ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ តាងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជានុរាស្ដ្រ បានថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៦ព្រះវស្សាយាងចូល៦៧ព្រះវស្សា ដោយបានលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌុ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ៕