រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ស្រុកសន្ទុក

១. រូបថតអគាររដ្ឋបាលស្រុក
២.សាវតាអង្គភាព(ប្រវត្តិ)

រដ្ឋបាលស្រុកសន្ទុកត្រូវបានបង្កើតឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមក រហូតដល់សព្វថ្ងៃដែលមាន អភិបាលស្រុក ចំនួន ០៥ រូប រហូត់មកដល់បច្ចុប្បន្ននេះ រួមមាន៖
១. ឆ្នាំ ១៩៧៩ដល់ ១៩៩០ អភិបាលស្រុក លោក ជា ជាតិ
២.ឆ្នាំ ១៩៩១ដល់ ១៩៩២ អភិបាលស្រុក លោក យាន ម៉េងតិច
៣.ឆ្នាំ ១៩៩៣ដល់ ១៩៩៥ អភិបាលស្រុក លោក សុក ឈាង
៤.ឆ្នាំ ១៩៩៦ដល់ ១៩៩៧ អភិបាលស្រុក លោក ពេជ ប៉ក់
៥.ឆ្នាំ ១៩៩៨ដល់ ២០០៦ អភិបាលស្រុក លោក គឹម វ៉ាស៊ី
៦.ឆ្នាំ ២០០៧ដល់ ២០០៩ អភិបាលស្រុក លោក សុក ឈាង
៧.ឆ្នាំ ២០១០ដល់ ២០១៥ អភិបាលស្រុក លោក ពេជ សុធា
៨.ឆ្នាំ ២០១៦ដល់ ២០១៧ អភិបាលស្រុក លោក យស់ បញ្ញារិទ្ធិ
៩.ឆ្នាំ ២០១៨ដល់ បច្ចុប្បន្ន អភិបាលស្រុក លោក ទូច សុខា ត្រូវបានកាន់មុខដំណែងជាអភិបាល នៃគណៈអភិបាលស្រុកសន្ទុក ។
៣.ទស្សនៈវិស័យឬ ចក្ខុវិស័យ
រដ្ឋបាលស្រុកសន្ទុក គឺជារដ្ឋបាលសាធារណៈមួយ ដែលមានលក្ខណៈអព្យាក្រិត្យ ក្នុងការផ្តល់សេវាតម្រូវការ សេវាសំណួមពរ និង សេវាកត្តព្វកិច្ចនានា ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ដើម្បីបន្តរការចូលរួមលើកកំពស់ ជិវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការកែលម្អស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ធានាបាននូវនិរន្តរភាព ធនធានធម្មជាតិ ប្រកបដោយ បរិយាប័ន្ន
៤.គោលដៅ
-បង្កើនប្រាក់ចំណូល តាមរយៈការបង្កើនការងារ បង្កើនមុខរបរ និងបង្កើនផលិតភាព ផលិតកម្ម កសិកម្ម។
-ប្រជាពលរដ្ឋគ្រប់មានចំណេះដឹង មានសុខភាពល្អ និងទទួលបានសេវាថែរក្សាសុខភាព ការពារដោយ សេរីភាពនិងសមធម៌។
-ធានាការបានគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថានប្រកប ដោយប្រសិទ្ធភាពនិងសមធម៌។
-បង្កើនប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរឡើង ។
៥.ទិសដៅ
បន្តខិតខំយកចិត្តទុកដាក់ពង្រឹងស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឱ្កាន់តែប្សើរឡើង នៅមូលដ្ឋាននៃការផ្តល់ចំណេះដឹងអំពីច្បាប់ និងបទពិសោធន៍ ខាងបច្ចេកទេស វិទ្យាសាស្រ្ត ដល់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរទម្លាប់ចាស់ឆ្បោះទៅកាន់ភាពជឿនលឿន ថែរក្សាវប្បធម័ប្រពៃណី ល្អផូរផង់របស់ជាតិ ថែរក្សានិរន្តរភាពនៃបរិស្ថាន ធនធានធម្មជាតិ និងមានការបែងចែកផ្លែផ្កានៃការីចម្រើន ប្រកបដោយសមធម័ ហើយភាពក្រីក្រកាន់តែថយចុះដើម្បីឱ្យប្រជាជនគ្រប់រូបបានរស់នៅដោយសុខដុមរមនា និងសុភមង្គល ។
