១. សាវតាអង្គភាព
រដ្ឋបាលស្រុកប្រាសាទសំបូរត្រូវបានបង្កើតឡើងឆ្នាំ១៩៨៦ដាក់ឲ្យប្រើប្រាស់ដែលអភិបាល
ស្រុក ចំនួន៧រូប រហូតមកដល់បច្ចុប្បន្ន រួមមាន៖
១.លោក ស៊ិន ខាន់ (១៩៨៦)
២.លោក យក់ អឿន (១៩៩៣)
៣.លោក កោះ ឆយ (១៩៩៨)
៤.លោក ទូ គុណថេង (២០០៧)
៥.លោក ម៉ា ហុន (២០១០)
៦.លោក ខៀវ ប៉ាង (២០១៣)
៧.លោក អ៊ុត វណ្ណរ៉ា (២០១៧) ត្រូវបានកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុក ប្រាសាទសំបូរ រហូតមកដល់បច្ចុប្បន្ននេះ ។
២.ទស្សនៈវិស័យឬចក្ខុវិស័យ
រដ្ឋបាលស្រុកប្រាសាទសំបូរគឺជារដ្ឋបាលសាធារណៈមួយដែលមានលក្ខណៈអព្យាក្រឹត្យ ក្នុងការផ្តល់សេវា តម្រូវការ សេវាសំណូមពរ និងសេវាជាកាតព្វកិច្ចនានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព ដើម្បីបន្តចូលរួម លើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការកែលម្អស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈធានាបាននូវនិរន្តភាពធនធានធម្មជាតិ និងប្រកបដោយបរិយាប័ន្ន។
៣. គោលដៅ
ប្រជាពលរដ្ឋទាំង បុរស ស្រ្តី កុមារ ជនពិការ ចាស់ជរា និងស្រ្តីមេម៉ាយ មានលទ្ធភាពដូចគ្នាក្នុងការទទួល បាន នូវសេវាសាធារណៈប្រកបដោយ គុណភាព តម្លាភាព និងបានលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ ពួកគាត់ កាន់តែប្រសើរឡើង ។
៤. ទិសដៅ
គ្មានទិន្នន័យ
៥. បេសកកម្ម
កាត់បន្ថយភាភក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើត ការផ្តល់ និងការធ្វើអោយប្រសើឡើងនូវមុខរបរ ផលិតភាពកសិកម្ម មានចំណេះដឹង មានសុខភាពល្អផ្តល់សេវាសុខ ភាពដោយសមធ៌ម ធានាការគ្រប់គ្រង ប្រើប្រាស់ដីធ្លី បរិស្ថាន ធនធានធម្មជាតិ ដោយនិរន្តភាព ពង្រឹងការគ្រប់គ្រងរដ្ឋបាល ច្បាប់ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារ ណៈឲ្យកាន់តែប្រសើរឡើង។
៦.រចនាសម្ព័ន្ធគ្រប់គ្រង
៧.១-អំពីអង្គភាពការិយាល័យ/ចំណុះ
-ការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុ
-អង្គភាពលទ្ធកម្ម
-ការិយាល័យផែនការ និងគាំទ្រឃុំ
-ការិយាល័យអន្តរវិស័យ
៧.២ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
បរិយាយ
១-សមាជិកក្រុមប្រឹក្សាស្រុក ១៤ រូប ស្រី ០១ រូប
២-ប្រធានក្រុមប្រឹក្សា ០១ រូប ស្រី ០០ រូប
៣-អភិបាលស្រុក ០១ រូប ស្រី ០០ រូប
៤-អភិបាលរងស្រុក ០៤ រូប ស្រី ០១ រូប
៥-នាយករដ្ឋបាល ០១ រូប ស្រី ០០ រូប
៦-នាយករងរដ្ឋបាល ០២ រូប ស្រី ០០ រូប
៧-ប្រធានការិយាល័ និងអង្គភាព ០៤ រូប ស្រី ០១ រូប
