កំពង់ធំ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានសម្របសម្រួលការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ លើកទី៦ ឆ្នាំ២០១៧ នៅក្នុងស្រុកស្ទោង ចំនួន០២ឃុំ ។ លទ្ធផលមានដូចខាងក្រោម៖
១. ឃុំកំពង់ចិនជើង៖ គម្រោងកែលម្អផ្លូវក្រួសក្រហមប្រវែង ១,១៩០ ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ៦២,៩២៦,០៩១ រៀល ។ តម្លៃដេញឈ្នះ ៦១,៨៨០,០០រៀល (ដេញចុះ ១.៦៦%)។
២. ឃុំសំព្រោជ៖ គម្រោងកែលម្អផ្លូវក្រួសក្រហមប្រវែង ១,៣៤៣ ម៉ែត្រ និងលូ ១ កន្លែង ក្នុងតម្លៃប៉ាន់ស្មាន ៥៩,៧៩២,៦៧៤ រៀល ។ តម្លៃដេញឈ្នះ ៥៨,០០០,០០០រៀល (ដេញចុះ ២.៩៩%)។