រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុងស្ទឹងសែន

       ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងបានឆ្លងកាត់នូវការវិវឌ្ឍ និងផ្លាស់ប្តូរជាច្រើន ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាក្នុងទិដ្ឋភាពសេដ្ឋកិច្ចសង្គម ជាពិសេសគឺសុខសន្តិភាពសុវត្ថិភាពនិងស្ថិរភាពនយោបាយចាប់ពីឆ្នាំ១៩៩៨មកម្លេះ។កត្តាទាំងនោះបាន បង្កជាល័ក្ខខ័ណ្ឌចាំបាច់នានាសម្រាប់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុង ស្ថាប័នពាក់ព័ន្ធ មន្រ្តីរាជការ ព្រមទាំងអង្គការជាតិ អន្តរជាតិនានា ដើម្បីធ្វើឲ្យសម្រេចបាននូវ សមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គម ក្នុងក្រុងទាំងមូលទទូលបានលទ្ឋផលជាផ្លែផ្កា គួជាទីមោទនៈ។ ការអនុវត្តនយោបាយវិមជ្ឈការ និង វិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមជា ដំបូងនៅដើមឆ្នាំ២០០២ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានបង្កនូវកាលានុវត្តភាពដល់សហគមន៍មូលដ្ឋាន ជាពិសេសក្រុមប្រឹក្សឃុំ-សង្កាត់ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍ ឃុំ-សង្កាត់ នីមួយៗ ដែលមានរយៈពេល២អាណត្តិកន្លងទៅឈានចូលអាណត្តិទី៣បានជួយឲ្យល្បឿននៃការកាត់ បន្ថយភាពក្រីក្រ មានការកើនឡើងគួរកត់សម្គាល់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខ័ណ្ឌ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០០៩ គឺជាជំហានរីកចម្រើនថ្មីមួយទៀត នៃការ កែទម្រង់ និងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការបន្តនិរន្តរភាពនិងជួយជំរុញថែមទៀត នូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែទទួល បានជោគជ័យ ជាបន្តបន្ទាប់។ ក្រុមប្រឹក្សាក្រុងអាណត្តិទី១នេះ បានដាក់ចេញនូវផែនការអភិវឌ្ឍនេះឡើង ដោយផ្តោតការ យកចិត្តទុកដាក់ដែលសំដៅតម្រង់ទិសបណ្តាសកម្មភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្កមកិច្ច ក្នុងក្រុង ទាំងមូលស្របតាមចក្ខុវិស័យដែលបានកំណត់ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ និងគោលបំណង នៃការអភិវឌ្ឍ ដោយមានការចែករំលែកព័ត៌មាន តម្លាភាព គណនេយ្យភាព សង្គតិភាពនិង សុខុដុមនីយកម្ម តាមបែប ប្រជាធិបតេយ្យ និងឲ្យមានប្រសិទ្ធភាពនិងសុក្រឹតភាពសេដ្ឋកិច្ចនិងសង្គម និងការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងការធានាឲ្យមានសមធម៌ និងយុត្តិធម៌ ក្នុងសង្គម។
កម្មវិធីវិនិយោគនេះ ជាសមិទ្ធផលរួមដ៏មានតម្លៃ ដែលបានមកពីការពិគ្រោះយោបល់ច្រើនលើកច្រើនសារវាងបណ្តាភាគីពាក់ព័ន្ធ ដោយផ្អែកលើការវិភាគយ៉ាងលម្អិតនូវស្ថានភាពបច្ចុប្បន្នរបស់ក្រុង ជា ពិសេសការស្វែងយល់អំពីសក្តានុពលធនធានធម្មជាតិ ព្រមទាំងបញ្ហាប្រឈម និងតម្រូវការនានា ដើម្បីកំណត់បាននូវវិធានការសម្រាប់ដោះស្រាយ និងឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិត ប្រាកដ។ ដើម្បីអនុវត្តនូវផែនការអភិវឌ្ឍន៍នេះឲ្យសម្រេចបានលទ្ធផលជាផ្លែផ្កាទាមទារឲ្យមានការពង្រឹងបរិស្ថាន គ្របដណ្តប់មួយដោយយកអភិបាលកិច្ចល្អជាស្នូលដូចដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាល ទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។
កម្មវិធីវិនិយោគ រួមមាន ២ ជំពូក គឺ ៖
ជំពូកទី ១ បរិយាយអំពីស្ថានភាពសេដ្ឋកិច្ចសង្គម និងបញ្ហាប្រឈម
ជំពូកទី២ គម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល
កម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះ ត្រូវបានធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ នានា និងប្រជាជនគ្រប់មូលដ្ឋានដើម្បីរួមគ្នាអនុវត្តនិងត្រួតពិនិត្យវាយតម្លៃលទ្ធផលនានា។ ក្នុងដំណើរការ អនុវត្តនេះបញ្ហាប្រឈមនិងតម្រូវការថ្មីៗជាច្រើនទៀតនឹងលេចចេញឡើង ដែលតម្រូវឲ្យមានការធ្វើ បច្ចុប្បន្នកម្មផែនការជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងបញ្ហានិងតម្រូវការថ្មីៗ ទាំងនោះឲ្យបានទាន់ ពេលវេលា។

១.២.ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម

១.២.១.ស្ថានភាពសេដ្ឋកិច្ច

សកម្មភាពចម្បងនៅក្នុងផ្នែកសេដ្ឋកិច្ចរួមមាន៖

១.២.១.១.អាជីវកម្ម

ក្នុងចំណោមប្រជាជនអាយុ ១៨ឆ្នាំឡើងចំនួន ៣៨.៧០៧នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្ម​​ជា​ចម្បង ៥៣.១០%, មនុស្សមានមុខរបរធ្វើសិប្បកម្មជាចម្បង ០.៩%, គ្រួសារ​មាន​មុខរបរ​ផ្សេងៗ ៩.៩%, មន្រ្តីរាជការ ១១.៦% អាជីវករ ១១.៧%។ ចំនួនមនុស្សដែលចេញទៅរកស៊ី ក្រៅស្រុកនៅក្នុងប្រទេសមាន ៣.៨៣៨នាក់ (៩.៦%), អ្នកចេញទៅរកស៊ីក្រៅស្រុក ក្រៅប្រទេសមាន ១,២៨០ នាក់ (៣.២ %) ។

អំពីផ្សារ ក្នុងក្រុងស្ទឹងសែនមានផ្សារចំនួន៦ក្នុងនោះមានផ្សារធំ២ គឺផ្សារកំពង់ធំ និង ផ្សារ ស្ទឹងសែន មាន ផ្សារតូចៗចំនួន៤ទៀត គឺផ្សារក្បាលថ្នល់ក្តីដូងក្នុងសង្កាត់ព្រៃតាហ៊ូ ផ្សារបល្ល័ង្ក ក្នុងសង្កាត់ដំរីជាន់ខ្លា ផ្សារត្រពាំងវែង និងផ្សារសាលាដំណាក់ក្នុងសង្កាត់ស្រយ៉ូវ ។

បញ្ហាប្រឈម

១. ផ្សារមានទីតាំងតូចចង្អៀតលក់ដូរគ្មានសណ្តាប់ធ្នាប់ និងខ្វះអនាម័យ ។

២. ការលក់ដូរតាមចិញ្ចើមផ្លូវបង្កឲ្យមានការរាំងស្ទះចរាចរណ៍ ។

១.២.១.២.កសិកម្ម

១. ដំណាំស្រូវ ៖ (ផ្ទៃដីសរុប ១៧,៣៧៧ហត) អនុវត្តបាន ១៩.៧១៧ហ.ត

យោងតាមឯកសារស្ថានភាពក្រុងឆ្នាំ២០១៥  ផ្ទៃដីស្រូវវារ ២.១៣២ហ.ត, ផ្ទៃដីស្រូវធ្ងន់ ៥.០៩៩ហ.ត, ផ្ទៃដីស្រូវ កណ្តាល ៣.៤៧៧ហ.ត, ស្រូវស្រាលធម្មតា ៦.០១២ហ.ត, ស្រូវបង្កើនរដូវ ២.៩៧៦ហ.ត និងប្រពលវប្បកម្ម ២១ត.ហ។