៦.បេសកម្ម
កាត់បន្ថយភាពក្រីក្របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការផ្តល់ និងការធ្វើអោយប្រសើរឡើងនូវមុខរបរ ផលិតភាពកសិកម្ម មានចំណេះដឹង មានសុខភាពល្អ ផ្តល់សេវាសុខភាពដោយ សមធម៌ធានាការគ្រប់គ្រង ប្រើប្រាស់ដីធ្លី បរិស្ថានធនធានធម្មជាតិ ដោយ និរន្តរភាព ពង្រឹងការគ្រប់គ្រងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ អោយកាន់តែប្រសើឡើង ។
៧.រចនាសម្ព័ន្ធគ្រប់គ្រង
៧.១-អំពីអង្គភាពការិយាល័យ/ចំណុះ
-ការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុ
-អង្គភាពលទ្ធកម្ម
-ការិយាល័យផែនការនិងគាំទ្រឃុំ
-ការិយាល័យអន្តរវិស័យ
៧.២-អំពីបុគ្គលិក
-គណៈអភិបាល មាន ០៥ រូប ស្រី ០១ រូប
-នាយរដ្ឋបាល មាន ០៣ រូប ស្រី គ្មាន
-ប្រធានការិយាល័យ មាន ០៣ រូប ស្រី ០១ រូប
-អនុប្រធានការិយាល័យមាន ០៥ រូប ស្រី ០២ រូប
-មន្រ្តី មាន ០៩ រូប ស្រី ០៦ រូប
-ស្មៀនឃុំ មាន ១០ រូប ស្រី ០១ រូប
៨.ស្ថានភាពទូទៅនៃអង្គភាព
៨.១.ភូមិសាស្រ្ត
ស្រុកសន្ទុក គឺជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង០៩ នៃខេត្តកំពង់ធំ មានព្រំប្រទល់ខាងកើតជាប់នឹង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកព្រែកប្រសព ខេត្តក្រចេះខាងលិចជាប់នឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង,ខាងជើងជាប់នឹង ក្រុងស្ទឹងសែន ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់និងខាងត្បូងជាប់នឹង ស្រុក បារាយណ៍ ស្រុកមានឃុំចំនួន ១០ ឃុំ និង ភូមិ ៩២ ភូមិ មានផ្ទៃដីសរុប ២៥៩.១២ Km2 ក្នុងនេះដែរ មានផ្ទៃដីសម្រាប់បង្កបង្កើនផលចំនួនៈ៣៤.៩៣៩,៥០ហ.តស្រុកសន្ទុកមានប្រជាពលរដ្ឋសរុបចំនួន៩៧,៧៦៧ នាក់ស្រីចំនួន៤៩,២៩៨ នាក់នៅក្នុងស្រុកមានរម្យណីយដ្ឋានធម្មជាតិ១ កន្លែង គឺ ភ្នំសន្ទុក។ ក្រុមប្រឹក្សាស្រុក សន្ទុក ដែលមានសមាជិកចំនួន២១ រូប (ស្រី០៤ រូប) ត្រូវបានកើតឡើងតាមរយៈការបោះឆ្នោតអសកលនា ខែ មិថុនា ឆ្នាំ ២០១៩ ។ គណៈអភិបាលដែលមានសមាសភាពចំនួន ០៥ រូប (ស្រី ០១រូប ) ត្រូវបានតែងតាំងនិង មន្រ្តីរាជការស៊ីវិលចំនួន ៣៧នាក់ (ស្រី១៣នាក់) រួមទាំងស្មៀនឃុំត្រូវបានធ្វើសមាហរណកម្ម ទៅក្នុងរចនា សម្ព័ន្ធរបស់ស្រុកដែលបានកែសម្រួលឡើងវិញ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ស្រុក ក្រុង ស្រុក ខណ្ឌ។
៨.២.ប្រជាសាស្រ្ត
