រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សូមអនុមោទនា​ បុណ្យវិសាខបូជា​! រដ្ឋបាលខេត្ត​ និងមន្ត្រីសង្ឃ​​ខេត្តកំពង់ធំ រៀបចំពិធីដង្ហែរបុណ្យវិសាខបូជា

រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩​ ដែលជាថ្ងៃបុណ្យវិសាខបូជា​ រដ្ឋបាលខេត្តកំពង់ធំ​ ​ដឹកនាំដោយឯកឧត្ដម សុខ លូ​ អភិបាលខេត្ត​ និងព្រះមន្ត្រីសង្ឃ​ នៃគណៈគណខេត្ត​ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នក​គ្រូ​ ពុទ្ធសាសនិកជនប្រមាណ ៣,០០០អង្គ-នាក់បានរៀបចំពិធីដង្ហែរក្បួនធម្មយាត្រា​ ដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា​ ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា​ ដែលជាសាសនារបស់រដ្ឋ​ ។

ពិធីនេះបានដង្ហែរចេញពីវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ តាមបណ្ដោយផ្លូវជាតិលេខ៦ ទៅទិសខាងត្បូងកាត់មុខផ្សារកំពង់ធំ រហូតដល់រូបសំណាកដំរីជាន់ខ្លារួចត្រឡប់មកវត្តកំពង់ធំវិញតាមផ្លូវដដែល ដោយមានការរចនាឡើងនូវ​ ក្បួនទីនាំងកម្កល់រូបសំណាក់តំណាងឲ្យព្រឹត្តិការណ៍ទាំងបី​ របស់ព្រះបរមសមណគោត្តម (ប្រសូត្រ​ ត្រាស់ដឹង​ និងបរិនិព្វាន) ជាមួយនឹងការតុបតែងលម្អរនូវផ្កាភ្ញីជាដើម​ និងក្បួនដង្ហែរអមរបស់មន្ត្រីសង្ឃ​ ថ្នាក់ដឹកនាំខេត្ត​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ សិស្សា​នុសិស្ស​ ពុទ្ធបរិស័ទ្ធ​ យ៉ាងច្រើនកុះករ​។

បន្ទាប់ពីហែក្បួន ធម្មយាត្រាចប់ឯកឧត្តមអភិបាលបានមានមតិសំណេះសំណាលនិងផ្ដាំផ្ញើដល់ ពុទ្ធបរិស័ទទាំងអស់ ត្រូវខិតខំគោរពបូជាព្រះពុទ្ធសាសនាដើម្បី ឲ្យយុវជនយើង ជំនាន់ក្រោយ បានយល់និងចូលរួម គោរពប្រតិបត្តិ ព្រះពុទ្ធសាសនាដែលជាសាសនារបស់ រដ្ឋយើងអោយបានគង់វង្ស៕

Related Post