ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
១. រូបថតអង្គភាព និងLogo
២.សាវតាមន្ទីររ៉ែ និងថាមពល
ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលប្រកាសបង្កើត អោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/០៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ដោយមានការរីក ចម្រើនក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលត្រូវបានបែងចែកជាពីរ គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ក្រសួងរ៉ែ និងថាមពល។
– ប្រកាសលេខៈ ០៩២ រថ.បល.ប្រក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ មន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត ។
– ប្រកាសលេខៈ ៣១៩ រថ.បល.ប្រក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលប្រការ៥ ប្រការ៦ និងតារាងឧបសម្ព័ន្ធនៃប្រកាសលេខ០៩២ រថ.បល.ប្រក ចុះថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃ មន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត។
៣.ទស្សនវិស័យ និងចក្ខុវិស័យ
ទស្សនៈវិស័យរបស់មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ គឺគ្រប់គ្រងវិស័យរ៉ែ និងថាមពល រួមទាំងប្រេងកាត ឧស្ម័ន និងអគ្គិសនី ប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ។
៤.គោលដៅ
- ធានាប្រសិទ្ធភាព សុវត្ថិភាព រដ្ឋបាល អនាម័យ និងគ្រប់គ្រងការងារសង្គមរបស់មន្ទី។
- រៀបចំលិខិតបទដ្ឋានគ្រប់គ្រងមន្ត្រីរាជក្របខ័ណ្ឌ កម្លាំងពលកម្មរបស់មន្ទីរដោយទំនាក់ ទំនងជាមួយក្រសួង។
- ប្រមូលចំណូលឲ្យបានសមស្របតាមច្បាប់ហិរញ្ញវត្ថុ ដែលបានកំណត់។
- លើកគម្រោងថវិការបស់មន្ទីរ និងតាមដានរំលឹកពីការប្រតិបត្តិ។
- សិក្សាប្រមូលចងក្រងទិន្និន័យ និងព័ត៍មានអំពីស្ថានភាពមូលដ្ឋានផែនការយុទ្ធសាស្ត្រ អភិវឌ្ឍមូលដ្ឋាន និងចូលរួមផ្តល់មតិក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ និងផែនការវិស័យរ៉ែ ពាក់ព័ន្ធនិងដែនដីខេត្ត។
- ចូលរួមសិក្សារៀបចំ និងអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍវិស័យថាមពល ថាមពលអគ្គិសនី និងអគ្គសនីភាវូបនីយកម្មជនបទដោយសហប្រតិបត្តិការជាមួយមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងជាមួយអង្គការអន្តរជាតិ។
៥.ទិសដៅៈ
ដើម្បីរួមចំណែកសម្រេចគោលបំណងគោលនយោបាយក្នុងការជំរុញអភិវឌ្ឍ និងការគ្រប់គ្រង វិស័យរ៉ែ ថាមពល ប្រេងកាត និងឧស្ម័នឥន្ធនៈ ។
៦.បេសកកម្មរបស់មន្ទីរ
បេសកកម្មរបស់មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងទស្សនៈវិស័យខាងលើ ត្រូវកំណត់បេសកម្មច្បាស់លាស់ គឺដឹកនាំជំរុញការគ្រប់គ្រង និងសមាហរណកម្មលើវិស័យរ៉ែ និងថាមពលរួមទាំងប្រេងកាត ឧស្ម័ន និងអគ្គិសនី ក្នុងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋាន និងក្នុងខេត្តកំពង់ធំ ក្នុងនាមជាសេធិការឲ្យក្រសួងរ៉ែ និងថាមពល ។
៧.រចនាសម្ព័ន្ធរបស់មន្ទីរ
ដើម្បីទទួលបានលទ្ធផលនៃការអនុវត្តការងារប្រកបដោយភាពជោកជ័យ មន្ទីររ៉ែ និងថាមពលខេត្តបានអនុវត្តទៅតាមតួនាទី ភារកិច្ចដែលមាននៅក្នុងរចនាសម្ព័ន្ធដូចខាងក្រោម៖
