រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរធម្មការ និង សាសនា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ  សាសនា  ព្រះមហាក្សត្រ

១. Logo ក្រសួងធម្មការ និងសាសនា Logo មន្ទីរធម្មការនិងសាសនា និងរូបថតមន្ទីរ

២. ប្រវត្តិមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ
ព្រះពុទ្ធសាសនាបានហូរចូលមកដែនដីសុវណ្ណភូមិតាំងពីយូរលង់ណាស់មកហើយដែលព្រះរាជាបានកាន់ ពុទ្ធសាសានា និងឧបត្ថម្ភ​​ជាបន្តបន្ទាប់ក្រោយមកដឹកនាំដោយព្រះបាទអង្គឌួងដោយផ្ទាល់​រហូតដល់សម័យ ព្រះបាទនរោត្តមសីហនុ​ នៅសម័យនោះ​កម្ពុជា​យើងមានក្រសួងធម្មការនិងសាសនា និង ប្រពៃណីទំនៀម​ទំលាប់ស្រេចហើយ។ លុះដល់ឆ្នាំ១៩៧០ នៅប្រទេសកម្ពុជាកើតសង្គ្រាម ពួកទមិឡបនប្រល័យពូជសាសន៍ឥត សាសនានៅពេលនោះក្រសួងធម្មការនិងសាសនា ទំនៀមទំលាប់ប្រពៃណីខ្មែរ ក៏រលាយបាត់បង់អស់ទៅ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ កម្ពុជាបានរំដោះផុតចាកទុក្ខព្រមទាំងប្រជាជនទូទាំងប្រទេស។ នៅសម័យ​សាធារណៈរដ្ឋ ប្រជាមិនិតុកម្ពុជាយើងមានសាសនា ទំនៀមទំលាប់ឡើងវិញ ប៉ន្តែមានត្រឹមតែលេខាធិការដ្ឋាន​សាសនាតែប៉ុណ្ណោះ។ នៅសម័យនោះ​ធម្មការនិងសាសនា ទំនៀមទំលាប់ ប្រពៃណីគ្រប់គ្រង់ដោយរណសិរ្យ សាមគ្គីកសាង​ការពារមាតុភូមិកម្ពុជា។ នៅក្នុងអាណត្តិទី១​នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន និងសម្តេច នរោត្តរានឬទ្ធិ បានសុំបង្កើតក្រសួងធម្មការ និងសាសនា ទំនៀមទំលាប់ឡើងវិញនៅ ឆ្នាំ១៩៩៦។ ដូច្នេះក្រសួងកើតតាំងពី​ពេលនោះមក ដឹកនាំដោយឯកឧត្តម ជា សាវឿន រដ្ឋលេខាធិការ​ក្រសួង​ធម្មការនិងសាសនា ។ នៅឆ្នំា២០០៤ មន្ត្រីធម្មការ​និងសាសនាបានផ្តាច់ខ្លួនចេញពីរណសិរ្យខេត្ត។ ធ្វើការនៅ អាគារចាស់ៗ​ដែលខេត្តប្រគល់អោយលុះដល់ឆ្នាំ២០១៥បានធ្វើការនៅអាគាមន្ទីរធម្មការនិងសាសនារហូតមក។៣. ទស្សនៈវិស័យ
លើកកំពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា។
៤. គោលដៅ
អភិវឌ្ឍន៍សុខដុមនីយកម្មសាសនានៅក្នុងខេត្តកំពង់ធំ។
៥. ទិសដៅ    
សាសនានិងសាសនិកនៃសាសនាទាំងអស់រស់នៅប្រកបដោយសុខដុមរណី ហើយសង្គមជាតិមានសន្តិ ភាព ស្ថេរភាព និងមានការអភិវឌ្ឍ។
៦. បេកកម្ 
សម្របសម្រួលបរិស័ទគ្រប់សាសនាឱ្យមានសុខដុមនីយកម្ម និងលើកទឹកចិត្តដល់បរិស័ទឱ្យប្រតិបត្តិ​គោរព​តាម​​​ក្រឹតវិន័យនិងពិធីសាសនារៀងៗខ្លួន។ លើកទឹកចិត្តសាសនាទាំងអស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជំរុញវត្តអារាម និងវិហារសាសនានានា ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំផ្នែកស្មារតី សីលធម៌ វប្បធម៌ និង សង្គមកិច្ច។
៧.រចនាសម្ព័ន្ធ
