រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

នៅ​រសៀល​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ បានរៀបចំ​ពិធី​ថ្វាយព្រះពរ ជ័យ​សិរីមង្គល ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់ ៨១ព្រះវស្សា យាង​ចូល ៨២ព្រះវស្សា អង្គ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាកបាទក្រហមកម្ពុជា ជាទី​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និង​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​មន្ត្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​សមាជិក​សមាជិកា សាខា​កាកបាទក្រហម​ផងដែរ ។

ក្នុង​ពិធី​នោះដែរ ឯកឧត្តម សុខ លូ បាន​អាន​លិខិត​ថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​បានបញ្ជាក់ ថ្ងៃទី១៨ ខែមិថុនា ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ចាត់ទុកជា​ទិវា​ដ៏​វិសេស​មួយ ដែល​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំណត់​ក្នុង​ប្រតិទិន ជា​ទិវា​ចម្រើន​ព្រះជន្ម ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​តម្រូវ​ឲ្យ​ គ្រប់​ស្ថាប័ន​ទាំងអស់ ដោតទង់​ជាតិ ទង់ជ្វាលា ព្រមទំាង អនុ​ញ្ញាត្តឲ្យ​ឈប់សម្រាក ​ចំនួន ០១ថ្ងៃ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រា​ពិធី​នេះ​ផងដែរ ៕

Related Post