ខេត្តកំពង់ធំ៖
ថ្ងៃទី25/5/2017 មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត បានរៀបចំបណ្តុះបណ្តាលស្តីពីការរៀបចំ និងកសាងកម្មវិនិយោងបីឆ្នាំរំកិលក្រុង ស្រុក ដល់ក្រុមការងារកសាងផែនការក្រុងស្រុក ដែលមានសមាសភាពចូលរួមដូចជា អភិបាលរងក្រុងស្រុក ប្រធានការិយាល័យផែនការនិងឃុំទ្រឃុំសង្កាត់ ប្រធានការិយាល័យផែនការក្រុងស្រុក ទីប្រឹក្សាក្រុងស្រុក បុគ្គលិកបច្ចេកទេសគាំទ្រក្រុងស្រុក និងមន្ត្រីទីចាត់ការផែនការនិងវិនិយោគខេត្ត សរុប ៤៦នាក់ ស្រី ១០នាក់។ វគ្គបណ្តុះបណ្តាលនេះ សម្របសម្រួលដោយក្រុមការងារបច្ចេកទេសនៃមណ្ឌល នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត និងអនុប្រធានមន្ទីរផែនការខេត្ត។
វគ្គនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្ត។