រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់កងកម្លាំង K 72 នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់កងកម្លាំង K 72 នៃបញ្ជាការដ្ឋានយោធាខេត្តប៊ីញភឿក ដែលកំពុងសហការជាមួយកងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជីករុករកអដ្ឋិធាតុ បានចំនួន១.១០៧ អដ្ឋិធាតុរួចហើយ និងកំពុងបន្តជីករុករកអដិ្ឋធាតុបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ក្នុងពិធីនេះនោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា ចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម ដែលជាប្រទេសជាប់ភូមិផងរបងជាមួយ ជាពិសេសខេត្តកំពង់ធំ និងខេត្តប៊ិញភឿក នៅតែបន្តសហការណ៍ស្វែងរកអដ្ឋិធាតុបន្តទៀត។ ឯកឧត្តមបន្ថែមទៀតថា ស្មារតីសាមគ្គីភាពរវាង កម្ពុជា-វៀតណាម នៅក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជួយគាំពារការពារប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការវិលត្រឡប់របស់ របប ប៉ុល ពត នេះកើតឡើងនៅក្នុងប្រទេសកម្ពុជាសារជាថ្មីម្តងទៀត។ ហើយក្នុងអំឡុងពេលជាង ២០ឆ្នាំនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកសាងប្រទេសជាតិចាប់តាំងពីគំនរផេះផង់ រហូតដល់មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ៕

Related Post