រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ក្រុងស្ទឹងសែន

ក្នុងពិធីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៨-២០១៩ នាព្រឹក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុនសែន បល្ល័ង្ក ក្រុងស្ទឹងសែន ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការ​ប្រុងប្រយ័ត្ន និងតឹងរឹងបំផុង អ្នកចេះ គឺជាប់។ ម្យ៉ាងវិញទៀត វិញ្ញាដែលបានយកមកប្រឡងនៅពេលនេះ គឺមាន​ការ​វិចខ្ចប់ និងដឹកជញ្ជូនបានត្រឹមត្រូវ ព្រមទាំងមានការរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដោយមានការ​យាមកាមច្បាស់លាស់។ ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានបង្ហាញហឹប​វិញ្ញាសារជូន​ដល់បេក្ខជន​ប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបាន​ថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ពីធីនេះ ក៏មានការអញ្ជើញចូលរួមមាន ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។។

ទន្ទឹមនឹងនោះ ឯកឧត្តម មានមតិផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅ​ថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃនៅពេល​ប្រឡងឲ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ខិតខំធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ ដែលបានរួម ចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ដើម្បីកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្តទៀត ព្រមទាំង​ជូនពរ​ក្មួយៗទាំងអស់ ឱ្យទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អក្នុងការប្រឡងបាក់ឌុបនាឆ្នាំ២០១៩ នេះ។

យោងលើរបាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យ​ដឹងថា ខេត្តកំពង់ធំ មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រចំនួន២ មណ្ឌល និងថ្នាក់សង្គមចំនួន០៧មណ្ឌល គិតជាបន្ទប់មានចំនួន១៨៤បន្ទប់ មានបេក្ខជនដែលត្រូវចូលរួមប្រឡងមាន​ចំនួន ៤៥៣៦នាក់ស្រី ២៤៨៣នាក់៕

Related Post