       ៧.១ បច្ចុប្បន្នមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំមានការិយាល័យចំណុះចំនួន ០៤ គឺ៖
-ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
-ការិយាល័យសាសនសិក្សា និងបណ្ណាល័យ
-ការិយាល័យព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម
-ការិយាល័យពាហិរសាសនា
៧.២ មន្ត្រីរាជការសរុបចំនួន  ៦៩នាក់ ក្នុងនោះស្រីចំនួន ១៧ នាក់
-ប្រធានមន្ទីរ                                 ចំនួន ០១ នាក់ (ស្រី ០០ នាក់)
-អនុប្រធានមន្ទីរ                             ចំនួន ០៣ នាក់ (ស្រី ០០ នាក់)
-ប្រធានការិយាល័យ               ចំនួន ០៤ នាក់ (ស្រី ០១ នាក់)
-អនុប្រធានការិយាល័យ          ចំនួន ០៣ នាក់ (ស្រី ០១ នាក់)
-មន្ត្រីរាជការ                                 ចំនួន ៤០ នាក់ (ស្រី ១៤ នាក់)
-គ្រូក្របខ័ណ្ឌមាន                 ចំនួន ១៨ នាក់(ស្រី០១នាក់) ។

៨-ស្ថាន​ភាពទូទៅ
      ៨.១-រចនាសម្ព័ន្ធព្រះសង្ឃ
– វត្តទូទាំងខេត្តមានចំនួន ២៦៩វត្ត (ធម្មយុត្តិ ២វត្ត ស្រុកកំពង់ស្វាយ) ។
– អាស្រមមានចំនួន ២៣ អាស្រម ។
– ព្រះសង្ឃទូទាំងខេត្តមានចំ​នួន ៣,៦១២អង្គ ក្នុងនោះភិក្ខុមានចំនួន ៨០៥អង្គ សាមណេរមានចំនួន ២,៨០៧ អង្គ
– មន្រ្តីសង្ឃខេត្តមានចំនួន ០៦អង្គ ។ មន្រ្តីសង្ឃស្រុកមានចំនួន ៣៦ អង្គ និងមន្រ្តីសង្ឃវត្តមានចំនួន ៣៦៣ អង្គ ។
|     – អាចារ្យមានចំនួន៩២៨នាក់ គណៈកម្មការវត្តមានចំនួន២,៥៣៦នាក់, តាជីចំនួន ១១០នាក់​ដូនជីមានចំនួន ៣២១នាក់ សិស្សស្នាក់នៅក្នុងវត្តមានចំនួន ២១៦នាក់ ។
– មជ្ឈមណ្ឌលវិបស្សនាធុរៈមានចំនួន ០៥ កន្លែងៈ
– ថ្នាក់ខេត្ត០១កន្លែងៈ នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ។
– ថ្នាក់ស្រុក០៤កន្លែងៈ
– ស្រុកបារាយណ៍ ០១ កន្លែង(ភូមិប្រតោង ឃុំស្វាយភ្លើង) ។
– ស្រុកកំពង់ស្វាយ ០១ កន្លែង ភូមិមង្គលស្លា ឃុំដំរីស្លាប់ ។
– ស្រុកសន្ទុក ០២ កន្លែង (វត្តបឹងល្វា ឃុំបឹងល្វា .វត្តបញ្ញាជី ឃុំត្បូងក្រពើ) ។
– អង្គការ និងសមាគមមាន ០៣ កន្លែងៈ
– អង្គការអប់រំកុមារ និងយុវជន ថ្នាក់ខេត្តមាន ០១ កន្លែងនៅវត្តស្វាយកល្ប៍ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
– សមាគមនិស្សិតខ្មែរដើម្បីអភិវឌ្ឍន៍សង្គមថ្នាក់ខេត្តមានចំនួន ០១ កន្លែង នៅអាស្រមត្រពាំងខ្វាវ ភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
– សមាគមធម្មិកៈ (អាស្រមធម្មវិន័យ)ឃុំកកោះ ស្រុកសន្ទុក ។
– មជ្ឈមណ្ឌល សាសនា វប្បធម៑ និង ទេសចរណ៌ (សំពៅត្រៃលោក ត្រៃលក្ខណ៌) ០១ កន្លែងៈ នៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក។
    ៨.២-អំពីពាហិរសាសនាៈមានចំនួន ០៤ សាសនាគឺៈ