  • ទិន្នផលស្រូវវស្សា ទទួលបានជាមធ្យមបាន​ ១ ហ.ត ។
  • ទិន្នផលស្រូវប្រាំង ទទួលបានជាមធ្យមបាន​ ៤ ហ.ត ។
  • ផ្ទៃដីទំនេរសម្រាប់ធ្វើស្រែប្រដេញទឹក និងស្រែប្រាំង ៩៥៧៣ហត ។

កសិករភាគច្រើនបានចាប់អារម្មណ៍ ខ្ពស់ជាងមុន ចំពោះកម្មវិធី បង្កើនផលិតភា ពកសិកម្ម។ ជាមួយការ​ចាប់​អារម្មណ៍នេះ មានការនាំចូលមកក្នុងស្រុកនូវពូជស្រូវថ្មីៗ ជីគីមីព្រមទាំងគ្រឿងយន្តកសិកម្ម មានដូចខាងក្រោម៖

  • ត្រាក់ទ័រចំនួន ៥៩ គ្រឿង
  • គោយន្ត ៧៦៩ គ្រឿង
  • ម៉ាស៊ីនបោកស្រូវមានចំនួន ៦៤ គ្រឿង
  • ម៉ាស៊ីនច្រូតស្រូវ ១៤គ្រឿង
  • ម៉ាស៊ីនច្រូត និងបោក ស្រូវ ៥គ្រឿង
  • ម៉ាស៊ីនកិនច្រូវចល័ត ១គ្រឿង

២. ដំណាំកសិឧស្សាហកម្ម និងដំណាំរួមផ្សំ  ៖

ដំណាំអាកាស្យា និងប្រេងខ្យល់ជាលក្ខណៈគ្រួសារចំនួន ១២ហ.ត -ដំណាំឪឡឹក ៣ហ.ត

-ដំណាំពោត ៨៤ហ.ត និងបន្លែគ្រប់មុខ ១៤ហ.ត។

៣. ការចិញ្ចឹមសត្វ ៖

  • គ្រួសារចិញ្ចឹមគោ ២.៧៣៧គ្រួសារ (១៩.១០%) ចំនួនគោសរុប ៦,៩៩១ក្បាល
  • គ្រួសារចិញ្ចឹមក្របី ១.៣៥១គ្រួសារ (០៨.៥០%) ចំនួនក្របីសរុប ២.៩៨៤ក្បាល
  • គ្រួសារចិញ្ចឹមជ្រូក ៩៦៨គ្រួសារ (៧.០០%) ចំនួនជ្រូកសរុប ២.៨១១ក្បាល
  • គ្រួសារចិញ្ចឹមមាន់៦.៤៩៥គ្រួសារ(៥៣.០០%) ចំនួនមានសរុប ៧៤.៣២៥ក្បាល
  • គ្រួសារចិញ្ចឹមពពែ ១គ្រួសារ (០.០០%) ចំនួនពពែសរុប ២ក្បាល
  • គ្រួសារចិញ្ចឹមក្រពើ ២គ្រួសារ (០,០១%) ចំនួនក្រពើ ៣០០ ក្បាល
  • គ្រួសារចិញ្ចឹមត្រី ៥១គ្រួសារ (០.៤០%) ចំនួនត្រី ៤៩.២៥១ក្បាល

ក្រៅពីនេះប្រជាជនយើងមានចិញ្ចឹមទាយកសាច់ទាយកពង នៅតាមភូមិភាគច្រើនមានពេទ្យ សត្វភូមិ ដែលបានទទួលការបណ្តុះបណ្តាលជាបឋម ដើម្បីផ្តល់ប្រឹក្សា​ដល់ប្រជាជន ជួយចាក់ថ្នាំបង្ការ និង ជួយព្យាបាល ជម្ងឺសត្វ ។

បញ្ហាប្រឈមវិស័យកសិកម្មនៅជួបជាច្រើនជាអាទិ៍គឺ

  • សេវាផ្សព្វផ្សាយអប់រំខាងកសិកម្មនៅមិនទាន់បានទូលំទូលាយ។ អ្នកស្ម័គ្រចិត្តផ្សព្វផ្សាយ កសិកម្ម ពេទ្យសត្វភូមិ នៅមានការខ្វះខាត​ទាំងបរិមាណ និង សមត្ថភាព ជំនាញ ។
  • កសិករមិនទាន់យល់ដឹងគ្រប់គ្រាន់អំពីការលើកកម្ពស់ផលិតភាព ការលើកកម្ពស់គុណភាព​ដី​និងគុណភាព កសិផល ការធ្វើកសិដ្ឋាន​ចម្រុះ​តាមគ្រួសារ អំពីផល​វិបាកនៃការ​ប្រើ​​ជីគីមី ថ្នាំគីមី អំពីបច្ចេកទេស ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការចម្លងជំងឺពី​សត្វ​ទៅ​សត្វ ​ពី​សត្វមក​មនុស្ស និង​អំពី ទំនាក់ទំនង រវាង​កសិកម្ម​ជាមួយការ ប្រែប្រួល អាកាសធាតុ​និង​បរិស្ថាន ។
    • កសិផលភាគច្រើនបានត្រូវនាំចេញដោយពុំទាន់មានការកែច្នៃនិងគុណភាពនៅមានកម្រិត
    • ការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមានគ្រោះធម្មជាតិជាញឹកញាប់ ។
    • ទីផ្សារបច្ចេកទេសថ្មី ទិន្នផលគុណភាពកសិផល ការកែច្នៃកសិផល ការបន្ត អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងផ្លូវគមនាគមន៍ នៅតែជាតម្រូវការ​សំខាន់​​បំផុត​សម្រាប់ អភិឌ្ឍន៍កសិកម្ម ។

១.២.១.៣.ធនធានទឹក  

ក្នុងក្រុងមានប្រព័ន្ឋធារាសាស្រ្ត​មធ្យមចំនួន៣គឺ ១.ប្រឡាយអូរដូនពៅ ២.ប្រឡាយកំពង់ពុទ្រ្ទា

៣ .ទំនប់រលួស។

  • ប្រឡាយ អូរដូនពៅ មាន​លទ្ឋភាពស្រោចស្រព នៅរដូវវស្សា ៣៦៣ ហត និងរដូវប្រាំង ៦ហត ។
  • ប្រឡាយ កំពង់ពុទ្រា មាន​លទ្ឋភាពស្រោចស្រព នៅរដូវវស្សា៨០០ហត ។
  • ទំនប់រលួសមាន​លទ្ឋភាពស្រោចស្រពនៅរដូវវស្សាចំនួន៦០០ហត និងរដូវប្រាំង ២០០ហត ។
  • អាងស្តុកទឹកមានលទ្ឋភាពស្រោចស្រពសម្រាប់ស្រូវប្រដេញទឹក និងបង្កើនរដូវមានចំនួន ផ្ទែដី ៣៤០០ហតនិងបង្កើនរដូវ៣៥ហត។ ស្ថាននីយ៍បូមទឹកមានចំនួន៧ កន្លែងអាចបូមស្រោច ស្រពស្រូវប្រាំងចំនួន ៣០៨០ហត។

ក្រៅពីប្រព័ន្ធធារាសាស្ត្រមធ្យមទាំង៣ខាងលើនេះ នៅមានអាងទឹកចំនួន៦៤ទំនប់ និង ប្រឡាយខ្នាតតូច ចំនួន ៤១គម្រោង ប្រវែង ៧២.៤០២ម៉ែត្រ សំណង់សិល្បការ មានប្រព័ន្ធលូ ៣០កន្លែង ទ្វាទឹក ១៥ សំណង់បង្ហៀរ ២កន្លែង លទ្ធភាពស្រោចស្រប់ ៧.៩៣៩ហ.ត ។

