រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំស្ដីពីការកៀងគរមូលនិធិ ក្នុងឱកាសអបអរសាទរខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០២០

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំទិវា ០៨ ឧសភា ២០២០។ ពិធីនេះក៏មាន​ការអញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកទាំង០៩ នាព្រឹក​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានផ្សព្វផ្សាយពីលិខិតលេខ ១៣៩ កក្រក.ទ.ទ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ របស់កាកបាទក្រហមកម្ពុជា ស្ដីពីការកៀរងគររកមូលនិធិតាមបណ្ដាសាខា ក្នុងឱកាសអបអរសាទរ​ខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ឧសភាក្រោម​ប្រធាន​បទ​(ខ្ញុំស្រឡាញ់​សន្តិភាព ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា) ព្រមទាំងបង្កើតគណៈកម្មការរៀបចំការគៀងគររកមូលនិធិ និងអំណោយមនុស្សធម៌ មានភារកិច្ចដូចជា៖

  1. រៀបចំធ្វើសេចក្តីអំពាវនាវ បណ្ដាខ្លឹមសារពាក់ព័ន្ធទិវា និងបែងចែកទៅតាមគោលដៅ
  2. រៀបចំរូបថតផ្សព្វផ្សាយ ពីសកម្មភាពមនុស្សធម៌នៅកន្លែងទទួលអំណោយ
  3. ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងតាមប្រព័ន្ធព័ត៌មាន អំពីសារៈសំខាន់ទិវា ០៨ ឧសភា
  4. រៀបចំលិខិតថ្លែងអំណរគុណជូនសប្បុរសជន
  5. រាយការណ៍សុំយោបល់គណៈកម្មការកណ្ដាលករណីចាំបាច់
  6. បូកសរុបលទ្ធផលកៀរងគររកមូលនិធិប្រចាំថ្ងៃនិងវគ្គបញ្ចប់ ជូនថ្នាក់ដឹកនាំ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ទៅលើការសម្អាតបរិស្ថាន សូមឱ្យថ្នាក់ដឹកនាំ​ទាំងអស់ជំរុញ​ផ្សព្វផ្សាយ ការសំអាតបរិស្ថាននៅក្នុងខេត្ត ក៏ដូចនៅតាមក្រុងស្រុក ដើម្បីឲ្យក្លាយទៅជាទីក្រុងស្អាត។ ម្យ៉ាងវិញទៀត សម្រាប់ពលករដែលធ្វើចំណាកស្រុកសព្វថ្ងៃនេះ ត្រូវតែតាមដានគាត់ជាប្រចាំគ្រប់ពេលវេលា ព្រោះគាត់ធ្វើដំណើរជាបន្តបន្ទាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។

Related Post