឋានទេសចរណ៍កែច្នៃចំនួន ៣កន្លែងគឺ: រមណីយដ្ឋានកែងគោល    រមណីយដ្ឋានអ្នកតាទ្វាប្រាំបី    រមណីយដ្ឋានទំនប់៣០កញ្ញា ។

អំពីសេវាឥណទាន :   ស្រុកមានសេវាឥណទានចំនួន ១០ ស្ថាប័ន   ស្មើ ១០ កន្លែង   ស្ថាប័នទាំងនោះមាន   ១.ធនាគារអេស៊ីលីដា    ២.ស្ថាបនា    ៣.ហត្ថាកសិករ   ៤.អេអ៊ឹមខេ    ៥.អម្រិត    ៦.ប្រាសាក់៧.វិសិនហ្វាន់   ៨.និរន្ត    ៩.ធនាគារភូមិ   និង១០.អេ ភី អេ   ដែលធនាគារឯកជនទាំងនេះចូលមកធ្វើការប្រកួតប្រជែងលើសេវាឥណទាននិងបានបង្កើតការងារធ្វើជួនប្រជាពលរដ្ឋ។

អំពីការវិនិយោគឯកជន  :     ស្រុកមានក្រុមហ៊ុនផ្នែកទូរគមនាគមន៍   និងពត៌មានវិទ្យា   ផ្នែកសុខាភិបាល​  ផ្នែកពាណិជ្ជកម្ម  និងការវិនិយោគលើសេវាកម្មធនាគារ  និងមីក្រូហិរញ្ញវត្ថុ     ក្រុមហ៊ុនវិនិយោគលើដំណាំស្រូវប្រាំងដែលបានដំណើរការមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយអាជ្ញាធរដែនដីនៅក្នុងស្រុកទាំងមូល។

ការងារអប់រំ

-ក្នុងឆ្នាំសិក្សា២០១៦- ២០១៧នេះ បុគ្គលិកអប់រំមានចំនួន ៥៥៥ នាក់ ស្រី ២៧៩នាក់ក្នុងនោះ ៖