ការងារសម្រេចបានសំខាន់ៗ៖

  • ជួសជុលទំនប់រលួស ប្រវែង ៤,៧០០ម សាងសង់សំណង់បង្ហៀរទឹក១កន្លែងប្រវែង ១០០ម ជួសជុលទ្វាទឹកចាស់ ៥កន្លែង និងថ្មី ១កន្លែង (ថវិការ ADB)។
  • ធ្វើសំណង់ស្ទាក់ទឹកប្រឡាយកំពង់ពុទ្រាដោយធ្វើលូប្រអប់១កន្លែង ទទឹង៤ម*២២ម (ថវិកាCIS)។
  • សាង់សង់ស្ថានីយ៍បូមទឹក ១កន្លែងនៅសង្កាត់អូរកន្ធរ ប្រឡាយបេតុងប្រវែង ២,៥២០ម ប្រឡាយដីប្រវែង ១,១២៨ម សំណង់សិល្បការចំនួន ៣៣កន្លែង (ថវិការCAVAC)

បញ្ហាប្រឈម

  • ប្រឡាយខូចខាតខ្លះពុំទាន់ស្តារ និងជួសជុល ។
  • ទំនប់ ប្រឡាយខ្វះសំណង់សិល្បការ ធ្វើឱ្យប៉ះពាល់ដល់ការស្រោចស្រព និងរំដោះទឹក ។
  • សហគមន៏ប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត មិនទាន់ដំណើរការ ក្នុងការបង់សេវាថែទាំ ។
  • កសិករនៅមានកម្រិត ក្នុងការប្រើប្រាស់ ប្រព័ន្ធធារាសាស្រ្ត ។
  • អាងទឹកមួយចំនួន ស្ថិតនៅក្នុងតំបន់ហាមឃាត់

១.២.១.៤.ឧស្សាហកម្មរ៉ែ និងសិប្បកម្ម

១. អគ្គិសនីក្រុងស្ទឹងសែនមានក្រុមហ៊ុន អគ្គិសនី១កន្លែងគឺឈ្មោះ ខែម ឈិល បូ អេឡិចទ្រិចផៅវ័រ  ដែលចែកចាយថាមពល បាន ២.២៧៥ KVA មានតម្លៃលក់រាយ ៨០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង ។

២. កន្លែងសាកអាគុយ សរុបមានចំនួន ១២កន្លែង

៣. សិប្បកម្មៈ ក្រុងស្ទឹងសែនមានសិប្បកម្មសរុប ១៨៥មូលដ្ឋានក្នុងនោះមាន៖

  • សិប្បកម្មផលិតចំណីអាហារមាន ៦, រោងចក្រទឹកកកមាន ៣, សិប្បកម្មទឹកបរិសុទ្ឋមាន ១២ សិប្បកម្មទឹកកក អនាម័យមាន២
  • សិប្បកម្មម៉ាស៊ីនកិនស្រូវធំ ១៥មូលដ្ឋាន និងខ្នាតមធ្យម ៩៩មូលដ្ឋាន
  • សិប្បកម្មជាន់ភ្លីស័ង្កសី ១មូលដ្ឋាន
  • សិប្បកម្មផលិតពីជ័រ ១មូលដ្ឋាន
  • សិប្បកម្មធ្វើពាង លូ ជើងសសរ ឥដ្ឋការ៉ូមាន២១
  • សិប្បកម្មផ្សារដែក អាលុយមីញ៉ូម, កញ្ជក់ និងក្រឡឹងមាន ២៧ កន្លែង
  • សិប្បកម្មផលិតគ្រឿងសង្ហារឹម ១៦កន្លែង
  • សិប្បកម្មកែច្នៃ ឬវេចខ្ចប់គ្រាប់ធញ្ញជាតិ ៧កន្លែង
  • សិប្បកម្មកែច្នៃ ឬវេចខ្ចប់ផលនេសាទ ៤កន្លែង
  • សិប្បកម្មផ្សេងៗ ២៧៤កន្លែង ។

៤. ទឹកស្អាត ស្ថានីយ៍ផលិតទឹកស្អាតមានចំនួន១កន្លែងក្នុងនោះមាន៖

  • រដ្ឋាករទឹកកំពង់ធំមានអនុភាពផលិតទឹកស្អាតចំនួន៥.៥៩០ម៣/ថ្ងៃ កំពុងផ្គត់ផ្គង់ ៤,៤៩៩ គ្រួសារ។
  • ទឹកស្អាតជនបទ (ទិន្នន័យស្ថានភាពក្រុងឆ្នាំ ២០១៤) ក្រៅពីស្ថានីយ៏ផលិតទឹកស្អាត គ្រួសារប្រើប្រាស់ទឹកអណ្តូងខូងចំនួន ១,៨១១អណ្តូង អណ្តូងជីកមានការ ការពារចំនួន ៧៦១អណ្តូង គ្រួសារប្រើប្រាស់ទឹកអណ្តូងជីកគ្មានការការពារចំនួន ១,០២២អណ្តូង គ្រួសារប្រើប្រាស់ស្រះទឹក ១៦៨ស្រះ។

បញ្ហាប្រឈម:

ស្ថានីយ៏ផលិតទឹកស្អាត

ទឹកស្អាតជាតម្រូវការចាំបាច់របស់ក្រុងដើម្បីទ្រទ្រង់សុខភាពរបស់ប្រជាជន បច្ចុប្បន្ននេះនៅទូទាំងក្រុងពុំទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ទាំង ៨សង្កាត់នៅឡើយ។

បញ្ហាប្រឈមក្នុងផ្នែកឧស្សាហកម្ម រ៉ែ និងសិប្បកម្ម ៖

  • ការកែច្នៃកសិផលនៅមានតិច។ កសិផលជាច្រើនមុខត្រូវបាន​នាំចេញ​ដោយគ្មានការ កែច្នៃ។
  • សមត្ថភាពប្រកួតប្រជែងលើទីផ្សារនៅមានកម្រិតទាប អាស្រ័យដោយគុណភាព មិនទាន់ ដល់កម្រិត​ស្តង់ដារ ដែលមានលក្ខណៈទាក់ទាញខ្ពស់ ។
  • អគ្គិសនីមានថ្លៃមធ្យមដោយសារចំណុះទៅលើថ្លៃប្រេងឥន្ធនៈ និងការរៀបចំបណ្តាញ​មិន បាន​ត្រឹមត្រូវតាម​ស្តង់ដា ថាមពលអគ្គិសនីមិនគ្រប់គ្រាន់ សម្រាប់ បំពេញសេចក្តី​ត្រូវការ​នៅ​នឹងកន្លែង ។
  • ការផ្គត់ផ្គង់ទឹកស្អាតជាតម្រូវការខ្ពស់របស់ប្រជាជន ។

អំពីទឹកស្អាត និងអនាម័យ

ការប្រើប្រាស់ទឹកពីប្រភពផ្សេងៗដែលពុំទាន់មានអនាម័យត្រឹមត្រូវនៅឡើយ ដូចនេះប្រជាជន ប្រើប្រាស់ទឹកពីប្រភពអណ្តូងស្នប់ និងអណ្តូងស្នប់ចំរុះចំនួន ៣.៧៨៣គ្រួសារ (២៩.៧០%) ចំនួនគ្រួសារប្រើប្រាស់ទឹកអណ្តូងជីកមានការការពារចំនួន ១,៥៧៩គ្រួសារ(១២.៣៩%) ចំនួនគ្រួសារប្រើប្រាស់ទឹក អណ្តូងជីកមិនមានការការពារចំនួន ១,៤៣៩គ្រួសារ (១១.២៩%) ប្រើប្រាស់ទឹកស្រះចំនួន ២៧៤គ្រួសារ (២.១៥%) ត្រពាំង បឹង អូរ ស្ទឹង ដែលជាទឹកគ្មានសុវត្ថិភាពចំនួន ១.១៥១គ្រួសារ(០៩.០៣%)  គ្រួសារមានបង្គន់អនាម័យ ប្រើប្រាស់ចំនួន ៨.១១៦ (៦៣.៧០%) គ្រួសារប្រើប្រាស់បង្គន់មានបចេ្ចកទេសចំនួន ៥,៩៩៦ (៤៧.១០%) គ្រួសារមានប្រភពទឹកជិតជាង ១៥០ម៉ែត្រ ចំនួន ១១,៥១៤ (៩០.៤០%) ។

