រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងប្លង់ស្ថាបត្យកម្ម “វិថីលក់ម្ហូបអាហារ” ខេត្តកំពង់ធំ

ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតមានកិត្តិយសសូមជម្រាបជូននិស្សិតឆ្នាំទី៣ ទី៤ និងទី៥ ឬបញ្ចប់ការសិក្សារួចហើយក្តី ដែលមានជំនាញស្ថាបត្យកម្ម នគរូបនីយវិទ្យា ទេសចរណ៍ ឬជំនាញពាក់ព័ន្ ធមេត្តាជ្រាបថា ដើម្បីចូលរួមជំរុញការអនុវត្តស្តង់ដារ “សេវាកម្មតូបលក់ម្ហូបអាហារ” (Street Food) ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ្រោងដាក់ចេញនូវកម្មវិធី “ប្រកួតប្រជែងប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ” (Street Food) នៅខេត្តកំពង់ធំ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្ មនិងអនាម័យសុវត្ថិភាពម្ហូបអាហារតាមដងផ្លូវក៏ដូចជាការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាអំពីជីវភាពរស់នៅ វប្បធម៌ ប្រពៃណី របស់ប្រជាជននៅតាមតំបន់ និងជួយបង្កើតការងារដល់ប្រជាពលរដ្ឋតាមរយៈការទទួលបាននូវមុខរបរទទួលទានពីវិស័យទេសចរណ៍។
 
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយភ្ជាប់លក្ខខណ្ឌនៃការប្រកួតប្រជែងនឹងពាក្យស្នើសុំចូលរួម “ប្រកួតប្រជែងប្លង់ស្ថាបត្យកម្មវិថីលំហូបអាហារ” (Street Food) ទីតាំងសម្រាប់ការរៀបចំ “វិថីលក់ម្ហូបអាហារ” (Street Food) ក្នុងកម្មវិធីប្រកួតប្រជែងប្លង់ស្ថាបត្យកម្មរបស់ “វិថីលក់ម្ហូបអាហារ” ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
 
សម្រាប់ព័ត៌មានលម្អិតនៃការដាក់ពាក្យចូលរួមប្រកួតប្រជែង សូមទំនាក់ទំនងមកកាន់មន្ត្រីបច្ចេកទេស តាមរយៈលេខទូរស័ព្ទ ០១០ ៣៤ ៤១ ៥១

ប្រភព៖ ក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ខេត្តកំពង់ធំ

Related Post