ស្រុកសន្ទុកចែកជា១០ឃុំ ស្មើ ៩២ភូមិ មានប្រជាជនសរុប 107,693 នាក់ ស្រី 54,222 នាក់។ អាយុ១៨ឆ្នាំ ឡើង53,854 នាក់ ស្រី 27,279 នាក់ គ្រួសារសរុប 22,335 គ្រួសារ ស្រុកមានប្រជាជនប្រមាណ ៨៥% ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុក។ ក្រៅពីវិស័យកសិកម្មដែលជាស្នូលនឹងជាចម្បងក៏មានវិស័យផ្សេងៗទៀតដូចជាសិប្បកម្មកែច្នៃ និងមុខរបរបន្ទាប់ បន្សំ ដើម្បីរួមផ្សំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
៨.៣.សកម្មភាពស្នូល
o ការផ្តល់សេវាសារធារណៈ
o ការរៀបចំផែនការអភិវឌ្ឍន៍
o ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល
o ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
o រៀបចំវេទិការក្រុមប្រឹក្សា
o រៀបចំការងារអភិវឌ្ឍន៍ស្រុក
o ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម
o ពង្រឹងសមត្ថភាព និង អភិវឌ្ឍន៍ធនធានមនុស្ស
o ការងាររដ្ឋបាល និង ហិរញ្ញវត្ថុ
o ការងារលទ្ធកម្ម
o ការងារពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
o សិក្សាប៉ាន់ប្រម៉ាណ គ្រោះមហន្តរាយ
o ការងារបុគ្គលិក ការងារលើកក្របខ័ណ្ឌប្រចាំឆ្នាំ និង ការតម្លើងឋានន្តរស័ក ជូនមន្រ្តី
o ការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ
o សាងសង់ប្រព័ន្ធលូរំដោះទឹក
o សាងសង់ផ្លូវលំក្រាលគ្រួសក្រហម
o សាងសង់ប្រឡាយទឹក
o សាងសង់ផ្លូវបេតុងក្នុងស្រុក
o សាងសង់សួនច្បារ
៨.៤-សក្កានុពល
– មានក្រមប្រឹក្សា
– មានថ្នាក់ដឹកនាំស្រុក
– មានបុគ្គលិកមានជំនាញនិងបច្ចេកទេស
– ថវិកាដែលវិភាជពីរាជរដ្ឋាភិបាល
– មានតំបន់ទេសចរណ៍
– មានព្រៃឈើ
– មានប្រព័ន្ធធារាសាស្រ្ត
– មានដីសម្រាប់បង្ករបង្កើនផល
– មានបឹង
– មានអង្កការក្នុងស្រុក និងក្រៅស្រុក
៨.៥-បញ្ហាប្រឈម
– ចំណេះដឹងរបស់មន្រ្តីនៅមានកម្រិត
– មន្រ្តីបំរើការងារក្នុងរដ្ឋបាលស្រុកមិនទាន់គ្រប់
– ថវិកាសម្រាប់អនុវត្តការងារនៅមានកម្រិត
– ការគ្រប់គ្រងតំបន់ទេសចរណ៍មិនទាន់បានល្អ
– ការគោរពពេលវេលារបស់មន្រ្តីមិនទាន់បានត្រឹមត្រូវនៅឡើយ
– ការផ្តល់សេវាររដ្ឋបាលមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ
– ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ
៩.អំពីថវិកា
-រដ្ឋបាលស្រុកបានទទួលថវិកាពីថ្នាក់ជាតិមានចំនួន ១,៣៩៥,០៤០,០០០៛ សម្រាប់ឆ្នាំ២០២០ខ្ទង់ថវិកានេះ ស្រុកបានអនុវត្តទៅក្នុង ជំពូក គណនី អនុគណនី ដែលបានបែងចែកនៅក្នុងសៀវភៅថវិការបស់ស្រុក និងថវិការបស់អង្គភាពប្រចាំឆ្នាំ។
១០-អាសយដ្ឋាននិង លេខទំនាក់ទំនង
-អាស័យដ្ឋានរបស់រដ្ឋបាលស្រុកសន្ទុក ស្ថិតនៅក្នុង ភូមិ ធម្មនាថ ឃុំ តាំងក្រសាំង ស្រុកសន្ទុកខេត្ត កំពង់ធំ ។
-លេខទូរស័ព្ទទំនាក់ទំនង៖
+លោកអភិបាលស្រុក (+៨៥៥) ០១៧ ៨៥១ ២៦៧
+លោកនាយករដ្ឋបាលសាលាស្រុក (+៨៥៥) ០១២ ៤៥៣ ៤៥៦ ៕