រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ នាំយកទេយ្យវត្ថុ និងគោចរបិណ្ឌបាត ព្រះសង្ឃចំនួន៦៧អង្គ នៅវត្ដទេពនិម្មិត

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ និងលោកជំទាវព្រមទាំងក្រុមគ្រួសារ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តទេពនិម្មិត ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន៖ អង្ករ​៥០០គីឡូក្រាម​​ ទឹកក្រូច​១០កេស ទឹកបរិសុទ្ធ​ ២០កេស និងបច្ច័យ​មួយចំនួន។

បន្ទាប់មកឯកឧត្ដម និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ/អង្គភាព មន្ត្រីរាជការ​ជុំវិញខេត្ត និងប្រជាពលរដ្ឋចំណុះជើងវត្ត​ទេពនិម្មិត បានរៀបចំពិធី​គោចរបិណ្ឌបាតព្រះសង្ឃចំនួន៦៧ព្រះអង្គ ដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង៕

Related Post