៨-អនុប្រធានការិយាល័យ និងអង្គភាព ០៤ រូប ស្រី ០១ រូប
៩-មន្ត្រីការិយាល័យ ១០ រូប ស្រី ០៦ រូប
១០-ស្មៀនឃុំ ០៥ រូប ស្រី ០១ រូប
១១-មន្ត្រីជាប់កិច្ចសន្យា ០០ រូប ស្រី ០០ រូប
៨.ស្ថានភាពទូទៅនៃអង្គភាព
៨.១.ភូមិសាស្ត្រ
ស្រុកប្រាសាទសំបូរជាស្រុកមួយក្នុងចំណោមស្រុកទាំង ៨ និងក្រុង ១ នៃខេត្តកំពង់ធំ ដែលស្ថិតនៅភាគខាង កើតនៃខេត្តកំពង់ធំ ស្រុកមានស្ទឹង១ហូរកាត់ គឺស្ទឹងសែនដែលហូរទៅកាន់បឹងទន្លេសាប។
ស្រុកប្រាសាទសំបូរមានលក្ខណៈភូមិសាស្រ្តដូចខាងក្រោម៖
–ខាងជើងជាប់នឹងស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់
–ខាងត្បូងជាប់ស្រុកសន្ទុក
–ខាងកើតជាប់នឹងស្រុកសណ្តាន់
–ខាងលិចជាប់នឹងស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្គ ។
ស្រុកប្រាសាទសំបូរ មានចំនួន០៥ឃុំ គឺ : ឃុំឈូក ឃុំគោល ឃុំសំបូរ ឃុំស្រើង ឃុំតាំងក្រសៅ ស្មើនឹង ៦៦ភូមិ ចំនួនគ្រួសារសរុប មានគ្រួសារសរុប២៣ ៧០៩គ្រួសារ ប្រជាពលរដ្ឋសរុប ១០៨៥៣៣នាក់ស្រី៥៥៥៥៧នាក់។
-ផ្ទៃដីសរុប ៧៣៧.៧៩គីឡូម៉ែត្រការេ
-ផ្ទៃដីព្រៃឈើសរុប ៦៥,៤៦៣ ហត (ក្នុងនោះផ្ទៃដីព្រៃលិចទឹក ២,១១៧ហិកតា)
-ផ្ទៃព្រៃសហគមន៍សរុប ៩,១៩១ ហត
-ផ្ទៃដីបង្កបង្កើនផលសរុប ២០,៩៦១ ហត
-ផ្ទៃដីសាងសង់លំនៅដ្ឋាន ៤,៣៣៤ ហត
៨.២.ប្រជាសាស្រ្ត
ស្រុកចែកជា០៥ឃុំ ស្មើ៦៦ភូមិ មានប្រជាជនសរុប ៤៧,៤៥៧នាក់ ស្រី២៤,១៩០នាក់។ អាយុ១៨ឆ្នាំឡើង ២៩,៣៦៣នាក់ ស្រី ១៥,៥០៦នាក់ គ្រួសារសរុប១១,១០៣គ្រួសារ។ស្រុកប្រាសាទសំបូរមានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងសរុបចំនួន ៦២,២៥៩ នាក់ ក្នុងនោះ៨២,៨០ ភាគរយមានមុខរបរចម្បងក្នុងវិស័យកសិកម្ម និង ១៧.២០ភាគរយមានមុខរបរចម្បងក្រៅពីវិស័យកសិកម្ម។ ស្ថានភាព នេះបង្ហាញ ឲ្យឃើញថា ប្រជាពលរដ្ឋរស់ នៅក្នុងស្រុកប្រាសាទសំបូរមានមុខរបរចម្បងក្នុងវិស័យកសិកម្ម។ ក្នុងចំណោមប្រជាពលរដ្ឋដែល មានអាយុ ១៨ឆ្នាំឡើង ចំនួន ៦២,២៥៩ នាក់ ។ ១៧.២០% ដែលមានមុខរបរចម្បងក្រៅពីកសិកម្ម ។មាន ២.៣៧០ នាក់ មានមុខរបរចំបងផ្នែក ផលិតកម្ម និង៨,៥៣០ នាក់ មានមុខរបរចម្បងផ្នែកសេវាកម្ម។ ទូទាំងស្រុកមានទីតាំង ផលិតកម្ម និងសេវាកម្មសរុបចំនួន១,២៨៦ ទីតាំង មានអ្នក ធ្វើការងារ តាម ទីតាំង ផលិតកម្ម និង សេវាកម្ម សរុប២,៥៣៥នាក់។ ផលធៀបអ្នកធ្វើការផ្នែកផលិតកម្ម និងសេវាកម្មក្នុង ចំណោម ប្រជាពលរដ្ឋដែលមាន អាយុ ១៨ឆ្នាំឡើងក្នុង១០០០នាក់ មាន៤១.០ %។ ចំនួនមនុស្សចំណាកស្រុកស្វែងរកការងារក្នុងប្រទេសមាន ចំនួន ៥,៤៨២នាក់និងចេញទៅស្វែងរកការងារនៅក្រៅ ប្រទេសមានចំនួន២,០៨៧នាក់។