បញ្ហាប្រឈមៈ

  • ក្រុមប្រើប្រាស់ទឹក និងអនាម័យ ខ្វះការថែទាំអណ្តូងទឹកស្អាត
  • គណៈកម្មការថែទាំអណ្តូងពុំសូវដំណើរការ
  • ពិបាកក្នុងការប្រមូលសហគមន៍មកចូលរួមប្រជុំ
  • លំបាកក្នុងការកែទម្លាប់របស់សហគមន៍ក្នុងការបន្ទោបង់នៅតាមបង្គន់
  • ថវិកាផ្តល់ដោយរាជរដ្ឋាភិបាល នៅមានកម្រិត
  • ការផ្គត់ផ្គង់ថាមពលអគ្គិសនីតាម បណ្ដាញមិនទាន់បានដល់ប្រជាជនរស់នៅតាមទីជនបទ
  • ការផ្គត់ផ្គង់ទឹកស្អាតតាមបណ្ដាញមិនទាន់ដល់ទីជនបទ
  • គុណភាពផលិតផលសិប្បកម្មមិនទាន់សមស្របតាមស្ដង់ដា

១.២.១.៥.គមនាគមន៍

ផ្លូវគឺ ជាមធ្យោបាយមួយយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកទំនិញកសិផលដែលផលិតផ្ទាល់នៅមូលដ្ឋាននិងជួយសម្រួលដល់ ការដឹកអ្នកជំងឺសង្រោ្គះបន្ទាន់ជាក់ស្តែងនៅក្នុងក្រុងមានផ្លូវជាតិ សំខាន់ៗឆ្លងកាត់ក្រុងមាន១ខ្សែគឺ ៖

-ផ្លូវជាតិលេខ ៦ មានប្រវែង១៣គឺឡូម៉ែត្រតភ្ជាប់ពី ព្រំប្រទល់ស្រុកសន្ទុក ទៅដល់ ព្រំប្រទល់ ស្រុកកំពង់ស្វាយ (ទិន្នន័យតាមបញ្ជាសង្កាត់ )។

ក្រៅពីនេះនៅមានផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុង និងប្រព័ន្ធលូដែលបានសាងសង់ និងស្តាឡើងវិញដោយ ប្រាក់មូលនិធិតាមបណ្តា សង្កាត់ សរុប ២០ខ្សែក្នុងនោះ ផ្លូវគ្រួសក្រហម ១៩ខ្សែ​ប្រវែង ៩,៧៦៥គីឡូម៉ែត្រ ផ្លូវប៉េតុង ១ខ្សែប្រវែង​ ១៤៤ម៉ែត្រ លូទោលកាត់ផ្លូវ ៣កន្លែង និងស្ពានបេតុង ១ (ទិន្នន័យតាម បណ្តាសង្កាត់ ) ។

បញ្ហាប្រឈមៈ

១.ដោយផ្លូវក្រាលក្រួសក្រហមមិនអាចធានាទម្ងន់ក្នុងការដឹកទំនិញកសិផលពីមូលដ្ឋានទៅកាន់ទីផ្សារ ខេត្ត​មានគោលការណ៏កែលម្អផ្លូវក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូវិញ និង បន្តកែលម្អ ផ្លូវលំជនបទឲ្យបានប្រសើរឡើង។

២. សហគមន៍មិនទាន់បានលើកកម្ពស់ការទទួលខុសត្រូវក្នុងការថែទាំផ្លូវ

៣. ការផ្សព្វផ្សាយច្បាប់ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដល់ភូមិ ឃុំមិនទាន់បានទូលាយ

៤. ការចាក់ដីលំនៅដ្ឋានខ្ពស់ជាងផ្លូវ ជាហេតុនាំឲ្យខូចផ្លូវ

៥. ការសាងសង់រំលោភលើដីចំណីផ្លូវ បណ្តាលឱ្យមានការរាំងស្ទះ ដល់ចរាចរណ៍ ។

១.២.១.៦.អំពីសេវាកម្ម

សេវាពាណិជ្ជកម្ម ៖

ជាសេវាដែលសំខាន់ជាងគេនៅក្នុងក្រុង ប្រជាជនអាយុ១៨ឆ្នាំឡើងចំនួន ១.០៤៩ នាក់(៥៦.២៤%) បានប្រកបមុខរបរ​ក្នុង​សេវាកម្មនេះ។ ​ក្រុងមានផ្សារលក់ដូរចំនួន៦ ផ្សាធំ មាន២ តែផ្សារ៤ទៀត ជាទីតាំងផ្សារ ខ្នាតតូច ផ្សារលក់ ១ព្រឹក ឬល្ងាច  សម្រាប់ប្រជាជនលក់ដូរ ។

កសិផលសំខាន់ៗត្រូវបានឈ្មួញកណ្តាលចូលទិញដល់ភូមិដ្ឋាន និងមានទំនិញមួយចំនួន ត្រូវបានអ្នកផលិត ឬអ្នកជំនួញដឹកជញ្ជូនយកទៅលក់ដូរនៅតាមជនបទ ។

បញ្ហាប្រឈមៈ

១. ផ្សារមានទីធ្លាតូចចង្អៀត លក់ដូរគ្មានសណ្តាប់ធ្នាប់ និងខ្វះអនាម័យលើចំណីអាហារ ។

២. មានការលក់ដូរតាមចិញ្ចើមផ្លូវដែលបង្កឲ្យស្ទះចរាចរណ៍។

សេវាកម្មទេសចរណ៍ ៖ នៅក្នុងក្រុងមានចំនួន ០៨ គឺ -សណ្ឋាគារ ០៤កន្លែង -ផ្ទះសំណាក់ ១៨កន្លែង

– ផ្ទះជួល បន្ទប់ស្នាក់នៅ ៨កន្លែង – ភោជនីដ្ឋាន និងអាហារដ្ឋាន ៩កន្លែង – ហាងលក់គុយទាវ និងកាហ្វេ៦៤កន្លែង – ខារាអូខេ ១០កន្លែង – ម៉ាស្សា ០៤កន្លែង – ដឹកជញ្ជូនភ្ញៀវ ទេសចរណ៍តាមផ្លូវគោក ១៨កន្លែង ។

សេវាកម្មដឹកជញ្ជូន ៖

ដោយសារការរីកចម្រើននៃប្រព័ន្ធផ្លូវគមនាគមន៍ ការប្រកបរបរដឹកជញ្ជូនក៏បានរីកចម្រើន គួរកត់សម្គាល់ មាន៤៣៥គ្រួសារ បានប្រកបមុខរបរនេះដែលជួយឲ្យចរាចរណ៍ទំនិញ ការធ្វើដំណើរ រួមទាំងទំនាក់ទំនងប្រៃសណីយ៍ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុនដោយ ជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើងដូចនេះពួកគេ មានលទ្ធភាព ទិញសម្ភារៈ ទំនើបៗ ប្រើប្រាស់ដូចជា៖

  • ទោចក្រយានយន្តមានចំនួន ៦,៩៥៦ គ្រឿង
  • រថយន្តប្រើប្រាស់ក្នុងគ្រួសារមានចំនួន ៥៣៤ គ្រឿង
  • រថយន្តដឹកអ្នកដំណើរធន់តូចមាន ៩២គ្រឿង និងធំមាន ៧គ្រឿង
  • រថយន្តដឹកទំនិញមាន ២២៦ គ្រឿង
  • រថយន្តកែឆ្នៃក្នុងក្រុងមាន ១៧ គ្រឿង។

