១. ទីតាំងមន្ទីរ
ឡូហ្កូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២. សាវតា
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំបានចាប់បដិសន្ធិឡើងតាម ប្រកាសលេខ ០៥២ ក.ក.ប.វ ចុះថ្ងៃទី១៥ខែមីនាឆ្នាំ២០០៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប៉ុន្តែក្នុងឆ្នាំ២០១៧ នេះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តថ្មីត្រូវបានសាងសង់ឡើង នៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយនឹងត្រូវផ្លាស់ទៅធ្វើការនៅមន្ទីរថ្មី នោះក្នុងពេលឆាប់ៗនេះ។
៣. ចក្ខុវិស័យ
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំមានចក្ខុវិស័យដូចខាងក្រោម៖ “ធានា និងលើក កម្ពស់លក្ខខណ្ឌការងារល្អប្រសើរ បង្កើនបរិយាកាសការងារ បង្កើតឱកាស ការងារ និងធានាកិច្ចគាំពារសង្គម ស្របតាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំងផ្តល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របទៅតាម តម្រូវការទីផ្សារការងារ ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅចូលរួមកាត់បន្ថយ ភាពក្រីក្រ ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការបែងចែកផលនៃកំណើនប្រកបដោយសមធម៌។”៤. គោលដៅ
ការកសាងផែនការសកម្មភាពអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០១៤-២០១៨)គឺ ជាឯកសារក្របខ័ណ្ឌផែនការសកម្មភាពរួមដែលកំណត់អំពីចក្ខុវិស័យ បេសកកម្ម គោលដៅជាយុទ្ធសាស្រ្ត វិធានការ និងផែនការសកម្មភាពសំខាន់ៗ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយសមធម៌ និងការទទួលខុសត្រូវខ្ពស់។ ផែនការ សកម្មភាពនេះមានសង្គតិភាពជាមួយគោលនយោបាយជាតិ ពិសេសគោលនយោបាយស្តីពី ការ អភិវឌ្ឍន៍វិស័យឯកជន និងការងារ និងស្របតាមបទដ្ឋាន នានាស្តីពីការងារ។ ម្យ៉ាងទៀតផែនការ សកម្មភាពនេះ គឺជាឯកសារគន្លឹះ និងជាផែនទីបង្ហាញផ្លូវក្នុងការឈាន ទៅសម្រេចគោលដៅអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច‑សង្គម និងការចូល រួមកាត់បន្ថយភាពក្រីក្រ។
៥. ទិសដៅយុទ្ធសាស្រ្ត
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំមានទិសដៅយុទ្ធសាស្រ្ត ៥ចំណុចតាមយុទ្ធសាស្រ្តរបស់ ក្រសួងដូចខាងក្រោម៖
យុទ្ធសាស្រ្តទី១- ការអភិវឌ្ឍន៍ និងលើកកម្ពស់លក្ខខណ្ឌការងារ
យុទ្ធសាស្រ្តទី២- ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
យុទ្ធសាស្រ្តទី៣- ការអភិវឌ្ឍន៍មុខរបរ និងការងារ
យុទ្ធសាស្រ្តទី ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទ ប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
យុទ្ធសាស្រ្តទី៥- ការពង្រឹងអភិបាលកិច្ចល្អ។
៦. បេសកកម្ម
ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យខាងលើ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កំពង់ធំមានបេសកកម្មចម្បងៗដូចជា៖
- ពង្រឹង និងជម្រុញការអនុវត្តន៍ច្បាប់ និងអនុសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធ ដើម្បី ធានាបាននូវលក្ខខណ្ ឌការងារ ល្អប្រសើររក្សាបានភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ពង្រឹងសុខភាព និងសុវត្ថិភាពការងារ នៅនឹងកន្លែងធ្វើការ ការពារទប់ស្កាត់ពលកម្មកុមារ និងការពារលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។
- អភិវឌ្ឍគោលនយោបាយ និងបទបញ្ជានានា ដើម្បីរួមចំណែកបង្កើនឱកាសទទួលបាន ការងារ និងបង្កើតការងារទាំងក្នុង និងក្រៅប្រទេសជូនប្រជាពលរដ្ឋកម្ពុជា។
- ផ្តល់សេវាផ្នែកសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេ លាសម្រាប់ ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក្នុង គោលដៅជួយសម្រាលការលំបាកនានានៅពេលជរាភាព ទុព្វលភាព មរណភាព ហានិភ័យ ការងារ ឬពេលជួបប្រទះយថាភាព ផ្សេងៗទៀត ដូចជាជំងឺ និងមាតុភាពជាដើម។
