រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ នាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្ដឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ដែលជាថ្ងៃបុណ្យវិសាខបូជានេះ ឯកឧត្ដម សុខ លូ និងលោកជំទាវព្រមទាំងក្រុមគ្រួសារ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន៖ អង្ករ​២តោននិង៩បេ សាច់ក្រក​ ១០គីឡូក្រាម​ ត្រីងៀត​១០គីឡូក្រាម​ ប្រហុក​១០គីឡូក្រាម​ ​ តែ​៣០កញ្ចប់​ ទឹកក្រូច​២០កេស​ ទឹកបរិសុទ្ធ​ ៣០កេស​ ទេយ្យទាន៩កញ្ចប់ និងបច្ច័យ​មួយចំនួន។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ដែលរំឭកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត្រ បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

កាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដម និងលោកជំទាវព្រមទាំងក្រុមគ្រួសារនាពេលនេះ ពិតជាបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង៕

Related Post