រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ ទទួលអំណោយ ពីសប្បុរសជននានា ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈ​កម្មការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានទទួលយកអំណោយ និងថវិកាមួយចំនួន ពី​សប្បុរស​ជននានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវការអរគុណ ដល់សប្បុរសជននានា ដែលបានចូលរួម​បរិច្ចាគ​នូវអំណោយ និងថវិកាមួយចំនួន ផ្តល់ឱ្យរដ្ឋបាលខេត្តកំពង់ធំ សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ទាំងនេះ ដែលសបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការ​ចែក​រំលែក ក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ នឹងយក​​ទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែល​កំពុង​រីករាល​ដាល នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

Related Post