រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់លើកទី៦ ឆ្នាំ២០១៧ នៅស្រុកសន្ទុក

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលខេត្ត​ បាន​សម្របសម្រួល​ការដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​ សង្កាត់​ឆ្នាំ២០១៧ លើក​ទី៦ នៅក្នុង​ស្រុក​សន្ទុក ចំនួន ០២ឃុំ ជា​លទ្ធផល៖

១. ឃុំ​ត្បូងក្រពើ៖ គម្រោង​សាងសង់ ​ផ្លូវ​បេតុង​អា​មេ ​ប្រវែង ១២០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់​បេតុង ០.១៥ ម៉ែត្រ និង ​ផ្លូវ​គ្រួសក្រហម ប្រវែង ១៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្ពស់​ដីស ០.៣ ម៉ែត្រ កម្រាស់​គ្រួសក្រហម ០.១៥ ម៉ែត្រ និង​ស្លាក​សញ្ញា​គម្រោង ០១ កន្លែង ។ តម្លៃ​ប៉ាន់ស្មាន ៥៩.៣៩៩.៨៣៥ ៛  ។ តម្លែ​ដេញ ១៥.១០០.០០០ រៀល ដេញ​ចុះ ៧៤% ។

២. ឃុំ​ទីពោ៖ គម្រោង​ជួសជុល​ផ្លូវ​គ្រួស​​ក្រហម​ប្រវែង ៣០០ម ទទឹង ៥ម៉ែត្រ កម្ពស់​ដីស ០.៣ម៉ែត្រ កម្រាស់​គ្រួសក្រហម ០.១៥ម និង​ផ្លូវ​គ្រួសក្រហម​ប្រវែង ៨០០ម៉ែត្រ  ទទឹង ៤ម៉ែត្រ កម្ពស់​ដីស ០.៣ម៉ែត្រ កម្រាស់​គ្រួសក្រហម ០.១៥ម៉ែត្រ និង​ដាក់លូ​ភ្លោះ​កាត់​ផ្លូវ​អង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៦ម៉ែត្រ ចំនួន ១កន្លែង និង លូ​ទោល​កាត់​ផ្លូវ​អង្កត់ផ្ចិត ០.៦ម៉ែត្រ ប្រវែង ៦ម៉ែត្រ ចំនួន ៥កន្លែង និង​ស្លាក​សញ្ញា​គម្រោង ០១កន្លែង ។ តម្លៃ​ប៉ាន់ស្មាន ៧៥.០២០.៨២៣ ៛ ។ តម្លៃ​ដេញ ១៧.០០០.០០០ រៀល ដេញ​ចុះ ៧៧% ៕

Related Post