– បុគ្គលិកមត្តេយ្យសិក្សា  សរុប    ១៥ នាក់ ស្រី ១៥ នាក់

– បុគ្គលិកបឋមសិក្សា     សរុប    ៣១៧ នាក់ ស្រី ១៧៧ នាក់

– បុគ្គលិកអនុវិទ្យាល័យ   សរុប    ១៦៥ នាក់ ស្រី ៧៥ នាក់

– បុគ្គលិកវិទ្យាល័យ        សរុប    ៤២ នាក់ ស្រី ១១ នាក់

– បុគ្គលិកការិយាល័យ     សរុប    ១១ នាក់ ស្រី ១ នាក់

+ សាលារៀន សរុប ៩៣ សាលា ក្នុងនោះ

– ​មត្តេយ្យសិក្សា(ក្នុងបឋម)  សរុប  ៤៣ មាន ៥៨ ថ្នាក់ = ២៣ បន្ទប់

– បឋមសិក្សា  សរុប ៨០ សាលា មាន ៤៩៧ ថ្នាក់ = ៤៧១ ​​បន្ទប់

– អនុវិទ្យាល័យ  សរុប ១០ សាលា មាន ៣១ ថ្នាក់ = ៤៣ បន្ទប់

– វិទ្យាល័យ  សរុប ៣ សាលា មាន ២៧ ថ្នាក់

+ សិស្សសរុប  ២៦,៧២៥ នាក់ ស្រី ១២,១១៧ នាក់ ក្នុងនោះ

– ​សិស្សមត្តេយ្យសិក្សា សរុប១,៦០៤ នាក់ ស្រី ៨២៥ នាក់

– សិស្សបឋមសិក្សា  សរុប ២០.២៣០ នាក់ ស្រី ៨.៦២៤ នាក់

​- ​សិស្សអនុវិទ្យាល័យ សរុប ២.៣៩៦ នាក់ ស្រី ១.៣៥៦ នាក់

– ​សិស្សវិទ្យាល័យ សរុប ២.៤៩៥ នាក់ ស្រី ១.៣១០ នាក់

+ សាលាឯកជនមាន

– ​មត្តេយ្យ ០៤ថ្នាក់

– ​បឋម ០៤ថ្នាក់

– ​ធម្យម ០៤ថ្នាក់

– ​មជ្ឈមណ្ឌលសិក្សា ០១កន្លែង

ការងារសុខាភិបាល

មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិស្ទោង មានក្នុងតំបន់គ្របដណ្តប់ ក្នុងស្រុកស្ទោង ៨ មណ្ឌលសុខភាព និងប៉ុស្តិ ១ក្នុងឃុំពាមបាង គឺ៖

១. មណ្ឌលសុខភាពចំណាលើ

២. មណ្ឌលសុខភាពចំណាក្រោម

៣​. មណ្ឌលសុខភាពសំព្រោជ

៤. មណ្ឌលសុខភាពបន្ទាយស្ទោង

៥. មណ្ឌលសុខភាពទ្រា

៦. មណ្ឌលសុខភាពម្សាក្រង

៧. មណ្ឌលសុខភាពប្រឡាយ

៨. មណ្ឌលសុខភាពស្ទោង

​- និង ប៉ុស្តិសុខភាពពាមបាង

+ ចំនួនបិគ្គលិក    ៥៣នាក់  ក្នុងនោះ

– វេជ្ជបណ្ឌិត    ចំនួន  ០៨ នាក់  ស្រី ១

– គ្រូពេទ្យមធ្យម  ចំនួន ១ នាក់  ស្រី ១នាក់

– គិលានុប្បដ្ឋាយិកាបឋម  ចំនួន ១៧ នាក់ ស្រី ៥ នាក់

– ឆ្មបមធ្យម  ចំនួន ៩ នាក់ ស្រី ៩នាក់

– ឆ្មបបឋម   ចំនួន ២១ នាក់  ស្រី ២១ នាក់

អំពីទឹកស្អាត និងអនាម័យ

ទឹកស្អាតជាតម្រូវការ ចាំបាច់របស់ស្រុក ក្នុងការទ្រទ្រង់សុខភាពរបស់ប្រជាជន បច្ចុប្បន្ននៅទូទាំងស្រុកមានបណ្តាញទឹកស្អាតប្រើប្រាស់​១កន្លែង(រដ្ឋាករទឹកស្ទោង)ដែលផលិតបរិមាណទឹកឆៅ ៣៥៨,២៥១ម៣ ទឹកស្អាត ៣៤៧,៨១៧ម៣  ចែកចាយបាន ៣២២,៣១៦ម៣ មានខ្នងផ្ទះចំនួន ២,៧៤០ខ្នងផ្ទះ,គ្រួសារកំពុងប្រើប្រាស់ ៣,០២៩គ្រួសារ និងនាឡិកា ២,៣៥៨ គ្រឿង ។ ការប្រើប្រាស់ទឹកពីប្រភព ដែលឆ្លងកាត់ប្រព័ន្ធធ្វើឲ្យទឹកស្អាត ពុំទាន់បានទូទៅនៅឡើយ ។ ប្រជាជនមានទឹកស្អាតប្រើប្រាស់ ១៦,៧៤៥ គ្រួសារស្មើ ៦១.៣% ក្នុងនោះប្រជាជនចំនួន ៧,២៦២ គ្រួសារបានប្រើប្រាស់ទឹកពីអណ្តូងស្នប់ និងអណ្តូងចំរុះ ប្រជាជន ៦,២០៦ គ្រួសារ ប្រើប្រាស់ទឹកអណ្តូងជីកមានការការពារ ប្រជាជន​ ៣,៤២៣ គ្រួសារប្រើប្រាស់ទឹកអណ្តូងជីកមិនមានការការពារ ។  ក្រៅពីនេះ ប្រជាជនប្រើប្រាស់ទឹកស្រះ ៣,៤៩៦ គ្រួសារ និងប្រើប្រាស់ទឹកពីប្រភពផ្សេងៗ ( ទន្លេ, ស្ទឹង, អូរ….) ចំនួន ៣,៦៦២ គ្រួសារ។គ្រួសារមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន១៤,៧១៦ ស្មើ៥៣.៩% និងគ្រួសារប្រើប្រាស់ បង្គន់បច្ចេកទេសមាន ១០,៥៦៧ ស្មើ៣៨.៧% ។ ម្យ៉ាងទៀតខាងការិ.អភិវឌ្ឍន៍ស្រុក ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន បានចុះផ្សព្វផ្សាយអប់រំអំពីសុខភាពអនាម័យ និងការថែទាំបង្គន់ និងអណ្តូងទឹកដល់ប្រជាជននៅក្នុងស្រុកព្រមទាំងបង្កើតគណៈកម្មការថែទាំអណ្តូងនិងអនាម័យប្រចាំភូមិឃុំនីមួយៗ ។