ក្រៅពីនេះមាន​គ្រឿងចក្រផ្សេងៗចំនួន ១០១ គ្រឿង, ត្រីចក្រយានយន្ត ៣០គ្រឿង ។

បណ្តាញទូរស័ព្ទសំរាប់ទំនាក់ទំនងគ្នាទៅវិញទៅមកមានភាពល្អប្រសើរគ្របដណ្តប់ទូទាំងក្រុងប្រកបដោយ ការប្រកួតប្រជែងគ្នា ដែលមានតម្លៃសមរម្យ ។

មធ្យោបាយដឹកជញ្ជូនផ្លូវទឹក៖

ក្រៅពីមធ្យោបាយដឹកជញ្ជូនផ្លូវគោក នឹងមធ្យោបាលដឹកជញ្ជូនផ្លូវទឹក៖

  • ការណូតដឹកទំនិញ និងអ្នកដំណើរ ចំនួន ៣៨គ្រឿង
  • ការណូតសម្រាប់នេសាទ​ចំនួន ២៧៩គ្រឿង
  • ទូកសម្រាប់នេសាទ ចំនួន ១.០២៥គ្រឿង

បញ្ហាប្រឈមៈ

  • ផ្លូវថ្នល់ មានទំហំតូច និងគ្មានសញ្ញាចរាចរណ៍ ។
  • ការគ្រប់គ្រងអាជីវកម្មយានយន្ត មិនទាន់បានហ្មត់ចត់ ។
  • ចំនួនយានយន្តគ្រប់ប្រភេទមានការកើនឡើងយ៉ាងឆាប់រហ័ស ។
  • មានរថយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេស ។

សេវាឥណទាន

  • នៅក្នុងក្រុងមានការិយាល័យ សេវាកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ១១ ក្នុងនោះមាន ៖

១.អេស៊ីលីដា ភីអិលស៊ី                ២.បណ្តាញសេដ្ឋកិច្ច

៣.វិសិនហ្វាន់                             ៤.អម្រិត

៥.ប្រាសាក់                                ៦.ស្ថាបនា លីមីតធិត

៧.ហត្ថាកសិករ                           ៨.អេអឹមឃេ

៩.និរន្ត                                      ១០.ធនាគារកាណាឌីយ៉ា                         ១១.ក្រេឌីត

សេវាជួសជុល ៖

  • ជួសជុលកង់ ម៉ូតូ-រថយន្ត មានចំនួន ៣៦​ មូលដ្ឋាន

១.២.២.ស្ថានភាពសង្គមកិច្ច

១.២.២.១.ការអប់រំ

ក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ បុគ្គលិកអប់រំមានចំនួន ៧៧២ នាក់ (ស្រី ៤២៨ នាក់) ដែលក្នុងនោះ  ៖

១-បុគ្គលិកមត្តេយ្យសិក្សាសរុប      ៥៧នាក់                        ស្រី       ៥៧នាក់

២-បុគ្គលិកបឋមសិក្សា     សរុប     ៣២៤នាក់         ស្រី       ១៩៨នាក់

៣-បុគ្គលិកអនុវិទ្យាល័យសរុប       ២៥៩នាក់         ស្រី       ១១៧នាក់

៤-បុគ្គលិកវិទ្យាល័យ        សរុប     ១៣២នាក់         ស្រី       ៥៦នាក់

+សាលារៀន សរុប ៥៦  សាលា ក្នុងនោះ

១-មត្តេយ្យសិក្សា (ក្នុងបឋម)សរុប ១៩សាលា         មាន      ៤៥ថ្នាក់

២-បឋមសិក្សា                សរុប ២៨សាលា                        មាន      ២៣៩ថ្នាក់

៣-អនុវិទ្យាល័យ             សរុប ៦ សាលា              មាន      ២៦ ថ្នាក់

៤-វិទ្យាល័យ                   សរុប ៣  សាលា                        មាន      ១០១ ថ្នាក់

+សិស្ស សរុប ១៥៩៤៣ នាក់ (ស្រី ១៣៦៤៣ នាក់) ក្នុងនោះ

១-សិស្សមត្តេយ្យសិក្សា    សរុប     ១,២៤៣ នាក់    ស្រី ៦៥៣ នាក់

២-សិស្សបឋមសិក្សា       សរុប     ៧,៤៦២ នាក់    ស្រី ៣,៦២៣ នាក់

៣-សិស្សអនុវិទ្យាល័យ     សរុប     ១,០២១ នាក់     ស្រី ៥១៨ នាក់

៤-សិស្សវិទ្យាល័យ          សរុប     ៤,៧០៥ នាក់     ស្រី ២,៣៨៨ នាក់

បញ្ហាប្រឈមៈ

  • ចំណាកស្រុករបស់ឳពុកម្តាយមួយចំនួន ធ្វើឱ្យសិស្សរៀនសូត្រមិនទៀងទាត់ ។
  • អគារសិក្សាទ្រុឌទ្រោម និងចំនួនសិស្សច្រើន តម្រូវការអគា ៥ខ្នង ២៥បន្ទប់ ។
  • អ្នកមិនចេះអក្សរនៅតែមាន ។

១.២.២.២. សុខាភិបាល

ក្រុងស្ទឹងសែនមានមណ្ឌលសុខភាពចំនួន ៤គឺ ដំរីជាន់ខ្លា កំពង់ធំ អាចារ្យលាក់ និងស្រយ៉ូវ មន្ទីរពេទ្យខេត្តមាន ១២០គ្រែ ។

+ធនធានមនុស្សនៅមន្ទីរពេទ្យខេត្តមាន៖

១. មានវិជ្ជបណ្ឌិតចំនួន                ១៤នាក់             ស្រី ០១នាក់

២. គ្រូពេទ្យមធ្យមចំនួន                 ០២នាក់            ស្រី ០២នាក់

៣. ឱសថការីឧត្តមចំនួន              ០៤នាក់

៤. ឱសថការរីមធ្យមចំនួន             ០១នាក់

៥. ទន្តពេទ្យឧត្តមចំនួន                ០២នាក់

៦. គិលានុប្បដ្ឋាយិកាមធ្យមចំនួន ៥៩នាក់            ស្រី ១៩នាក់

៧. គិលានុប្បដ្ឋាយិកាបឋមចំនួន   ៦នាក់               ស្រី ០៦នាក់

៨. ឆ្មបមធ្យមចំនួន                      ១៤នាក់            ស្រី ១៤នាក់

៩. ឆ្មបបឋមចំនួន                       ០៦នាក់             ស្រី ០៦នាក់

១០. បុគ្គលិកផ្សេងៗ                    ០៦នាក់ ។

+ធនធានមនុស្សនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមាន៖

១. វិជ្ជបណ្ឌិតចំនួន                      ០២នាក់

២. គ្រូពេទ្យមធ្យមចំនួន                 ០៤នាក់

៣. ឱសថការីឧត្តមចំនួន              ០១នាក់

៤. គិលានុប្បដ្ឋាយិកាមធ្យមចំនួន ០៤នាក់            ស្រី០១នាក់

៥. គិលានុប្បដ្ឋាយិកាបឋមចំនួន   ០៧នាក់                        ស្រី០៤នាក់
៦. ឆ្មបមធ្យមចំនួន                      ០២នាក់            ស្រី០២នាក់