៨.៣.សកម្មភាពស្នូល
• ការផ្តល់សេវាសារធារណៈ
• ការរៀបចំផែនការអភិវឌ្ឍន៍
• ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល
• ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
• រៀបចំវេទិការក្រុមប្រឹក្សា
• រៀបចំការងារអភិវឌ្ឍន៍ស្រុក
• ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម
• ពង្រឹងសមត្ថភាពនិង និង អភិវឌ្ឍន៍ធនធានមនុស្ស
• ការងាររដ្ឋបាល និង ហិរញ្ញវត្ថុ
• ការងារលទ្ធកម្ម
• ការងារពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
• សិក្សាប៉ាន់ប្រម៉ាណ គ្រោះមហន្តរាយ
• ការងារបុគ្គលិក/ ការងារលើកក្របខ័ណ្ឌប្រចាំឆ្នាំ និង ការតម្លើងឋានន្តរស័ក ជួនមន្រ្តី
• ការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ
• សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក
៨.៤.សក្កានុពល
• មានក្រុមប្រឹក្សា
• មានថ្នាក់ដឹកនាំស្រុក
• មានបុគ្គលិកមានជំនាញនិងបច្ចេកទេស
• ថវិកាដែលវិភាជពីរដ្ឋាភិបាល
• មានតំបន់ទេសចរណ៍
• មានព្រៃឈើ
• មានប្រព័ន្ធធារាសាស្រ្ត
• មានអង្គការក្នុងស្រុក និងក្រៅស្រុក
• មានដីសម្រាប់បង្ករបង្កើនផល
• មានបឹង ត្រពាំង ស្ទឹង ព្រែក អូរ…
• មានអង្គការក្នុងស្រុក និងក្រៅស្រុក
៨.៥-បញ្ហាប្រឈម
– អាគាររដ្ឋបាលសាលាស្រុកចាស់ទ្រុឌទ្រោម
– ចំណេះដឹងរបស់មន្រ្តីមួយចំនួននៅមានកម្រិត
– ថវិកាសម្រាប់អនុវត្តការងារនៅមានកម្រិត
– ការផ្តល់សេវាររដ្ឋបាលមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ
– ការគ្រប់គ្រងតំបន់ទេសចរណ៍មិនទាន់បានល្អ
– មន្រ្តីបំរើការងារក្នុងរដ្ឋបាលស្រុកមិនទាន់គ្រប់ចំនួន
៩.អំពីថវិកា
-រដ្ឋបាលស្រុកបានរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំ២០១៩ ទៅតាមខ្ទង់ថវិកាដែលបានអនុវត្តតាមជំពូក គណនី អនុណនី ដែលមាន៖
ចំណូល
-ចំណូលពីថ្នាក់ជាតិៈ ១,០៤០,៣៤០,០០០រៀល
-ចំណូលពីសេវារដ្ឋបាលៈ ៦,៦៦០,០០០រៀល
ចំណាយ
-ជំពូក៦០: ៤៣,៦៨០,០០០រៀល
-ជំពូក៦១: ២៩១,៣០០,០០០រៀល
-ជំពូក៦២: ៣,៨៩០,០០០រៀល
-ជំពូក៦៤: ៦៥៦,១៣០,០០០រៀល
-ជំពូក៦៩ចំណាយមិនបានគ្រោងទុក: ៥២,០០០,០០០រៀល
១០-អាសយដ្ឋាននិងលេខទំនាក់ទំនង(លេខទូរស័ព្ទអង្គភាពឬ អភិបាលស្រុក)
អាស័យដ្ឋានរបស់រដ្ឋបាលស្រុក ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
លេខទូរស័ព្ទទំនាក់ទំនងៈ លោកអភិបាលស្រុកៈ 012 969 009
លោកនាយរដ្ឋបាលសាលាស្រុកៈ 077 885 217