ស្ថានភាពយេនឌ័រ

អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់សិទ្ធិនារី បច្ចុប្បន្ននេះ ស្រុកថ្នាក់ដឹកនាំជានារី ៖

– សមាជិកក្រុមប្រឹក្សាស្រុកអាណត្តិទី២   មាននារី ៤នាក់

– គណអភិបាលស្រុក អភិបាលរង ១រូប ជាស្រ្តី

– ថ្នាក់ដឹកនាំការិយាល័យ ៣ ស្រី ១នាក់ អនុប្រធានការិយាល័យ ៣ ស្រី ២ នាក់

– ក្រុមប្រឹក្សាឃុំ ១០១ មាននារី ១២ នាក់ (មេឃុំ ១ ជំទប់ទី ១ មាន៣នាក់ សមាជិកក្រុម

ប្រឹក្សាឃុំ ៨ នាក់ ) ។

– ថ្នាក់ដឹនាំភូមិ១៣៥ មាននារី  ១០០ នាក់ ( ប្រធានភូមិ ៣​អនុប្រធានភូមិ ១៨ និងសមាជិកភូមិ

៧៩ នាក់ )  ។     ជាទូទៅស្រ្តីត្រូវបានសង្គមទាំងមូលលើកកម្ពស់ស្មារតី និងបច្ចេកទេសជំនាញវិជ្ជាជីវៈផ្សេងៗជាច្រើន។  រាល់សកម្មភាពទាំងអស់ ដែលអនុវត្តដោយរាជរដ្ឋាភិបាល និងអង្គការជាតិ អន្តរជាតិ តម្រូវឲ្យមាននារីចូលរួម ។

ស្ថានភាពនៃភាពក្រីក្រ

ពី១ឆ្នាំ ទៅ១ឆ្នាំ អត្រាភាពក្រីក្រ ក្នុងស្រុកមានការកាត់បន្ថយជាបណ្តើរៗ ។ តែពិនិត្យតាមពិន្ទុសូចនាករវឌ្ឍនភាព ក្នុងការអនុវត្តគោលដៅអភិវឌ្ឍសហវត្សន៍​ កម្ពុជា ឃើញថានៅឆ្នាំ ២០១៦ នេះអត្រាភាពក្រីក្រ នៅក្នុងស្រុកស្ទោង មិនមានការប្រែប្រួល គឺស្ថិតនៅអត្រាដដែល( ២៥.៩៩)។

ស្ថានភាពសាសនា

នៅទូទាំងស្រុកមានសាសនា ២ ដែលកំពុងធ្វើសកម្មភាព

១. សាសនាព្រះពុទ្ធ

មានវត្តចំនួន ៤៧ វត្ត ព្រះសង្ឃសរុប ៧១៩ អង្គ (ពិក្ខុចំនួន ១៤៩អង្គ សាមណេរចំនួន ៥៧០អង្គ)អាចារ្យវត្ត ១៨៩នាក់ គណៈកម្មការវត្ត ៤៥៨ នាក់ សីលវន្ត័ ៥៣ នាក់ សីលវតី១២ នាក់ ក្មេងវត្ត ៤០ នាក់ សិស្សស្នាក់នៅក្នុងវត្ត ២៧ នាក់ ។ សាលាធម្មវិន័យ ១៣សាលា សមណសិស្ស ៣៦៨ រូប ។

