រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ស្រុកតាំងគោក

                                                      ស្ថានភាពនៃស្រុកតាំងគោក
១.រូបភាពនៃសាលាស្រុកតាំងគោក 1

២. សាវតាស្រុកតាំងគោក
 ស្រុកតាំងគោក ជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកទាំងប្រាំបួន នៃខេត្តកំពង់ធំដែលស្ថិតនៅបណ្តោយផ្លូវ ជាតិលេខ៦ មានចម្ងាយ៦៨គីឡូម៉ែត្រពីទីរួមខេត្ត ស្រុកនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ តាមអនុក្រឹត្ យលេខ០៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតស្រុកតាំងគោក។ ស្រុកតាំងគោកត្រូវ បានកាត់ចេញពីស្រុកបារាយណ៍ ដោយមានឃុំចំនួន ៨ឃុំ ស្នើនឹង៩១ភូមិ មានផ្ទៃដីសរុប៤១,៥៥៣ ហិកតា មានប្រជាពលរដ្ឋសរុប ៨១,៩៧៧ នាក់ ស្រី ៤២,០៥៩ នាក់ មានចំនួនខ្នងផ្ទះ១៥,៣៧៩ខ្នងផ្ទះ ស្មើនឹង ១៧,៥១៩គ្រួសារ ដោយមានព្រំប្រទល់រដ្ឋបាលស្រុកៈ
– ខាងកើតជាប់និងៈ ស្រុកចំការលើ ខេត្តកំពង់ចាម
– ខាងលិចជាប់និងៈ ស្រុកកំពង់លែង ស្រុកជលគីរី នៃខេត្តកំពង់ឆ្នាំង
– ខាងជើងជាប់និងៈ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
– ខាងត្បូងជាប់និងៈ ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ នៃខេត្តកំពង់ចាម