- លើកកម្ពស់គុណភាពប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាពដែលជំរុញដល់ការបង្កើនឱកាស ការងារ ផលិតភាពការងារ និងការទទួលស្គាល់ជាសាធារណៈ ដើម្បីអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ច។
- ពង្រឹងការអនុវត្តន៍គោលការណ៍បណ្តុះបណ្តាលប្រកបដោយសមធម៌ ដោយយកចិត្តទុកដាក់ ដល់ស្រ្តីភេទ ជនបាត់បង់ឱកាស ជនមានឱកាសតិចតួចក្នុងសង្គម យុវជនទីទ័លក្រ និងសិស្សដែលបានបោះបង់ការ សិក្សា។
- ផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាពដូចជា ការផ្គូរផ្គងគ្នារវាងអ្នកស្វែងរក ការងារធ្វើនិង កន្លែងការងារទំនេរ ដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារការងារ។
- ប្រមូលព័ត៌មាន វិភាគ និងចងក្រងព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ សេវាការងារ ប្រកបដោយប្រសិទ្ធភាព និងផ្តល់ព័ត៌មានដល់អ្នករៀបចំគោលនយោបាយអ្នកផ្តល់ការបណ្តុះបណ្តាល ជំនាញ និងការអប់រំ។
- ជំរុញការបន្ស៊ីគ្នានូវជំនាញរបស់កម្លាំងពលកម្មជាមួយនឹងតម្រូវការទីផ្សារការងារ។
៧. រចនាសម្ពន្ធគ្រប់គ្រង
រចនាសម្ពន្ធមន្ទីរ
- ការិយាល័យរដ្ឋបាល និងបុគ្គលិក
- ការិយាល័យផែនការ និងស្ថិតិ
- ការិយាល័យហិរញ្ញវត្ថុ
- ការិយាល័យអធិការកិច្ច និងវិវាទការងារ
- ការិយាល័យមុខរបរ និងហត្ថពលកម្ម
- ការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
៨. សក្តានុពល និងបញ្ហាប្រឈមរបស់មន្ទីរ
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំមានចំណុចខ្លាំងជាច្រើនដូចជា មានការ សហការល្ អរវាងមន្ទីរ និងរដ្ឋបាលសាលាខេត្ត ក្រសួង និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត។ មិនតែប៉ុណ្ណោះ មន្រ្តីមន្ទីរមាន សាមគ្គីភាពល្អ និងសហការផ្ទៃក្នុងល្អ។
ទោះជាយ៉ាងណាក៏មន្ទីរមានបញ្ហាប្រឈមមួយចំនួនដូចជា៖
- មន្ទីរនៅខ្វះមន្រ្តី និងមន្រ្តីខ្លះបទពិសោធន៍នៅមានកម្រិត
- ខ្វះមន្រ្តីរាជការបម្រើការងារតាមការិយាល័យក្នុងរចនាសម្ព័ន្ធ និងការិយាល័យក្រុងស្រុក ដើម្បី ផ្តល់ព័ត៌មាន អំពីកម្មករនិយោជិតបំរើការងារតាមក្រុមហ៊ុនមួយចំនួនដែលមិនព្រមធ្វើ សៀវភៅការងារ និងប័ណ្ណការងារ
- ការផ្តល់ថវិកាប្រចាំឆ្នាំមិនបានគ្រប់គ្រាន់ និងសមស្របតាមទំហំការងារ និងទិសដៅកំណត់។
៩. សកម្មភាពស្នូល និងថវិការបស់មន្ទីរ
សកម្មភាពស្នូល
សកម្មភាពស្នូលរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំបានគាំទ្រដល់ យុទ្ធសាស្រ្តទាំង ៥របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន៖
១. វិស័យអធិការកិច្ច និងដោះស្រាយវិវាទការងារ
២. វិស័យមុខរបរ និងការងារ
៣. វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
៤. បេឡាជាតិរបបសន្តិសុខសង្គមថវិការបស់មន្ទីរ
ធនធានហិរញ្ញវត្ថុសម្រាប់ដំណើរការលើកម្មវិធី និងសកម្មភាពរបស់វិស័យនីមួយៗ ជាប្រភពថវិកាភាគច្រើន បានមកពីថវិការដ្ឋក្នុងក្របខ័ណ្ឌក្រសួង ថវិកាដែលបានមកពីការបែងចែកកម្រៃសេវា។
ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ថវិការដ្ឋពុំអាចធានាបានតាមតម្រូវការ នៃការ អភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានទេព្រោះទាមទាការចំណាយច្រើន។ ដូច នេះ ដើម្បីធានាឱ្យបាននូវកំលាំងពលកម្មប្រកបដោយសមត្ថភាព និងគុណភាពចាំបាច់ ត្រូវមានប្រភព ហិរញ្ញវត្ថុជាច្រើន និងទាមទារ ឱ្យមានការចូលរួមភាគទានពីដៃគូអភិវឌ្ឍនានា និងអ្នក ពាក់ព័ន្ធទាំងអស់។
១០. អាសយដ្ឋានមន្ទីរ៖
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំស្ថិតនៅក្នុងភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៩៧៧ ៨៤៣/០៦២ ២១០ ៤៥៧
អ៊ីមែល៖ pdlvtkpt2015@gmail.com