ទីតាំងថ្មី សាខាគយនិងរដ្ឋាករខេត្តកំពង់ធំ
១.រូបថតមន្ទី និងឡូកូអង្គភាព
២.សាវតាមន្ទីរ- អង្គភាព(ប្រវត្តិ)
យោងតាមសេចក្ដីសំរេច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ ០០៣ សហវ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៤ ស្ដីពីការបង្កើតនិងដាក់ឱ្យដំណើរការ សាខាគយនិងរដ្ឋាករខេត្តកំពង់ធំ។ សាខាគយនិងរដ្ឋាករខេត្ត កំពង់ធំ បង្កើត និងដាក់ឱ្យដំណើរការថ្នាក់ប្រហាក់ប្រហែលមន្ទីរនានាជុំវិញខេត្ត ស្ថិតក្រោមការដឹកនាំផ្ទាល់ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន សាខាគយនិងរដ្ឋាករខេត្តកំពង់ធំមានលោកប្រធានសាខាដឹកនាំ៖
៣.ទស្សន:វិស័យ ឬ ចក្ខុវិស័យ
- ខិតខំគៀរគរចំណូលតាមគ្រប់រូបភាព
- ស្រាវជ្រាវ និងទប់ស្កាត់អំពើរត់គេចពន្ធ
- សម្រួលពាណិជ្ជកម្ម និងអភិវឌ្ឍធនធានមនុស្ស
៤.គោលដៅ (គ្មាន)
៥.ទិសដៅ - បន្តប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមការងារ៤ប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនមតិណែនាំដ៏ខ្ពង់ខ្ពស់ទាំង០៧ចំនុចរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តន៍ប្រមូលពន្ធអោយបានគ្រប់និងលើសផែនការ។
- បន្តពង្រឹងលើសមត្ថភាពជំនាញដល់មន្ត្រីភា្នក់ងារ ចំពោះការងារត្រួតពិនិត្យឲ្យបានម៉ត់ចត់ និងមានប្រសិទ្ធិ ភាពខ្ពស់។
- បន្តបង្កើនសកម្មភាពលើការទប់ស្កាត់បង្ក្រាបប្រឆាំងអំពើររត់គេចពន្ធឲ្យកាន់តែខ្លាំងក្លា និង ពង្រឹងប្រសិទ្ធភាពនៃការកៀរគរចំណូលពន្ធអាករនិងការបង្ការបង្ក្រាបអំពើរត់គេចពន្ធ។
- ដាក់វិន័យចំពោះអ្នកដែលបានធ្វើខុសនិងលើកសរសើរចំពោះអ្នកមានស្នាដៃល្អក្នុងការបំពេញភារកិច្ច ជូនជាតិ។
- សហការជាមួយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរដែនដីឲ្យល្អប្រសើរ។
៦.បេសកកម្ម
– បំពេញការងារស្រាវជ្រាវ និងបង្កា្របអំពើរត់គេចពន្ធ
៧.រចនាសម្ភ័ន្ទគ្រប់គ្រង
អង្គការលេខរបស់សាខាគយនិងរដ្ឋាករខេត្តកំពង់ធំបច្ចុប្បន្ន រៀបចំឡើងយោងលិខិតលេខ ១៨៧០ អគរ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពីការផ្ដល់រចនាសម្ព័ន្ធការងារក្នុង នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងយោងលិខិត លេខ ០១៩២/១៧ អគរ/ស.កធ ចុះថ្ងៃទី០៦ ខែឧសភាឆ្នាំ២០១៧អង្គការលេខរបស់សាខាគយនិងរដ្ឋាករ ខេត្តកំពង់ធំ។អង្គការលេខរបស់សាខាគយនិងរដ្ឋាករខេត្តកំពង់ធំ
៧.១ អំពីការិ. ចំណុះ -សាខាគយនិងរដ្ឋាករខេត្តកំពង់ធំ ពុំមានការិយាល័យក្រោមចំណុះទេ
៧.២ អំពីបុគ្គលិក
មន្ត្រីរាជការសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ មាន ៖
-ប្រធានសាខា : ០១ រូប
-ជំនួយការសាខា : ០១ រូប
-ភ្នាក់ងារ : ០១រូប
សរុបចំនួន ០៣ នាក់ ក្នុងនោះប្រុសចំនួន ០៣ នាក់ ។
៨.ស្ថានភាពទូទៅនៃវិស័យមន្ទីអង្គភាព (សក្តានុពល និងបញ្ហាប្រឈម)
សាខាគយនិងរដ្ឋាករខេត្តកំពង់ធំ មានភារកិច្ច និងសិទ្ធិ៖ គ្រប់គ្រងរាល់ទីតាំងគយនិងរដ្ឋាករទាំងអស់ ក្នុងខេត្តកំពង់ធំ និងមានភារកិច្ចគ្រប់គ្រងបញ្ជាកម្លាំងចល័តក្នុងខេត្តទប់ស្កាត់រាល់ទំនិញល្មើសច្បាប់គយ ឆ្លងកាត់ពីខេត្ត បន្ទាយមានជ័យ សៀមរាប និងខេត្តព្រះវិហា។
៩.សកម្មភាពស្នូល និងថវិការបស់មន្ទីប្រចាំឆ្នាំ
-ការងារគ្រប់គ្រងត្រួតពិនិត្យទំនិញឃ្លាំង និង ស្រាវជ្រាវបង្កា្របអំពើរត់គេចពន្ធ ក្នុងភូមិខេត្តកំពង់ធំ។ ១០.អសយដ្ឋាន និងលេខទំនាក់ទំនង (លេខទូរស័ព្ទមន្ទីរ )
ទីតាំងសាខាគយនិងរដ្ឋាករខេត្តកំពង់ធំ ៖ ពុំទាន់មានទីតាំងដែលជាកម្មសិទ្ធិនៅឡើយ បោះទីតាំងជួល ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិពោធិសែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ទូរស័ព្ទ : 012 509 666 Email: kpthbranch2015@gmail.com