រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរព័ត៌មាន

១/. រូប

  ២/. សាវតារបស់មន្ទីរ

 • មន្ទីរព័ត៌មានខេត្តកំពង់ធំដើមឡើយមានឈ្មោះថាៈ មន្ទីរឃោសនាការ វប្បធម៌ ព័ត៌មាន និង វិចិត្រសិល្បះខេត្ត ។
 • ឆ្នាំ ១៩៩៤ ទើបបំបែកចេញជា ២
 • ទីតាំងធ្វើការដំបូងនៅផ្ទះគោក “ មាត់ស្ទឹងសែនទីរួមខេត្តកំពង់ធំ “ ។
 • ឆ្នាំ ២០០៤ រើចេញពីផ្ទះគោក មកធ្វើការ នៅអូស្គូជិតសាលាខេត្តកំពង់ធំ ។
 • ឆ្នាំ ២០០៩ អគារមន្ទីរបានសាងសង់រួចទើបរើមកបំពេញភារកិច្ចនៅមន្ទីរថ្មី ដែលបច្ចប្បន្នមានអសយដ្ឋាននៅក្នុង ភូមិ      អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
  ៣/. ទស្សនះវិស័យ
 • មន្ទីរព័ត៌មានខេត្តជាសេនាធិការឲ្យក្រសួងព័ត៌មាន និង រដ្ឋបាលខេត្តកំពង់ធំ ។
 • មន្ទីរព័ត៌មានខេត្តអនុវត្តភារកិច្ចប្រព្រឹត្តទៅតាមប្រកាសលេខ ១៦០ ពម.ប្រក ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០០១ ។
 • វីស័យព័ត៌មាន និង សោតទស្សន៍ គឺជាប្រព័ន្ធផ្សព្វផ្សាយមួយឆ្លុះបញ្ចាំនៅភាពរីកចម្រើនលើគ្រប់ វិស័យ គ្រប់    សកម្មភាពរបស់ថ្នាក់ដឹកនាំចុះមូលដ្ឋាន ផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ លិខិត  បទដ្ឋាបនានា ច្បាប់ និង សេចក្ដី ជូនដំណឹងផ្សេងៗ ។ កន្លងមកថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីរាជការទាំងអស់បានសហការ បំពេញការងារយ៉ាងមមាញឹក ដោយមានការទទួលខុសត្រូវ និង មានការច្នៃប្រឌិតកម្រិតខ្ពស់ តាមតួនាទី ភារកិច្ច និង ជំនាញរៀងៗខ្លួន ។ ជាលទ្ធផលបានធ្វើឲ្យវិស័យព័ត៌មាន និង សោតទស្សន៍កាន់តែមាន ការវិវឌ្ឍន៍រីកចម្រើនទាំងខ្លឹមសារ បច្ចេកទេស នៃការ   ផ្សព្វផ្សាយទោះបីការងាររបស់យើងមិនបាន លេចចេញជារូបរាងឲ្យមើលឃើញជាក់ស្ដែងក៏ដោយយើងបានរួមចំណែក    ក្នុងការពង្រឹងពង្រីកលទ្ ធិប្រជាធិបត្យធានាបាននូវសិទ្ធិសេរីភាព សារព័ត៌មានសិទ្ធិបញ្ចេញមតិ គោរពសិទ្ធមនុស្សក្នុង  ក្របខណ្ឌនីតិរដ្ឋ ។ យើងបានរួមចំណែកអភិវឌ្ឍន៍ លើគ្រប់វិស័យតាមរយៈការផ្ដល់ព័ត៌មាន ការអប់រំចំណេះដឹង ការកំសាន្តសប្បាយជូនប្រជាពលរដ្ឋ តាមទិសស្លោក “ ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន “ ។
  ៤/. គោលដៅ
            ដើម្បីឆ្លើយតបទៅតាមទិសស្លោករបស់ក្រសួង មន្ទីរ បានបន្តពង្រឹងលើគ្រប់ផ្នែកពិសេសបង្កើតការ ចុះយកព័ត៌មាន ផលិតកម្មវិធីសម្រាប់ចាក់ផ្សាយ ទូរទស្សន៍ វិទ្យុ និង ទូរទស្សន៍ជាតិខេត្ត ។
  ៥/. ទិសដៅ
 • ពង្រឹងសមត្ថភាពទាំងការងារដឹកនាំ គ្រប់គ្រងជំនាញ បច្ចេកទេសដើម្បីធានាបាននូវនិរន្តភាព និង ប្រសិទ្ធភាពការងារខ្ពស់ ។
 • លើកម្ពស់គុណភាពនៃកម្មវិធីផ្សាយលើគ្រប់ផ្នែក ដើម្បីផ្ដល់ព័ត៌មាន ផ្ដល់ការអប់រំចំណេះដឹង ការកំសាន្តសប្បាយជូនប្រជាពលរដ្ឋ ។
 • សុំក្រសួងបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញ
 • បង្កើនការចុះយកព័ត៌មាន និង សរសេរព័ត៌មានផ្សាយតាមវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ជាតិខេត្ត និង គេហទំព័ររបស់រដ្ឋបាលខេត្ត ។
 • បន្តលើកទឺកចិត្តដល់ប្រព្រ័ន្ធផ្សព្វផ្សាយឯកជនឲ្យត្រូវខិតខំ ពង្រឹងសក្ដានុពលនៃការផ្សព្វផ្សាយរបស់ខ្លួនឲ្យបានទូលំទុលាយ ។
 • ចេញលិខិតអនុញ្ញាតបន្តអាជីវកម្ម ជូនធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុនានា និង ប្រមូលសេវាសោតទស្សន៍បានតាមផែនការកំណត់ ។
  ៦/. បេសកកម្ម
 • ក្នុងការអនុវត្តភារកិច្ចតួនាទីរបស់មន្ទិរ ថ្នាក់ដឹកនាំមន្ទីរខិតខំយកចិត្តទុកដាក់អនុវត្តតាមប្រកាសលេខ ១៦០ ពម.ប្រក ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០០១ របស់ក្រសួងព័ត៌មាន ស្ដីពីការរៀបចំប្រព្រឹត្តទៅនៃមន្ទីរ ព័ត៌មានខេត្តកំពង់ធំ ក្នុងបេសកកម្មនេះថ្នាក់ដឹកនាំយើងបានយកអស់កំលាំង កាយ ចិត្ត គំនិតប្រាជ្ញា អនុវត្តនូវរាល់ខ្លឹមសារ ព្រះរាជ្យក្រឹត្យ ប្រកាសសារាចរណែនាំ និង លិខិតបទដ្ឋាននានា ដើម្បីរួមចំណែកក្នុងការអនុវត្តភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព និង មានមនសិការវិជ្ជាជីវៈជាមន្ត្រីរាជការ ។៧/. រចនាសម្ព័ន្ធគ្រប់គ្រង
        ៧.១. មន្ទីរព័ត៌មាន មានការិយាល័យចំណុះ ចំនួន ០៤
 • ការិយាល័យ រដ្ឋបាល បុគ្គលិក ផែនការ គណនេយ្យ
 • ការិយាល័យ វិទ្យុ
 • ការិយាល័យ ទូរទស្សន៍
 • ការិយាល័យ ព័ត៌មាន និង សោតទស្សន៍
  ៧.២. អំពីបុគ្គលិក
 • មន្ត្រីរាជការមន្ទីរព័ត៌មាន សរុប ៣២ នាក់ ស្រី ១៧ នាក់ ក្នុងនោះស្រុកមានមន្ត្រី ចំនួន ០៩ នាក់ ស្រី ០២ នាក់
 • ថ្នាក់ដឹកនាំមន្ទីរ
 • ប្រធានមន្ទីរៈ ០១  នាក់  ស្រី
 • អនុប្រនមន្ទីរៈ ០២  នាក់  ប្រុស
 • ប្រធានការិយាល័យៈ ០៤  នាក់  ស្រី  ០៣  នាក់
 • អនុប្រធានការិយាល័យៈ ០៨  នាក់ ស្រី  ០៥  នាក់
 • មន្ត្រីៈ ០៨  នាក់  ស្រី  ០៦  នាក់
 • ការិយាល័យព័ត៌មាន ក្រុង ស្រុក
 • ប្រធានការិយាល័យៈ ០៦  នាក់  ស្រី  ០២  នាក់
 • អនុប្រធានការិយាល័យៈ ០១  នាក់  ប្រុស
 • មន្ត្រីៈ ០២  នាក់  ប្រុស
  ៨/. ស្ថានភាពទូទៅនៃវិស័យមន្ទីរ
 • សក្ដានុពលៈ វិទ្យុ និង ទូរទស្សន៍ខ្សែកាប
 • បញ្ហាប្រឈមៈ ខ្វះធនធានមនុស្ស សំភារៈទ្រុឌទ្រោម ខ្វះមធ្យោបាយ ។