ក.ប្រធានមន្ទីរ
ខ.អនុប្រធានមន្ទីរ
៧.១.ការិយាល័យចំណុះឲ្យមន្ទីរ
ក.ការិយាល័យរដ្ឋបាល-បុគ្គលិក
ខ.ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
គ.ការិយាល័យធនធានរ៉ែ
ឃ.ការិយាល័យថាមពល និងប្រេងកាត
៧.២. អំពីបុគ្គលិក
មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ មានមន្ត្រីរាជការបម្រើការងារចំនួន២១នាក់ ស្រីចំនួន០៨នាក់
- មន្ត្រីក្របខ័ណ្ឌមានចំនួន ១៦នាក់ ស្រី ០៣នាក់ ។
- មន្ត្រីជាប់កិច្ចសន្យាមានចំនួន ០៤នាក់ ស្រី០៤នាក់ ។
៨.ស្ថានភាពទូទៅនៃវិស័យរបស់មន្ទីរ(សក្តានុពល និងបញ្ហាប្រឈម)
មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ គឺជាស្ថាប័នសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ចំណុះ ឲ្យក្រសួងរ៉ែ និងថាមពល និងសាលាខេត្តកំពង់ធំ ដែលមានតួនាទីគ្រប់គ្រង លើវិស័យធនធានរ៉ែនិង វិស័យថាមពល និងប្រេងកាត នៅទូទាំងខេត្តកំពង់ធំក្នុងនាមជាសេនាធិការផ្ទាល់អោយក្រសួង ជំនាញរបស់ខ្លួន។
វិស័យធនធានរ៉ែ
សក្តានុពលធនធានរ៉ែក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំមាន (ថ្មសំណង់ ដីឥដ្ឋ ឡាតេរីត ខ្សាច់សំណង់ រ៉ែមាស និងរ៉ែសំខាន់មួយចំនួនទៀត)។
វិស័យថាមពល និងប្រេកាត
សក្តានុពលវិស័យថាមពលក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ មានមានស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងជីនិត ព្រៃឈើ ដែលអាចផលិតថាមពលអគ្គិសនីបាន។
បញ្ហាប្រឈម
- នៅមានអាជីវករមួយចំនួនមិនទាន់គោរពច្បាប់ គេចវេសក្នុងការសុំអាជ្ញាបណ្ណធ្វើអាជីវកម្មធនធានរ៉ែ(ជីកដីចល័ត)
- ខ្វះមធ្យោបាយ និងថវិកា សម្រាប់ចុះផ្សព្វផ្សាយច្បាប់ និងចុះបង្រ្កាបការធ្វើអាជីវកម្មធនធានរ៉ែអនាធិបតេយ្យបានទាន់ពេលវេលា ព្រោះទីតាំងនៅឆ្ងាយ ។
- ថ្លៃថាមពលអគ្គិសនីមានភាពខុសគ្នាតាមតំបន់ ដែលធ្វើឲ្យអ្នកប្រើប្រាស់អគ្គិសនីមានការតវ៉ា ។
- ការផ្គត់ផ្គង់ថាមពលអគ្គិសនីមិនមាននិរន្តរភាព ព្រោះមិនទាន់មានអនុស្ថានីយ
- ប្រជាពលរដ្ឋនៅតែមានការសង្ស័យថានាឡិកាស្ទង់អគ្គិសនីដើរមិនប្រក្រតី(ដើរលឿន) ទោះបីមានការសាកល្បងផ្ទៀងផ្ទាត់ និងការពន្យល់ពីជំនាញយ៉ាងណាក៏ដោយ ។
- ស្ថានីយប្រេងឥន្ធនៈ ដែលបានសាងសង់ជាយូរឆ្នាំណាស់មកហើយ ភាគច្រើនមិនអនុលោមតាមសារាចរស្តីពីសុវត្ថិភាពបច្ចេកទេសនៃការបង្កើតស្ថានីយប្រេងឥន្ធនៈ
៩.សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ មានភារកិច្ចចំបងក្នុងការគៀរគរចំណូលសួយសារធនធានរ៉ែ បង់ចូលថវិកាជាតិ និងថវិកាក្រោមជាតិ និងការអនុវត្តតាមអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងវិស័យអគ្គិសនី ។
មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ មានថវិកាសរុបប្រចាំឆ្នាំ២០១៨ មានចំនួន 618,500,000រៀល ក្នុងនោះមានដូចជា៖
ជំពូក 60 125,500,000៛
ជំពូក 61 194,000,000៛
ជំពូក 64 299,000,000៛
១០.អសយដ្ឋាន និងលេខទំនាក់ទំងន
មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ មានអសយដ្ឋានភូមិព្រៃបល្លិច សង្គាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លេខទូរស័ព្ទទំនាក់ទំនង 062 210 310