២. សាសនាគ្រឹះ

មានវិហារគ្រឹះសាសនា ២ និងមានបរិស័ទ ចំនួន ១៦៧ នាក់ ។

ស្ថានភាពអន្តោប្រវេសន៍ និងបម្លាស់ទី

ឆ្នាំ២០១៦ បានបង្ហាញឲ្យឃើញថា ការធ្វើចំណាកស្រុករបស់ប្រជាជន ដើម្បីចេញទៅប្រកបមុខខរបរផ្សេងៗ មានចំនួន ១០.៩១៩នាក់ ស្រី

– មនុស្សអាយុ ១៨ ឆ្នាំឡើងចេញទៅរកការងារធ្វើក្នុងប្រទេស មាន ៨.៩១៩នាក់ = ១១,៥៧%

បើប្រៀបធៀបឆ្នាំ ២០១៥ កើន ១,០០១នាក់ ។

– ​មនុស្សអាយុ ១៨ ឆ្នាំឡើង   ចេញទៅរកការងារធ្វើ នៅក្រៅប្រទេសមាន ១០.៣០៧ នាក់ស្មើ១៣.៣៧% ​បើប្រៀបធៀបឆ្នាំ ២០១៥ កើន ១៤,៧៦នាក់ ។

​ ការលើកកម្ពស់សិទ្ធកុមារ នៅក្នុងស្រុក ក៍ដូចនៅស្រុកដ៍ទៃទូទាំងខេត្ត មានការគាំទ្រពីរាជរដ្ឋាភិបាល ដោយមានកិច្ចសហការជាមួយអង្គការយូនីសេហ្វ អង្គការទស្សនៈពិភពលោក កុមារត្រូវបានលើកកម្ពស់ ។ កុមារត្រូវបានការពារ និងមានឳកាសចូលរៀនចាប់ពីមត្តេយ្យសិក្សាឡើងទៅ

ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

ការប្រើប្រាស់ដីធ្លី :

ផ្ទៃដីសរុប ១៦៤.២២២,៥២ ហ.ត  ក្នុងនោះ  ៖

– ផ្ទៃដីស្រែ            ៦០.៧៤៧,៤៦ ហ.ត

– ផ្ទៃដីលំនៅដ្ឋាន   ១១.២៤៤,០៧ ហ.ត

– ផ្ទៃដី ព្រៃ,បឹង      ៨៤.៥៨០,៩៩​ ហ.ត

– ផ្ទៃដីចំការ              ៧.៦៥០ ហ.ត

– ផ្ទៃដីសម្បទាន

* ផ្ទៃដីសម្បទានសេដ្ឋកិច្ច   ៧,២៨៩ ហ.ត

* គ្រួសារដែលស្រុកលើកសំណើសុំដីសម្បទានសង្គមកិច្ចមាន៤៤ ភូមិ =

៣៨៧គ្រួសារ = ចំនួនមនុស្ស ៤,២២៨ នាក់ ស្រី ១.៨១៤ នាក់ ។

ធនធានធម្មជាតិ :

– តំបន់ស្នូលឋបនីយជីវៈមណ្ឌលបឹទន្លេឆ្មា មានផ្ទៃដី ១៤,៥៦០ហ.ត (ឃុំពាមបាង)

– សហគមន៍ការពារធម្មជាតិអន្លង់ក្រាញ់ មានផ្ទៃដី ៤០១ ហ.ត (ឃុំពពក)

– សហគមន៍តំបន់ការពារធម្មជាតិ តំបន់ទន្លេឆ្មា មាន ១សហគមន៍តំបន់ការពារធម្មជាតិ

បាឡតដែលមានផ្ទៃដីសរុប ២៧ ហ.ត

បរិស្ថាន :

