រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ ស្នើឱ្យមន្ត្រីរាជការទាំងអស់ត្រូវខិតខំ យកចិត្តទុកដាក់ បម្រើសេវាដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានល្អ

រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់គោ ក្នុងយុទ្ធនាការចាក់ថ្នាំ​ការពារ​ជម្ងឺឆ្លង”សារទឹក” គោក្របី ស្ថិតនៅភូមិក្តាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំបានស្នើឱ្យមន្ត្រីរាជការទាំងអស់ត្រូវខិតខំ យកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋជួបការលំបាក និងបម្រើសេវាដល់បងប្អូនតាមមូលដ្ឋានឲ្យបានល្អ។ ឯកឧត្តមក៏បានបន្តទៀតថា ថ្ងៃនេះជាការចាប់ផ្ថើមនៃយុទ្ធនាការចាក់ថ្មាំការពារជម្ងឺឆ្លង”សារទឹក”​ គោក្របី​ចំនួន២២៥ក្បាលនៅភូមិក្ដាមហា ឃុំឈូកខ្សាច់ ហើយថ្ងៃបន្តបន្ទាប់ទៀត ស្នើមន្រ្តីជំនាញទាំងអស់ ចុះចាក់ ថ្នាំដល់គោក្របីដោយមិនយកលុយពីម្ខាស់ ឲ្យបានទូទាំងខេត្តកំពង់ធំរបស់យើង។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ/អង្គភាព ពាក់ព័ន្ធ មន្ត្រីជំនាញការិយាល័យ​ផលិតកម្មនិងបសុព្យាបាល អាជ្ញាធរដែនដី និងបងប្អនប្រជាពលរដ្ឋជាម្ខាស់គោជាច្រើននាក់។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ ចូលរួមគោរពច្បាប់​ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅឲ្យឆ្ងាយ​ពី​គ្រឿងញៀនទាំងអស់គ្នា។ ឯកឧត្តមក៏បានចូលរួមចែកពូជស្មៅដល់កសិករជាម្ខាស់គោយកទៅដាំ ចែក​សំភារ:បសុឱសថ​ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងចាក់ថ្នាំការពារជម្ងឺឆ្លង”សារទឹក” គោជានិមិត្តរូបផងដែរ។

សូមបញ្ជាក់ថាបន្ទាប់ពីពិធីសំណេះសំណាល់ចប់ នៅព្រឹកថ្ងៃនេះដែរ ឯកឧត្តមអភិបាលខេត្តនិងសហការី​បាន​ចុះ​ពិនិត្យទីកន្លែងការធ្វើបង្ហាញស្តីពីដំណាំចំណីសត្វ(ស្មៅ)និងការចិញ្ចឹមសត្វគោបំប៉នយកសាច់ របស់កសិករ​ឈ្មោះ ឡេក គឹមហួរ ដែលមានសត្វគោសរុបចំនួន៦០ក្បាល ស្ថិតនៅភូមិតាម៉ី ឃុំសូយោង ស្រុកតាំងគោក៕

Related Post