រដ្ឋបាលខេត្តកំពង់ធំសូមជូនដំណឹងដល់ សិស្ស និស្សិត ដែលមានបំណងចង់ចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលខេត្តកំពង់ធំ ឲ្យបានជ្រាបថា រដ្ឋបាលខេត្តកំពង់ធំ សម្រេចបើកឲ្យមានការប្រឡងប្រជែងជ្រើសរើស សិស្ស និស្សិត ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្ដីរាជការស៊ីវិល សម្រាប់ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ធំ និងនៅសាលាស្រុកតាំងគោក។