– សាសនាគ្រីស្ទៈ -មានវិហារ ២២ -ស្នាក់ការ៩០  មានបរិស័ទសរុបចំនួន៦,៤០៦នាក់ ក្នុងនោះមានស្រីចំនួន​៣,៧៦៧នាក់ ។
–   សាសនាឥស្លាមៈ -មានព្រះវិហារ ១៣, ស៊ូរ៉ាវ៣៤ សាលារៀន១៨មានបរិស័ទសរុបចំនួន ១១,៤៩៥នាក់​ក្នុងនោះមានស្រីចំនួន ៥,៧៨១នាក់។
– សាសនាគង់ស៊ីអ៊ីមៈ -មានចំនួន០១កន្លែង, សាលារៀន០១ នៅក្រុងស្ទឹងសែន មានបរិស័ទសរុបចំនួន ២៧នាក់​ក្នុងនោះ មានស្រីចំនួន១៩នាក់ ។
– សាសនាបាហៃៈ -មានចំនួន ០១កន្លែង សាលា ០១ នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ បរិស័ទសរុប​ចំនួន ៦៨នាក់ ក្នុងនោះមានស្រីចំនួន ៣៧នាក់។
  ៨.៣-ការងារពុទ្ធិកសិក្សាៈ
ពុទ្ធិកអនុវិទ្យាល័យៈ មាន២សាលាគឺៈ
– ពុទ្ធិកអនុវិទ្យាល័យឧត្តមមុនីរតនាអេងហួយ នៅវត្តទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍មាន ៣ថ្នាក់​ស្មើនឹង ៣បន្ទប់ មានសមណសិស្ស ៥០អង្គ ។
– ពុទ្ធិកអនុវិទ្យាល័យព្រះសត្ថាបារមីកំពង់ធំ នៅវត្តកំពង់ធំ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែនមាន៣ថ្នាក់ស្មើនឹង ៣បន្ទប់ មានសមណសិស្ស ១២៧អង្គ ។
សរុបសមណសិស្សៈ១៧៧អង្គ។
ពុទ្ធិកវិទ្យាល័យៈ មាន១សាលាគឺៈ
– ពុទ្ធិកវិទ្យាល័យព្រះសត្ថាបារមីកំពង់ធំ នៅវត្តកំពង់ធំ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន មាន១ថ្នាក់ សមណសិស្សចំនួន ០៧អង្គ ។
– សាលាពុទ្ធិកបឋមសិក្សាៈ មានចំនួន ៨៨សាលា មាន១១៨បន្ទប់ សមណសិស្សសរុបចំនួន១,៨១៣អង្គក្នុង នោះគ្រហស្ថ ១៥នាក់, ស្រី ០៤នាក់ ។
-សាលាធម្មវិន័យៈ មានចំនួន ១២៥សាលាមាន ១៦៧បន្ទប់  សមណសិស្សសរុប ២,៤២៦អង្គ និងគ្រហស្ថ១៥នាក់ ស្រី ០៣នាក់ ។
– សមណសិស្ស-សិស្សទូទាំងខេត្ត សរុបចំនួន ៤,៤២៣ អង្គ/នាក់ គ្រហស្ថ ៣០នាក់,ស្រី ០៧នាក់។
   ៨.៤-ទិសដៅសម្រាប់អនុវត្តបន្ត
-ត្រៀមរៀបចំផ្សព្វផ្សាយ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងខេត្តលើកទី២៦។​
-បន្តអប់រំសីលធម៌ចរិយាធម៌ដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ។
-បន្តរៀបចំជ្រើសរើស អាចារ្យ គណៈកម្មការវត្ត ដែលដល់អាណត្តិ។
-បន្តចេញប័ណ្ណ និងសេចក្តីសម្រេចទទួលស្គាល់អាចារ្យគណៈកម្មការវត្ត។
-បន្តបញ្ជូនអាចារ្យ​ទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ចអាចារ្យខ្មែរ។
-បន្តចុះអប់រំអាចារ្យគណៈកម្មការវត្តនិងពុទ្ធបរិស័ទតាមរយៈថ្ងៃលីសតាមបណ្តារវត្តបន្តទៀត។
-បន្តចុះត្រួតពិនិត្យផ្នែកពាហិរសាសនា។
៩-អសយដ្ឋានទំនាក់ទំនង ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
លេខទូរស័ព្ទទំនាក់ទំនង៖ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរ +855 15 474 444
Email: Dcrkampt2719@gmail.com