រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវតែទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដាក់នូវបទបញ្ជាជាថ្មីម្ដងទៀត ដល់មន្ត្រីជំនាញ ត្រូវតែខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកទៀតថា នៅពេលចុះបង្ក្រាបបានមុខសញ្ញា ត្រូវសួរនាំ និងស្រាវជ្រាវឲ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីស្វែងរកតាមចាប់មេខ្លោងដែលនៅពីក្រោយខ្នង ដែលបំផ្លាញបទល្មើសធនធានធម្មជាតិ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានគាំទ្រនូវប្រសាសន៍របស់ឯកឧត្តម អភិបាលខេត្ត និងថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំជួយពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត នឹងបានចូលរួមលើកជាសំណូមពរ និងផ្ដល់ជាដំណោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀត។

Related Post