នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលស្រុកសណ្តាន់បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាប្រចាំឆ្នាំ២០១៧ នៅក្នុងឃុំទំរីង ក្រោមអធិបតីភាពលោក ប៉ែន និន ប្រធានក្រុមប្រឹក្សាស្រុកសណ្តាន់ ដែលមានសមាសភាពចូលរួមដូចជា៖
១).សមាជិកក្រុមប្រឹក្សាស្រុក គណអភិបាល នាយករដ្ឋបាល ប្រធាន អនុប្រធាន និងមន្រ្តីអង្គភាព ការិយាល័យពាក់ព័ន្ធ ជុំវិញស្រុកសរុបចំនួន ៣២ នាក់ ស្រី ០៦ នាក់ ។
២).ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងប្រជាពលរដ្ឋមកពីភូមិផ្សេងៗនៅក្នុងឃុំទំរីង សរុប ១៤៨ នាក់ ស្រី ៥៦ នាក់ ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង៖
១. ផ្ដល់ពត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធិផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
២. ផ្ដល់ពត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
៣. ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍ការងាររបស់ក្រុមប្រឹក្សា
៤.ទទួលអនុសាសន៍ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។
ប្រធានបទដែលត្រូវពិភាក្សាក្នុងវេទិកានេះគឺ៖
១. សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
២. ភូមិឃុំមានសុវត្ថិភាព
៣. ការងារកសិកម្ម
៤. ដីធ្លី
៥. ព្រៃឈើ
៦. សហគមន៍
៧. ការអភិវឌ្ឍមូលដ្ឋាន
៨. ការងារអប់រំ
៩. ការងារសុខាភិបាល ៕