ស្រុកមានផ្ទៃដីធំល្វឹងល្វើយ សម្បូរណ៍ធនធានធម្មជាតិ ដូចជា រ៉ែ បឹង ស្ទឹង អូរ ។ល។

– ដែនជម្រកសត្វបឹងពែរ មានផ្ទៃដី ១៦,២៥៩ ហ.ត សហគមន៍តំបន់ការពារធម្មជាតិមាននៅក្នុងដែនជម្រកសត្វបឹងពែរ (ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង)  ។

គ្រោះមហន្ដរាយសំខាន់ៗ : នៅក្នុងឆ្នាំ ២០១៦នេះ គ្រោះមហន្តរាយផ្សេងៗមានដូចខាងក្រោម៖

– ខ្យល់ព្យុះកន្រ្ទាក់ចំនួន ០៥លើក បណ្តាលឲ្យរលំផ្ទះ ៧៧  ខ្នង របើកដំបូល ២៨៧ខ្នង

(ឃុំចំណាលើ ចំណាក្រោម ,ប្រឡាយ,បន្ទាយស្ទោង,សំព្រោជ,ពពក ) ។

– គ្រោះថ្នាក់ធម្មជាតិ ​អគ្គីភ័យមាន ៣លើក ស្លាប់០នាក់  ។

– លង់ទឹកស្លាប់០៦នាក់

– រន្ទះបាញ់០៥នាក់

លំនៅដ្ឋាន

​          – ផ្ទះមានដំបូលប្រក់ស្បូវ/ស្លឹក  ចំនួន  ២,៥៦២ខ្នង ស្មើ១០.៥% ថយចុះ ១,៣០៣ខ្នង

– ផ្ទះមានដំបូលប្រក់ក្បឿង ចំនួន  ១៤,៧៨០ខ្នង ស្មើ៦០.៦% កើន ១,២៥៧ ខ្នង

– ផ្ទះប្រក់ស័ង្កសី/ហ្វីប្រូស៊ីម៉ងត៍ ចំនួន ៦,៦១៦ ស្មើ២៧,១% កើន ៤៧០ ខ្នង

– ផ្ទះថ្ម និងផ្ទះល្វែង ចំនួន ៥០២ = ១៧%  កើន ១២

– ភូមិគ្រឹៈ (វិឡា) ចំនួន ១១ ស្មើ ០០%

ការប្រែប្រួលអាកាសធាតុ : ឆ្នាំ២០១៦នេះ អាកាសធាតុមានការប្រែប្រួល គឺ ទឹកភ្លៀង ទឹកជំនន់មិនទៀងទាត់ ស៊ីតុណ្ហភាពកើនឡើង ខ្យល់ព្យុះខុសពីធម្មតា ( ខ្យល់កន្រ្ទាក់)

ស្ថានភាពនៃការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

អភិបាលកិច្ច :

ការគ្រប់គ្រងដែនដី : បានបង្កើតគណកម្មាធិការ​ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ដើម្បីរៀបចំប្លង់មេនៃការគ្រប់គ្រងដីធ្លី និង ការកំណត់ព្រុំប្រទល់ ។