ស្រុកមានវិសាលភាពផ្ទៃដីប្រកបដោយភូមិសាស្រ្តជាពីរផ្នែកខុសគ្នាគឺផ្នែកខាងលើថ្នល់ជាតិលេខ៦ “ខាងកើត” អំណោយផលការបង្កបង្កើនផលស្រូវប្រាំងតិចតួច ស្រូវធ្ងន់ ស្រូវកណ្តាល ស្រូវដើមរដូវ ព្រមទាំងដំណាំកសិ ឧស្សាហកម្មមួយចំនួន។ ឯផ្នែកខាងក្រោមថ្នល់ជាតិលេខ៦“ខាងលិច” ជាតំបន់វាលទំនាបដែលជាទូទៅភាគ ច្រើនបង្កបង្កើនផលស្រូវពង្រួស ស្រូវ ធ្ងន់ ស្រូវឡើងទឹក ស្រូវប្រាំង ឬស្រូវប្រដេញទឹកតែប៉ុណ្ណោះ ព្រមទាំងមុខរបរនេសាទត្រីផងដែរ។ ដោយមានៈ
ស្ទឹងជីនិតៈ កាត់ឃុំទ្រៀល និងស្រឡៅប្រវែង១៧គីឡូម៉ែត្រ
ស្ទឹងរោតៈ កាត់ឃុំសូយោង ពង្រ និងស្រឡៅ ប្រវែង២០គីឡូម៉ែត
ព្រែកជីក១មករាៈ កាត់ឃុំទ្រៀល ស្រឡៅ ជ្រលង និងពង្រ ប្រវែង១៨គីឡូម៉ែត្រ
បឹងតំបន់វាលក្រោមៈ បឹងពពាយ បឹងទង់ បឹងឆ្តោ បឹងតាប៊ូ បឹងត្រើយបង្កង បឹងផ្ទោលលើ និងបឹងផ្ទោលក្រោម
៣. ទស្សនៈវិស័យ ឬចក្ខុវិស័យ
ជាស្រុកដែលបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងសេវាសាធារណៈបានល្អ ជូនដល់សាធារណៈជន ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅក្នុងដែនសមត្ថកិច្ចស្រុក។
៤. គោលដៅ
សកម្មភាពដែលស្រុកធ្វើគឺបំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និង មានទំនួលខុស ត្រូវខ្ពស់។ ធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត ទាំងការរស់នៅទាំងការមកទទួលសេវា ប្រកបមានភាពកក់ក្តៅ មានទំនុកចិត្តខ្ពស់ បំពេញនូវតំរូវការផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាព័ត៌មានទូទៅដែលទាក់ទង នឹងសេវាផ្សេងៗរបស់រដ្ឋបាលស្រុក។ ដោយអនុវត្តន៍ឲ្យស្របទៅនឹងទស្សនៈវិស័យរបស់ស្រុកគឺ “បំរើផល ប្រយោជន៍ ប្រជាពលរដ្ឋ និងសេវាសាធារណៈឲ្យបានល្អ” និងខិតខំប្រឹងប្រែងដើម្បីបំរើប្រជាពលរដ្ឋក្នុង ស្រុកតាំងគោក ធ្វើឲ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់ អំពីសេវានៅរដ្ឋបាលរបស់ស្រុក។
៥. ទិសដៅ
ក្នុងការសម្រេចឲ្យបានតាមគោលដៅដែលបានកំណត់ទុក ស្រុកនិងពង្រឹងនូវសមត្ថភាពមន្រ្តីឲ្យសមស្រប ជាមន្រ្តីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ដោយមានទំនាក់ទំនងល្អ មានភាពរួសរាយរ៉ាក់ទាក់ ទន់ភ្លន់ សុភាព រាបសារ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ មានតម្លាភាព និងធ្វើការផ្តល់ព័ត៌មាន តាមការចងដឹងចង់បាន របស់ប្រជាពលរដ្ឋដែលមកទទួលសេវា ពិសេសធនធានដែលទើបនឹងចូលថ្មីបណ្តុះបណ្តាលឲ្យមានសមត្ថភាព ប្រកបដោយគុណភាព។ មានការបិទនូវផ្ទាំងព័ត៌មាន ផ្ទាំងតំលៃនៃសេវាផ្សេងៗ….ជាដើម។
៦. បេសកកម្ម
ផ្តល់ជូនសាធារណជន ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ដោយគ្មានការរើសអើងជាតិសាសន៍ ឋានៈតួនាទី ពណ៌សម្បុរ អ្នកមានអ្នកក្រ ឬនិនាការនយោបាយណាមួយឡើយ ដោយផ្តល់នូវតម្លាភាព ផ្តល់ឲ្យប្រជាពលរដ្ឋ នូវអ្វីដែលពួកគាត់ពេញចិត្ត និងលើកស្ទួយដល់ជីវភាពរស់នៅ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដោយធ្វើការ ចុះមូលដ្ឋានផ្ទាល់ដើម្បីឲ្យដឹងច្បាស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងធ្វើការផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗដែលជាប្រយោជន៍ដល់ស្រុក និងសង្គម។
៧. រចនាសម្ព័ន្ធគ្រប់គ្រង
  ៧.១ អំពីការិយាល័យចំណុះ
១.ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
២.ការិយាល័យផែនការ និងគាំទ្រឃុំ
៣.ការិយាល័យអន្តរវិស័យ
៤.អង្គភាពលទ្ធកម្ម
៧.២ អំពីបុគ្គលិក
១.លោក ហាក់ ម៉ុងហួត អភិបាលស្រុក
២.លោក សៀ ឡុងធារ៉ា អភិបាលរងស្រុក
៣.លោក កែវ ចិត្រា អភិបាលរងស្រុក
៤.លោកស្រី អ៊ឹម សុខវីន អភិបាលរងស្រុក
៥.លោក ម៉ន ទីម អភិបាលរងស្រុក
៦.លោកស្រី ហេង រតនា នាយករដ្ឋបាល
៧.លោក ស៊ុំ សុផន មន្រ្តី
៨.លោក ហាក់ ពុទ្ធិនរារ្យា មន្រ្តី
៩.លោកស្រី ភួង មាលា មន្រ្តី
១០.លោក ហុន ណាង មន្រ្តី
១១.លោកស្រី អ៊ុំ សុខជា មន្រ្តី
១២.លោកស្រី ហុន ម៉ានីកា មន្រ្តី
៨. ស្ថានភាពទូទៅនៃវិស័យអង្គភាព(សក្តានុពលនិងបញ្ហាប្រឈម)
-សក្តានុពលៈ
-បញ្ហាប្រឈមៈ ស្រុកបង្កើតថ្មី មិនមានបន្ទប់អាគារសមស្របសម្រាប់បំពេញការងារ និងខ្វះខាតមន្រ្តី។
៩. សកម្មភាពស្នូល និងថវិការបស់អង្គភាពប្រចាំឆ្នាំ
(មិនទាន់មាន)

១០. អាសយដ្ឋាន និងលេខទំនាក់ទំនង (លេខទូរស័ព្ទមន្ទីរ ឬប្រធានអង្គភាព)
-អាសយដ្ឋានស្រុកតាំងគោក ភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ
-លេខទូរស័ព្ទ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ០៧៧ ៨៧៥ ៥៥៥