៧. ឆ្មបបឋមចំនួន                       ០១នាក់

៨. បុគ្គលិកផ្សេងៗចំនួន               ០៧នាក់។

+ធនធានមនុស្សនៅមណ្ឌលសុខភាពមាន៖

១. គ្រូពេទ្យមធ្យមចំនួន ១នាក់

២. គិលានុប្បដ្ឋាយិកាមធ្យមចំនួន ០៥នាក់

៣. គិលានុប្បដ្ឋាយិកាបឋមចំនួន   ០៨នាក់

៤. ឆ្មបមធ្យមចំនួន                      ០៤នាក់

៥. ឆ្មបបឋមចំនួន                       ០៧នាក់

៦. បុគ្គលិកផ្សេងៗចំនួន               ០២នាក់ ។

+សេវាឯកជន និង ឱសថស្ថានមាន៖

                ១. មន្ទីរពេទ្យសម្រាប់ព្យាបាលមាន ២កន្លែង ចំនួន ៤០គ្រែ

២. ឱសថស្ថាន និងគ្លីនិកឯកជនមានចំនួន ៥៤កន្លែង មានច្បាប់ ៥៤កន្លែង។

បញ្ហាប្រឈមៈ

១. ការពិនិត្យផ្ទៃពោះលើកទី២ទាបនៅតាមមណ្ឌុលសុខភាព

២. ពន្យាកំណើតនៅមានកំរិតទាប

៣. សំរាលកូននៅមានកំរិតទាប

៤. ឱសថដាច់ស្តុកប្រើប្រាស់មិនគ្រប់គ្រាន់ ។

១.២.២.៣.ស្ថានភាពយេនឌ័រ

អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់សិទ្ធិនារីនាពេលបច្ចុប្បន្ននេះក្រុងមាន ថ្នាក់ដឹកនាំជានារីមាន  ៖

  • ក្រុមប្រឹក្សាក្រុងជានារីមាន ចំនួន ០៣ នាក់ ។
  • គណៈអភិបាលក្រុងជានារី ចំនួន ០១នាក់ ។
  • ក្រុមប្រឹក្សាសង្កាត់ សរុប ៤៨នាក់ មាននារីចំនួន១១នាក់
  • ថ្នាក់ដឹកនាំភូមិសរុប ១១៧នាក់ នារីចំនួន៤៦នាក់ (ប្រធានភូមិជាស្រ្តី៦នាក់អនុប្រធានភូមិជាស្រ្តី ១១នាក់ និង សមាជិកភូមិចំនួន ៣០ នាក់)

ជាទូទៅស្រ្តីត្រូវបានសង្គមទាំងមូលលើកកម្ពស់ទាំងស្មារតី និងបច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ជាច្រើន។ រាល់សកម្មភាពទាំងអស់ដែលអនុវត្តទាំងរាជរដ្ឋាភិបាល និង អង្គការ ជាតិ អន្តរជាតិតម្រូវឲ្យមាន នារីចូលរួមជានិច្ច ។

បញ្ហាប្រឈមៈ

១. ការយល់ដឹងរបស់នារីមួយចំនួននៅមានកំរិត ទាំងជំនាញ និងបច្ចេកទេស

២. ស្រ្តីនៅជនបទមិនទាន់មានការផ្លាស់ប្តូរផ្នត់គំនិត ទំនៀមទម្លាប់ប្រពៃណីពីបុរាណ

៣. ស្រ្តីវ័យក្មេងមួយចំនួនបានធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើ ។

១.២.២. ស្ថានភាពសាសនាៈ

នៅទូទាំងក្រុងមានសាសនា ៤ដែលកំពុងធ្វើសកម្មភាព៖

                    ១.សាសនាព្រះពុទ្ធៈ

មានវត្តចំនួន ១០វត្ត  ព្រះសង្ឃសរុបចំនួន ២៩៦អង្គ (ភិក្ខុចំនួន៥៩អង្គ) អាចារ្យវត្ត ចំនួន៣៥នាក់ គណៈកម្មការ វត្តចំនួន ១០៥នាក់ សីលវ័ន្ត ០៨នាក់  សិស្សស្នាក់នៅ​ក្នុងវត្ត ៣១នាក់។

ផ្នែកសាសនាសិក្សា(ព្រះពុទ្ធ)

  • សាលាធម្មវិន័យមាន៣សាលាមាន៣បន្ទប់សមណសិស្សចំនួន៤៣រូប(ព្រះសង្ឃនិងគ្រហស្ថ)
  • មានសាលាពុទ្ធិកបឋមចំនួន៤សាលា មាន ៤បន្ទប់ សមណសិស្សចំនួន ១៥០អង្គ ។
  • មានពុទ្ធិកមធ្យមសិក្សាបឋមភូមិ១ថ្នាក់ មាន៧បន្ទប់ សមណសិស្សចំនួន ៨៨អង្គ/នាក់ ។

 

២.សាសនាគ្រិះមានវិហារ និងស្នាក់ការគ្រិះសាសនាចំនួន ២៥ និងមានបរិស័ទចំនួន ១,១៥០នាក់។

៣.សាសនាឥស្លាម  ៖ មានវិហារសាសនាចំនួន១ និងមានបរិស័ទ  ចំនួន ១១៦នាក់ ។

៤.សាសនាគង់ស៊ីអ៊ីមមានវិហារសាសនាចំនួន១ និងមានបរិស័ទ ចំនួន ២០ នាក់ ។

បញ្ហាប្រឈមៈ

ទោះបីមានការខិតខំពង្រឹងគុណភាព និងការលើកកម្ពស់ការគោរពប្រតិបត្តិផ្នែកជំនឿសាសនាយ៉ាងណា​ក្តី ក៏នៅមាន បញ្ហា​ប្រឈមជាច្រើនទៀតដែលក្រុងកំពុងយកចិត្តទុកដាក់ និងដោះស្រាយរួមមាន៖

១.ការថយចុះនូវការគោរពវិន័យក្នុងជួរព្រះពុទ្ធសាសនា(ព្រះសង្ឈ) ។

២.ការដណ្តើមលាភសក្ការៈ និងមុខមាត់ក្នុងជួរព្រះសង្ឈ និងអាចារ្យ គណៈកម្មការវត្ត ។

៣.ភាពមិនទុកចិត្តគ្នារវាងគណៈសង្ឈ ជាមួយអាចារ្យ គណៈកម្មការវត្ត ។

៤.មិនទទួលស្គាល់តួនាទី និងភារកិច្ចរៀងៗខ្លួន ការដើររៃអង្គាសបែបអនាធិបតេយ្យ មិនគោរពតាមសារាចរ ណែនាំផ្សេងៗរបស់ក្រសួងធម្មការនិងសាសនា(សាសនាផ្សេងៗ) ។

១.២.២.៥ ស្ថានភាពអន្តោប្រវេសន៍ និងបម្លាស់ទី

ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថាការធ្វើចំណាកស្រុករបស់ប្រជាជន​​ ដើម្បីចេញទៅប្រកបមុខរបរផ្សេងៗ មានចំនួនសរុប ៣,២៦៩ នាក់ (ស្មើ ៥៧,០២%) ក្នុងនោះមាន៖

  • មនុស្សអាយុ១៨ឆ្នាំឡើងចេញទៅរកការងារធ្វើ(ចំណាកស្រុកក្នុងប្រទេស) ចំនួន១,២៤៧នាក់, ស្រី ១,១២១ នាក់។
  • មនុស្សអាយុ១៨ឆ្នាំឡើងចេញទៅរកការងារធ្វើ(ចំណាកស្រុកក្រៅប្រទេស) ចំនួន៥៧២នាក់, ស្រី៣២៩ នាក់។

ការលើកម្ពស់សិទ្ធិកុមារនៅក្នុងក្រុងក៏ដូចជាស្រុកនានាទូទាំងខេត្តដែរ​ ដោយមានការគាំទ្រពី​រាជរដ្ឋាភិបាល និង ដោយមានកិច្ចសហការជាមួយអង្គការយូនីសេហ្វ អង្គការ ទស្សនៈពិភពលោក កុមារត្រូវបានលើក​កម្ពស់។ កុមារត្រូវបាន ការពារ និងមានឱកាសចូលរៀនចាប់ពីមតេ្តយ្យសិក្សាឡើងទៅ ។

បញ្ហាប្រឈម

១./ការធ្វើចំណាកស្រុកដែលមិនមានមុខរបរច្បាស់លាស់ជាបញ្ហាប្រឈមនិងងាយរងគ្រោះដោយឧបាយកលបោក បញ្ឆោតហើយអាចក្លាយជាមុខសញ្ញាសម្រាប់ការជួញដូរផ្លូវភេទ និងការប្រើប្រាស់គ្រឿងញៀន ។ល។

