រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវស្រូវពូជ ចំនួន ៦៦៥តោន ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៦៥០គ្រួសារ ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមកនៅខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរ​ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាំយក​ពូជស្រូវ​ចំនួន ៦៦៥តោន ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៦៥០គ្រួសារ ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក នៅក្នុងខេត្តកំពង់ធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមាន​ការ​អញ្ជើញ​ចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីអ្នកមុខអ្នកការ និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងបរិវេណស្តាតថ្មី ភូមិរូង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

Related Post