រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរង​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះអស់ចំនួន ៣ខ្នង និងទ្រព្យសម្បត្តិមួយចំនួន​ស្រុកស្ទោង

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមខេត្ត និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ អញ្ជើញចុះសាកសួរសុខទុក្ខជាពលរដ្ឋដែល​ទទួល​រងគ្រោះ​ដោយសារអគ្គីភ័យឆាបឆេះផ្ទះចំនួន ៣ខ្នង កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ វេលាម៉ោង ៧ព្រឹក បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ស្ថិតនៅភូមិក្រសាំងជ្រុំជើង ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើរបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលបានជួបនូវ​គ្រោះអគ្គីភ័យ​ឆាបឆេះផ្ទះនៅពេលនេះ និងសំដែងនូវការចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់​លំនៅ​ដ្ឋាន​របស់ពុកម៉ែបងប្អូន ព្រមទាំងបានអំពាវនាវ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុង​ប្រយ័ត្ន​ចំពោះអគ្គីភ័យ អាចកើតមានគ្រប់ពេលវេលា និងងាយឆាបឆេះបំផុតនៅរដូវប្រាំង និងរដូវរំហើយ​ពិសេស​​ភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប ម៉្យាងទៀតចំពោះការប្រើប្រាស់ខ្សែភ្លើងសម្រាប់ចម្លងចរន្តអគ្គិសនី ត្រូវប្រើប្រាស់ខ្សែភ្លើងដែលមានស្តង់ដា និងតភ្លើងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ។

សូមបញ្ជាក់ថា ម្ចាស់ផ្ទះដែលភ្លើងឆេះផ្ទះមានឈ្មោះដូចខាងក្រោម:
១.ម្ចាស់ផ្ទះឈ្មោះ មាស ប៉ុល ភេទស្រី អាយុ៦៧ឆ្នាំ ផ្ទះធ្វើអំពីឈើ ទំហំ០៨មx១៦ ដំបូលប្រក់ក្បឿង (ផ្ទះដើម​ហេតុ)
២.ម្ចាស់ផ្ទះឈ្មោះ រៀម ឌន ភេទប្រុស អាយុ៥៣ឆ្នាំ ផ្ទះធ្វើអំពីឈើ ទំហំ០៨មx១២ម ដំបូលប្រក់ក្បឿង
៣.ម្ចាស់ផ្ទះឈ្មោះ សុន សំបាន ភេទប្រុស អាយុ៤៨ឆ្នាំផ្ទះធ្វើអំពីឈើលើ ថ្មក្រោម ទំហំ០៦មx១២ម ដំបូល​ប្រក់​ក្បឿង ដោយប្រើប្រាស់ឡានទឹកចំនួន ៤គ្រឿង និងកម្លាំងសរុបចំនួន ៥៥នាក់ ។

Related Post