២./ការធ្វើចំណាកស្រុកនាំឲ្យកុមារបាត់បង់ឱកាសក្នុងការចូលរៀន ។

១.២.៣.ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

១.២.៣.១. ការប្រើប្រាស់ដីធ្លី

១.ផ្ទៃដីព្រៃ                      ៧០ ហ.ត

២.ផ្ទៃដីដាំដុះ                  ២១,៩៨៣ ហ.ត

៣.ផ្ទៃដីលំនៅដ្ឋាន           ១៤,៤៤៦.៧៨ ហ.ត

៤.ផ្ទៃដីផ្សេងៗ                 ២៥០,៨០ ហ.ត

៥.ផ្ទែដីសម្បទាន ៖ គ្មាន

បញ្ហាប្រឈម

មានការកើនឡើងនៃចំនួនប្រជាជននិងគ្រួសារដូចនេះផ្ទៃដីដាំដុះនិងដីសំរាប់សាងសង់លំនៅស្ថាន ក៏តម្រូវ ការចាំបាច់ដែលត្រូវដោះស្រាយ ដើម្បីជៀសផុតពីការកាន់កាប់ដីខុស ច្បាប់ការកាន់កាប់ដីធ្លីនៅពុំទាន់មាន ប័ណ្ណកម្មសិទ្ធិច្បាស់លាស់នៅឡើយ ។

១.២.៣.២ ការងារជលផល ៖

អ្នកប្រកបរបរនេសាទជាចម្បងមាន៥០៨នាក់(០.៨៨%) សហគមន៍នេសាទទូទាំងក្រុងមានចំនួន១ សហគមន៍ (សហគមន៌នេសាទបឹងត្រសែង) គ្រប់គ្រងលើផ្ទៃដីសរុប ៣១០ ហ.ត។

វិស័យនេះនៅជួបបញ្ហាប្រឈមជាច្រើន ជាអាទិ៍គឺ

  • ការទន្ទ្រានកាន់កាប់ដី ព្រៃលិចទឹក និងដីបម្រុងទុករបស់រដ្ឋនៅតែបន្តកើតមាន
  • ការចិញ្ចឹមត្រីកសិករខ្វះបច្ចេកទេស ខ្វះប្រភពទឹក​ ទឹកមិនមានគុណភាព ក្នុងការចិញ្ចឹមត្រីបាន
  • ការប្រើប្រាស់ជីគីមី ថ្នាំគីមី និងការប្រព្រឹត្តបទល្មើសនេសាទបានធ្វើឲ្យប៉ះពាល់ធនធាន ជលផល។

១.២.៣.៣ ទន្លេ ស្ទឹង អូរ បឹង

ក្រុងមានស្ទឹងសែន និងមានបឹងតូច ធំជាច្រើន ជាពិសេសនៅតំបន់វាលក្រោម ។

ក.ស្ទឹងសែនហូរកាត់ក្រុង ៖    ដែលមានប្រភពពីខេត្តព្រះវិហារ ។

របបទឹកស្ទឹងសែន

ចាប់ពីខែ កញ្ញា ទៅដល់ខែ វិច្ឆិកា ទឹកមានកម្ពស់ពី ៧ទៅ ១០ម៉ែត្រល្បឿនទឹកហូរមាន ១០.០០០មក្នុង១វិនាទីនៅរដូវវស្សា។ ទូកម៉ាស៊ីនតូចៗអាចធ្វើចរាចរណ៍បានគ្រប់រដូវ។ ទូកកាណូត​ធុនធំចាប់ពី៥តោនឡើង អាចធ្វើចរាចរណ៍បានតែក្នុងរដូវវស្សាប៉ុណ្ណោះ។ ជាក់ស្តែង ទឹកស្ទឹងសែនតែងតែបង្កនូវគ្រោះមហន្តរាយដល់ដំណាំ ប្រជាកសិករជាច្រើនគ្រួសារ មានដូចខាងក្រោម ៖

  • ចំនួនគ្រួសារទទួលការប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ ១.៧២០ គ្រួសារ ស្មើ ៨.២៦៧នាក់
  • ចំនួនអ្នកស្លាប់បណ្តាលមកពីគ្រោះទឹកជំនន់ ៥នាក់
  • ចំនួនផ្ទៃដីស្រែដែលខូចខាតមកពីទឹកជំនន់ ១៦១ហត
  • ប្រវែងផ្លូវដែលខូចខាតមកពីទឹកជំនន់ ១៣.១៨២ ម៉ែត្រ
  • ចំនួនស្ពានដែលខូចខាតមកពីទឹកជំនន់ ០ កន្លែង

បញ្ហាប្រឈមៈ

១.រៀងរាល់រដូវវស្សាតែងមានការហូរច្រោះ បាក់ច្រាំងនៅច្រើនកន្លែង ។

២.ប្រជាពលរដ្ឋខ្លះបានចាក់ដីតាំងទីលំនៅលើដីចំណីស្ទឹង ចំណីបឹង ខ្លះចាក់ដីតាមគល់ស្ពាន មាត់លូ ដោះទឹក បណ្តាល ឲ្យស្ទះចរន្តទឹកហូរនារដូវវស្សាជាហេតុនាំឲ្យទឹកជន់ លិចផ្លូវ។

១.២.៣.៤ បរិស្ថានៈ

ក្រុងស្ទឹងសែន ស្ថិតនៅចំកណ្តាលខេត្តកំពង់ធំជាមជ្ឍមណ្ឌលសេដ្ឋកិច្ចសម្រាប់ខេត្តការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែនបានបន្សល់ទុក្ខនូវសំណល់រឹងប្រមាណ ជាង១២ ទៅ ២០មក្នុងមួយថ្ងៃដែលជាបន្ទុក របស់ក្រុងត្រូវបានប្រមូលយកទៅចោលនៅកន្លែងអាងស្តុកសំរាមរៀងរាល់ថ្ងៃបញ្ហាសំណល់រឹងរាវនេះធ្វើឱ្យមានបញ្ហា ដូចខាងក្រោម៖

បញ្ហាប្រឈមៈ

១. ប្រជាពលរដ្ឋមិនបានបំពេញកាតព្វកិច្ចបង់ប្រាក់សេវាទ្រទ្រង់អនាម័យឲ្យបានគ្រប់ ចំនួននៅឡើយ ។          ២. មធ្យោបាយនៃការដឹកជញ្ជូន និងទុកដាក់សំរាមពុំទាន់បានល្អ ហើយផ្លូវចូលទៅកាន់អាងសំរាមមានការ ខូចខាតអន្លើៗ។

៣. ប្រជាពលរដ្ឋ មិនសូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់រឹងរាវ ។

៤. ប្រព័ន្ឋលូក៏ជាបញ្ហាសំខាន់បំផុតក្នុងការរំដោះសំណល់រាវក្នុងក្រុងបច្ចុប្បន្នប្រព័ន្ធលូដែលមានស្រាប់ត្រូវបានសាងសង់ពីសម័យសង្គមរាស្រ្តនិយមមានទំហំតូចហើយត្រូវបាន បាក់ខូចខាតធ្វើឲ្យមានការរាំងស្ទះ ហើយម្យ៉ាងទៀតប្រព័ន្ធលូខ្លះត្រូវបានបង្ហូរចូលក្នុងស្ទឹងសែនដែលបណ្តាលឲ្យមានការបំពុលដល់ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋមួយចំណែកទៀតអាង ចម្រោះសំណល់រាវត្រូវបានប្រជាពលរដ្ឋនៅជុំវិញចាក់ដីបំពេញកាន់តែរួមតូចទៅៗ ធ្វើឲ្យបរិមាណទឹកកើនអាចឈានទៅលិចភូមិក្នុងរដូវវស្សាបញ្ហាប្រឈមខាងលើនេះត្រូវមានការយកចិត្ត ទុកដាក់ហើយ ត្រូវមានការកែលម្អរប្រព័ន្ធដែលមានស្រាប់ខាងលើនេះឡើងវិញ ។

 ១.២.៤.ស្ថានភាពនៃការគ្រប់គ្រងគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ

