ព្រះរាជាណាចក្រកម្ពុជ
ខេត្តកំពង់ធំ ជាតិ សាសនា ព្រះមហាក្សត្រ
ពន្ធនាគារខេត្ត
ព័ត៌មានរបស់អង្គភាពពន្ធនាគារ ខេត្តកំពង់ធំ
១. រូបថត ( Logo )
២. ប្រវត្តិ សាវតា
ពន្ធនាគារខេត្តកំពង់ធំចាស់មានទីតាំងស្ថិតនៅ ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែនខេត្តកំពង់ធំ សាងសង់ ក្នុងសម័យអាណានិគមនិយមបារាំង មានទំហំតូចចង្អៀត សភាពចាស់ ទ្រុធទ្រោម ដោយមានការយកចិត្ត ទុកដាក់ពី ឯកឧត្តមអភិបាលខេត្ត អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល បានផ្លាស់ប្តូរ ទីតាំង ពីពន្ធនាគារចាស់ មកសាងសង់ ពន្ធនាគារថ្មី ក្នុងឆ្នាំ២០០៩ លើភូមិសាស្រ្តដីបន្ទាយប្ញស្សី វរចល័ត នគរបាល (A3) ស្ថិតនៅទីតាំង ភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានផ្ទៃដីទំហំ ១៣,៥៥៦ ម៉ែតការ៉េ ។ ជាអគារធ្វើអំពីថ្មី ប្រក់ក្បឿង ចំនួន ០៤ អគារ ។ រហូតដល់បច្ចុប្បន្នបានសាងសង់បន្ថែម ចំនួន ១៦អគារទៀត។ សរុបចំនួន ២០ អគារ ។
៣. ទស្សនៈវិស័យ ឬចក្ខុវិស័យ
៤. គោលដៅ
-អប់រំកែប្រែ ស្តារនីតិសម្បទាដល់ជនជាប់ឃុំ ប្រែក្លាយជនជាប់ឃុំឲ្យក្លាយជាមនុស្សស្លូតបូត ទៀងត្រង់ លែងប្រព្រឹត្តបទលើ្មសតទៅទៀត អាចធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ ។
-បណ្តុះបណ្តាលវិជ្ជជីវៈនានា តាមតម្រូវការទីផ្សារបច្ចុប្បន្ន ផ្តល់ឲ្យជនជាប់ឃុំមានជំនាញយ៉ាងពិតប្រាកដ អាចប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងសង្គមបាន ។
៥. ទិសដៅ
– ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពន្ធនាគារឲ្យបានជាប្រចាំ។
– ពង្រឹងការអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ។
– ពង្រឹងការអនុវត្តច្បាប់ និងនិតិវិធីពន្ធនាគារ។
– បន្តការងារអប់រំផ្នែកសតិអារម្មណ៍ដល់ជនជាប់ឃុំជាប្រចាំ ។
– ផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម ពិនិត្យរកមេរោគអេដស៍ដល់ជនជាប់ឃុំ។
– ការពិនិត្យឆែកឆេរបន្ទប់ជនជាប់ឃុំឲ្យបានជាប្រចាំ។
– ពង្រឹងការងារគ្រប់គ្រងសំណុំរឿងជនជាប់ឃុំ បញ្ជូលទិន្ន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យជនជាប់ឃុំ។
– ពិនិត្យលើសំណើសុំរបបជនជាប់ឃុំប្រចាំខែឲ្យបានទាន់ពេលវេលា ។
– ពង្រឹងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពិរុទ្ធជន-ទណ្ឌិត។
– បន្តសហការជាមួយស្ថាប័នអង្គភាព និងអង្គការអន្តរជាតិ ដែលពាក់ព័ន្ឋឲ្យបានលទ្ធផលល្អបន្ថែមទៀត។
៦. បេសកកម្ម
– ការពារសន្តិសុខជនជាប់ឃុំឡើងសាវនាការសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល
– ការពារសន្តិសុខជនជាប់ឃុំចេញទៅពិនិត្យជម្ងឺ និងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្ត
– ការពារសន្តិសុខជនជាប់ឃុំចេញ ដាំបន្លែ និងរៀនបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ
៧. រចនាសម្ព័ន្ធគ្រប់គ្រង
៧.១ អំពីការិយាល័យចំណុះ
ពន្ធនាគារខេត្តកំពង់ធំ មានការិយាល័យចំណុះចំនួន ៥ ដូចជា៖
– ការិយាល័យរដ្ឋបាល សរុប
– ការិយាល័យប្រតិបត្តិ
– ការិយាល័យសន្តិសុខពន្ធនាគារ
– ការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា
– ការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ
៧.២ អំពីបុគ្គលិក
មន្ត្រីពន្ធនាគារមាន ចំនួន ៥៩ រូប , ស្រី ០៩ រូប
– ប្រធាន និងអនុប្រធាន ចំនួន ០៤ រូប , ស្រី ០០ រូប
– ថ្នាក់ការិយាល័យ ចំនួន ១០ រូប , ស្រី ០២ រូប
– ថ្នាក់ផ្នែក ចំនួន ១៩ រូប , ស្រី ០៣ រូប
– មន្រ្តី ចំនួន ២៦ រូប , ស្រី ០៤ រូប
៨. ស្ថានភាពទូទៅរបស់ពន្ធនាគារ
៨.១ សក្កានុពល
អង្គភាពពន្ធនាគារ សម្រេចបាននូវលទ្ធផល សម្មិផលនានាដូចជា ៖
– រក្សបាននូវសន្តិសុខ សណ្តាប់ធ្នាប់ពន្ធនាគារ
– ទប់ស្កាត់ និងកាត់បន្ថយ ការប្រព្រឹត្តបទល្មើសនៅក្នុងសង្គម
– បណ្តុះបណ្តាល បង្ហាត់បង្រៀនឲ្យទណ្ឌិតមានជំនាញពិតប្រាកដ
– កែប្រែជនល្មើស ឲ្យក្លាយជាពលរដ្ឋស្លូតត្រង់អាចធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ
៨.២ បញ្ហាប្រឈម
– ជនជាប់ឃុំមានចំនួនច្រើន អគារឃុំមានចំនួនតិច
– កង្វះអគារ បន្ទប់ឃុំឃាំងសម្រាប់បែងចែកចំណាត់ថ្នាក់សន្តិសុខធ្វើបានតែប្រភេទបទល្មើស គ្រឿងញៀន
– កង្វះអគារអប់រំ និងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ
– កង្វះរបងសន្តិសុខព័ទ្ធជុំវិញពន្ធនាគារ
– កង្វះសម្ភារៈការិយាល័យ
– កង្វះក្របខ័ណ្ឌមន្រ្តី និងមន្ត្រីមានជំនាញបម្រើឲ្យការងារអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ
– ពុំទាន់មានថវិការបេសកកម្ម
– កង្វះអគារសម្រាប់មន្រ្តីស្នាក់នៅ
– កង្វះទីតំាងសម្រាប់ដាំដុះធ្វើកសិកម្ម
– ការផ្តល់របបជីវភាពជនជាប់ឃុំមានភាពយឺតយ៉ាវ ។
១០. អាសយដ្ឋាន និងលេខទំនាក់ទំនង
ពន្ធនាគារខេត្តកំពង់ធំ បច្ចុប្បន្នស្ថិតនៅទីតាំង ភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
លេខទូរស័ព្ទទំនាក់ទំនង ៖
ប្រធានពន្ធនាគារ ៖ ០១២ ៨៥០៨១៨
ប្រធានការិយាល័យរដ្ឋបាល សរុប ៖ ០៩២ ៧៤៣ ៣២៤