រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ៖ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ រួមគ្នាទប់ស្កាត់បទល្មើសនេសាទ

រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុង​ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្ដាយ រួមគ្នាទប់ស្កាត់​បទល្មើស​នេសាទ ព្រោះបើមិនចឹងទេធនធានជលផលរបស់យើងនឹងវិនាសអន្ដរាយផុតពូជ។ ឯកឧត្តម បានបន្តទៀតថា ការចូលរួមទប់ស្កាត់បទល្មើសនេសាទនេះ គឺចាប់ផ្ដើមពីបងប្អូនយើងម្នាក់ៗ ដោយនៅពេលធ្វើនេសាទ​បងប្អូនកុំប្រើឧបករណ៍នេសាទខុសច្បាប់ ហើយប្រសិនបើបានដឹងឬឃើញជនណាម្នាក់ប្រើឧបករណ៍​នេសាទ​ខុសច្បាប់បងប្អូនត្រូវរាយការណ៍ជូនអាជ្ញាធរ សមត្ថកិច្ចជាបន្ទាន់ដើម្បីចុះបង្ក្រាប ប្រសិនបងប្អូនចូលរួម​ធ្វើដូច្នេះបាន នោះបទល្មើសនេសាទនឹងថយចុះ ហើយទិន្នផលត្រីរបស់យើងនឹងកើនឡើង​វិញ​ជាក់ជាមិនខាន។

នាឱកាសនេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់បងប្អូនពលរដ្ឋយើងទាំងអស់ ដែលកន្លងមក បានគាំទ្រ​​ និងទុកចិត្តលើ រាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរ ពីសុខទុកបងប្អូនប្រជាពលរដ្ឋ​របស់យើង។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុង កើតមាន នៅក្នុងប្រទេស។

យោងតាមរបាយការណ៍របស់លោកមេឃុំផាត់សណ្ដាយ បានឲ្យដឹងថា បច្ចុប្បន្ននេះ ឃុំផាត់សណ្ដាយ មានចំនួន០៥ភូមិគឺ ភូមិកំពង់ចម្លង ភូមិនាងសាវ ភូមិទួលនាងសាវ ភូមិផាត់សណ្ដាយ និងភូមិកោះតាពៅ ដែលមានគ្រួសារសរុបចំនួន១១៩០គ្រួសារ ហើយប្រជាពលរដ្ឋសរុបចំនួន៥៥៦៣នាក់ ស្រី២៩០៦នាក់៕

Related Post