១.២.៤.១ គ្រោះមហន្តរាយ

នៅក្នុងឆ្នាំ២០១៤កន្លងទៅនេះគ្រោះមហន្តរាយផ្សេងៗមានដូចខាងក្រោម៖

១.គ្រោះអគ្គីភ័យមានចំនួន៥គ្រួសារបណ្តាលឲ្យខូចខាតទ្រព្យសម្បិត្តមួយចំនួន។

២.គ្រោះទឹកជំនន់បានបណ្តាលឲ្យបាក់ច្រាំងស្ទឹងលិចលង់ផលដំណាំរបស់ប្រជាជនជាពិសេស

ចំពោះភូមិសង្កាត់ ដែលនៅជាប់នឹងដងស្ទឹងសែន ។

បញ្ហាប្រឈមៈ

  • ការផ្តល់ពត៌មានផ្សេងៗមិនបានទាន់ហេតុការណ៍ ។

១.២.៥.ស្ថានភាពនៃការគ្រប់គ្រងរដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ

ក្រុងស្ទឹងសែនមានផ្ទៃដីសរុប ៣៦,៧៥០. ហ.ត ក្នុងនោះចែកជា ៖

១.ផ្ទៃដីព្រៃ-ទីទួលសាធារណៈ                ៧០ ហ.ត

២.ផ្ទៃដីដាំដុះ                                       ២១,៩៨៣ ហ.ត

៣.ផ្ទៃដីលំនៅដ្ឋាន                                ១៤,៤៤៦ ហ.ត

៤.ផ្ទៃដីផ្សេងៗ(បឹង-ប្រឡាយ-ស្ទឹង)         ២៥០ ហ.ត

ក្រុងស្ទឹងសែន មានសង្កាត់ចំនួន៨ និង មានភូមិចំនួន៣៩ភូមិ គ្រួសារសរុប​មានចំនួន ១២,៧៣៧គ្រួសារ មនុស្សសរុប ចំនួន ៥៧.៣២១ នាក់ ស្រី ២៩.៣២៤ នាក់ក្នុងនោះ ចែកជា ៖

  • អាយុពី០ ដល់១៤ឆ្នាំ ចំនួន ១៦.០៨៧ នាក់     ស្រី ៨.០២១នាក់
  • អាយុពី១៥ដល់១៧ឆ្នាំ ចំនួន ៤.០១៧នាក់         ស្រី ២.០៥១នាក់
  • អាយុចាប់ពី ១៨ឆ្នាំឡើង ចំនួន ៣៧.២១៧នាក់     ស្រី ១៩.២៥២នាក់

 ១.២.៥.១ អភិបាលកិច្ចៈ

  • ការកំណត់ព្រំប្រទល់រដ្ឋបាលក្រុង-សង្កាត់ បានល្អប្រសើរ ។

១.២.៥.២ ការគ្រប់គ្រងស្ថិតិៈ

១.ការចុះបញ្ជីអត្រានុកូលដ្ឋាន

ឆ្នាំ២០១៥ ការចុះបញ្ជីអត្រានុកូលដ្ឋានមាន ៖

  • ចុះសំបុត្រកំណើត             ចំនួន ១១៣នាក់
  • ចុះលិខិតបញ្ជាក់កំណើត ចំនួន ៩៦២នាក់
  • ចុះលិខិតអាពាហ៍ពិពាហ៍ ចំនួន ៦៨គូ
  • ចុះលិខិតមរណៈភាព             ចំនួន ៣៥នាក់
  • ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ពលរដ្ឋទូទាំងក្រុងសរុប ១៧,៤៤៦នាក់/សន្លឹក ស្រី ៩,៦២២នាក់/សន្លឹក។

១.២.៥.៣ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ចំនុចខ្លាំង

ក./ការងារសន្តិសុខ ៖

  • ចុះត្រួតពិនិត្យស្ថាប័នជាតិ ១៩កន្លែង មជ្ឈមណ្ឌលសេដ្ឋកិច្ច ៨កន្លែង ស្ថាប័នធំៗ សន្តិសុខឯកជន ២៣នាក់ ក្រុមហ៊ុន ៥កន្លែង អង្គការ សហគមន៏ ៣៧កន្លែង សាសនា ១៧កន្លែង និងភោជនីយដ្ឋាន ៩២កន្លែង លើ៨សង្កាត់ក្នុងក្រុងស្ទឹងសែន។
  • បានចុះបញ្ជីគ្រប់គ្រងជនបរទេសអន្តោរប្រវេសន៏ ៤៩គ្រួសារមនុស្ស រួមមាន ៩៤នាក់ ស្រី៣៥ នាក់អាយុ១៨ ឆ្នាំងឡើង៧៣នាក់ ស្រី២៥នាក់។

ខ./ការបង្ការទប់ស្កាត់ភេរវកម្ម ៖ គ្មាន

គ./ការងារអន្តោប្រវេសន៍ ៖-បានចុះបញ្ជីគ្រប់គ្រងជនបរទេសនៅរយៈពេលវែងតាមសណ្ឋាគារ ផ្ទះសំណាក់ និងតាមអង្គការ សាសនា ចំនួន១៨នាក់ ស្រី ៦នាក់ ។

ឃ./ការបង្ក្រាបបទល្មើស ៖ កើតមាន១១ករណី បង្រ្កាបបាន ០៨ករណី ក្នុងនោះ៖

១.បទឧក្រិដ្ឋៈ មាន១ ករណី ករណីឃាតកម្មមិនបានសម្រេច និងរំលោភសេពសន្ថវៈ ១ករណី

២.បទមជ្ឈឹមៈ ១១ករណី ក្នុងនោះ៖

  • អំពើចោរកម្មៈ លួចម៉ូតូ ៥ករណី
  • អំពើហឹង្សាដោយចេតនាៈ៣ករណី
  • អំពើហឹង្សាក្នុងគ្រួសារ១លើក
  • អំពើឆបោក១លើក

ង./គ្រឿងញៀន៖ បង្រ្កាបបាន ១៦ករណី ឃាត់ខ្លួនបាន ៣១នាក់។

ច./គ្រោះថ្នាក់ផ្សេងៗ ៖  កើតមាន២៥លើក និង គ្រោះថ្នាក់ចរាចរ កើតមាន ២០លើក គ្រោះអគ្គីភ័យ ២លើក គ្រោះថ្នាក់ខ្សែភ្លើងឆក់១លើក រន្ទះបាញ់១លើក និងលង់ទឹក១លើក។

ឆ./ការគ្រប់គ្រងអាវុធ និងជាតិផ្ទុះ ៖ មានការប្រើប្រាស់អាវុធខុសច្បាប់១លើក។ ទទួលបានអាវុធ ២ដើម និងគ្រាប់ ១២៣គ្រាប់ប្រគល់ជូនស៊ីម៉ាក់ប្រចាំខេត្ត។

ចំនុចខ្សោយ

  • ក្រុមការងារអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព មួយចំនួនពុំបានចូលរួមអនុវត្តឱ្យ បានជាប់ជាប្រចាំ ។
  • ក្រុងស្ទឹងសែនជាទីប្រជុំជនសំបូរដោយមនុស្សរស់នៅកុះករចេញចូលស្នាក់នៅ និងប្រកបមុខ របរច្រើន ធ្វើឱ្យការគ្រប់គ្រងមុខសញ្ញាចោរកម្មដែលធ្វើសកម្មភាពចល័ត ដូច្នេះសមត្ថកិច្ចជួប ការលំបាក ។
  • ប្រជាពលរដ្ឋមន្រ្តីរាជការមួយចំនួនពុំសូវយកចិត្តទុកដាក់ អនុវត្តការផ្សព្វផ្សាយណែនាំរបស់ សមត្ថកិច្ច។
  • មន្រ្តីនគរបាលមួយចំនួន សមត្ថភាព ជំនាញ ច្បាប់ និតិវិធី នៅមានកម្រិត ។
  • ខ្វះថវិកាប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ។
  • ការងារអនុវត្តផែនការបង្ការ នៅមានកម្រិត ។