ការគ្រប់គ្រងស្ថិតិ : ឆ្នាំ ២០១៦ ការចុះបញ្ជីអត្រានុកូលដ្ឋានមាន ៖

– ចុះសបុត្រកំណើត ចំនួន ២៣៧ច្បាប់

– ចុះលិខិតបញ្ជាក់កំណើត ចំនួន ៤៤៩ច្បាប់

– ចុះលិខិតអាពាហ៍ពិពាហ៍ ចំនួន ២៥ច្បាប់

– ចុះលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ចំនួន០

– ចុះលិខិតមរណៈភាព ចំនួន ២៩ច្បាប់

– ចុះលិខិត​បញ្ជាក់មរណៈភាព ចំនួន ០

– បានចែកអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ បាន ៧,៩២០ នាក់ ។

ការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ

ការងារសន្តិសុខ

តាមរយៈការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្តភាព ជាទូទៅសភាពការណ៍សន្តិសុខក្នុងភូមិសាស្រ្តស្រុកមានលក្ខណះល្អប្រសើរធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍ ការវិនិយោគដំណើរការបានល្អប្រសើរ ។  កម្លាំងនគរបាលគ្រប់ថ្នាក់ បានយកចិត្តទុកដាក់លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នគ្រប់គ្រងសភាពការណ៍សន្តិសុខរួម ក្នុងភូមិសាស្រ្ត ទាំងសន្តិសុខមូលដ្ឋាន និងកិច្ចការការពារការប្រារព្វពិធីរបស់ស្រុក​បណ្តាឥស្សរជនជាតិ អន្តជាតិសំខាន់ៗ ឲ្យបានដំណើរការទៅប្រកបដោយសុវត្តិភាព  ។

ការងារទប់ស្កាត់ភេរវកម្ម

អនុវត្តតាមគោលការណ៍ ណែនាំរបស់ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុកបានកសាងផែនការជាក់ស្តែង ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្រ្តស្រុក ក្នុងនោះបានគ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ និងកសាងបណ្តាញពត៌មានមូលដ្ឋាន សំដៅបម្រើការងារទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលវេលា ។

ការងារអន្តោប្រវេសន៍

បានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល ដល់មូលដ្ឋាន ស្ថាប័ន សិប្បកម្ម ក្រុមហ៊ុនវិនិយោគ ម្ចាស់អាជីវកម្ម ដែលមានមូលដ្ឋានក្នុងស្រុក សំដៅពង្រឹងប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងជនបរទេស អន្តោប្រវេសន៍ ដែលបានចេញចូល ស្នាក់នៅក្នុងភូមិសាស្រ្តស្រុក ។ ជាក់ស្តែងតាមរយៈជំរឿនជនបរទេសឆ្នាំ២០១៦មាន៖

– ជនជាតិវៀតណាម ១០៥នាក់ ស្រី១៥នាក់

– ជនជាតិចិន​ ៥១នាក់ ស្រី០៦នាក់

ការបង្រ្កាបបទល្មើស

ក្នុងឆ្នាំ ២០១៦បទល្មើសព្រហ្មទ័ន្ឌកើតឡើងចំនួន ១៥ ករណី ប្រៀបធៀបឆ្នាំ២០១៥  កើនឡើង ២​ករណី ក្នុងនោះ៖

– ​​បទឧក្រិដ្ឋ​មានចំនួន ២ ករណី ប្រៀបធៀបឆ្នាំ២០១៥ ថយចុះ០៤ករណី

– បទមជ្ឈឹម មានចំនួន ១៣ ករណី ប្រៀបធៀបឆ្នាំ២០១៥ កើនឡើង ០៦ករណី

កម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាប និងចាប់ឃាត់ខ្លួនជនល្មើសចំនួន ១២ នាក់ បញ្ជូនទៅការិយាល័យព្រហ្មទន័្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ។

គ្រឿងញាន

ក្នុងស្រុកគ្មានការផលិតគ្រឿងញៀនទេ តែមានជនសេបគ្រឿងញៀនមួយចំនួន ត្រូវបានចាប់

ខ្លួន និងបញ្ជូនទៅមណ្ឌលកែប្រែរួចរាល់។

        គ្រោះថ្នាក់ចរាចរ

ក្នុងឆ្នាំនេះ  គ្រោះថ្នាក់ចរាចរមាន ១៧លើក  ប្រៀបធៀបឆ្នាំមុនកើនឡើង ២លើក ក្នុងនោះ

បណ្តាលឲ្យមនុស្សស្លាប់ ២០ នាក់ របួសធ្ងន់ ០៩ នាក់ របួសស្រាល ០៧ នាក់ ខូចរថយន្ត ០៩ គ្រឿង

ម៉ូតូ ១៤ គ្រឿង និងគោយន្តកន្ត្រៃយ៍ ០១ គ្រឿង ។

​                    ការគ្រប់គ្រងអាវុធ ជាតិផ្ទុះ       

បានប្រមូលគ្រាប់មិបទាន់ផ្ទុះ ជូន ស៊ីម៉ាក់ចំនួន ១១៦ គ្រាប់​  ។