+ សក្ដានុពល

 • មន្ទីរព័ត៌មានខេត្តមានវិទ្យុ FM 98.3 MHz និង ទូរទស្សន៍ខ្សែកាបអុបទិច ជាមធ្យោបាយសម្រាប់ផ្សាយព័ត៌មាន៖
 • អំពីទូរទស្សន៍ៈ យើងបានដំណើរការផ្សាយចូលទៅក្នុងប្រព័ន្ធខ្សែកាបអង្គរ និង ស្ទឹងសែនក្នុងនោះបានផ្សាយផ្ទាល់ និង បន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា ។
 • អំពីវិទ្យុៈ យើងមានស្ថានីយ៍មួយសម្រាប់ផ្សាយចេញដែលមានកម្លាំង 2 Kw ហើយមានវិសាលភាពផ្សាយស្ទើរគ្របដណ្ដប់ទូទាំងខេត្ត និង ខេត្តជាប់ព្រំប្រទល់មួយចំនួន ។

+ បញ្ហាប្រឈម

 • ជាបញ្ហាប្រឈមចំពោះវិស័យព័ត៌មាននៅក្នុងខេត្តកំពង់ធំនេះ គឺខ្វះធនធានមនុស្ស សំភារៈបច្ចេកទេសទ្រុឌទ្រោម ពិសេសខ្វះមធ្យោបាយសម្រាប់ចុះយកព័ត៌មាន នៅស្រុកឆ្ងាយៗ ។

៩/. សកម្មភាពស្នូល និង ថវិការបស់មន្ទីរប្រចាំឆ្នាំ

 • កិច្ចការព័ត៌មាន និង សោតទស្សន៍ 06.06.01
 • ការងារផ្សព្វផ្សាយរបស់ទូរស្សន៍ 06.06.02
 • ការងារផ្សព្វផ្សាយរបស់វិទ្យុ 06.06.03
 • សេវាគាំទ្រទូទៅ 06.06.05
  ១០/. អសយដ្ឋានលេខទូរសព្ទប្រធានមន្ទីរៈ
  អាចារ្យលាក់ អាចារ្យលាក់ ស្ទឹងសែន កំពង់ធំ
  -០៧៧ ៣៣ ១១ ៤៣ លេខទូរស័ព្ទលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ
  -062 210 465 លេខទូរស័ព្ទមន្ទីរព័ត៌មានខេត្តកំពង់ធំ