រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលស្រុកសណ្តាន់ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកប្រចាំឆ្នាំ២០១៧ នៅក្នុងឃុំឈើទាល ក្រោមអធិបតីភាពលោក ប៉ែន និន ប្រធានក្រុមប្រឹក្សាស្រុក ។
សមាសភាពចូលរួមក្នុងវេទិកានេះមាន៖
១. សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាល នាយករដ្ឋបាល ប្រធាន អនុប្រធាន និងមន្រ្តី អង្គភាព ការិយាល័យពាក់ព័ន្ធ ជុំវិញស្រុកសរុបចំនួន ៣៦នាក់ ស្រី ០៦នាក់
២. មេឃុំ ស្មៀនឃុំ ប្រធានភូមិ និងប្រជាពលរដ្ឋមកពីភូមិផ្សេងៗនៅក្នុងឃុំ សរុប ១១០នាក់ ស្រី ៥៥នាក់។
វេទិកាដែលរៀបចំឡើងក្នុងឃុំឈើទាលនេះ ក្នុងគោលបំណង៖
១. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធិផលដែលក្រុមប្រឹក្សាស្រុកសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
២. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
៣. ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍ការងាររបស់ក្រុមប្រឹក្សា
៤. ទទួលអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ជាពិសេសបញ្ហាដែលពាក់ព័ន្ធនឹងប្រធានបទខាងក្រោម៖
៤.១ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
– ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
– ភូមិឃុំមានសុវត្ថិភាព
៤.២ ការងារសេដ្ឋកិច្ច
– កសិកម្ម
– ដីធ្លី
– ព្រៃឈើ
– សហគមន៍
៤.៣ ការងារសង្គមកិច្ច
– ការអភិវឌ្ឍន៍មូលដ្ឋាន
– ការងារអប់រំ
– ការងារសុខាភិបាល
ជាលទ្ធផល សំណួរដែលទទួលបានក្នុងវេទិកាមានចំនួន ១៨សំណួរ និងចំនួន ២សំណូមពរ ។