រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម វេង សាខុន ជំរុញដល់អាជ្ញាធរ និងមន្ត្រីជំនាញ ខិតខំ​ពង្រឹង​យន្តការទប់ស្កាត់រាល់បទល្មើសព្រៃឈើ បទល្មើសជលផល ការកាប់រុករានយកដីព្រៃ និងការដាំដុះព្រៃឈើ ដើម្បីប្រយុទ្ធប្រឆាំង​នឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ វេ​​ ​សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​ ​និងនេសាទ​ ​បានជំរុញដល់អាជ្ញាធរ​ ​និងមន្ត្រីជំនាញ​ ​ខិតខំពង្រឹងយន្តការតាមដានរាល់បទល្មើសព្រៃឈើ​ ​បទល្មើសជលផល​ ​និងការកាប់រុករានយកដីព្រៃ​ ​ដោយល្មើសច្បាប់គ្រប់រូបភាព​ ​ទប់ស្កាត់ភ្លើងឆេះព្រៃ​ ​ព្រៃលិចទឹក​ ​ព្រមទាំងដាំដុះព្រៃឈើឡើងវិញ​ ​ជាពិសេសគ្រប់គ្រងធនធានធម្មជាតិ​ ​ទឹក​ ​ដី​ ​ព្រៃឈើ​ ​ប្រកបដោយប្រសិទ្ធភាព​ ​ដើម្បីបង្កើននូវប្រសិទ្ធភាព​ ​ប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី​ ​និងគ្រោះរាំងស្ងួត​ ​ក្នុងឆ្នាំនេះ

ការលើកឡើងនេះ​ ​ឯកឧត្តម​ ​រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​ ​និងនេសាទ​ ​អញ្ជើញជាអធិបតីថ្លែងក្នុងពិធីទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី​ ​និងគ្រោះរាំងស្ងួតឆ្នាំ​ ​ដោយមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត​ ​និងបងប្អូនប្រជាពលរដ្ឋប្រមាណជាងនាក់​ ​ស្ថិតនៅសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី​ ​ភូមិត្រពាំងថ្ម​ ​ឃុំត្រពាំងឬស្សី​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

បន្ទាប់ពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ឡើងថ្លែងរបាយការណ៍ស្វាគមន៍​ ​អំពីស្ថានភាពភូមិសាស្ត្រនៅក្នុងសហគមន៍​ ​និងនៅក្នុងខេត្តកំពង់ធំរួចមក​ ​ឯកឧត្តម​ វេ​​ ​សាខុន​ ​រដ្ឋមន្ត្រីក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​បានក្រើនរំលឹកដល់មន្ត្រីមន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទខេត្ត​ ​និងអ្នកពាក់ព័ន្ធទាំងអស់​ ​ត្រូវអនុវត្ត​ឱ្យ​បានខ្ជាប់ខ្ជួននូវកម្មវិធីទាំង​ ​ដែលមានចែងច្បាស់នៅក្នុងកម្មវិធីសកម្មភាពជាតិ​ ​ដើម្បីប្រយុទ្ធប្រឆាំង​ ​នឹងការធ្លាក់ចុះគុណភាពដី​ ​ក្នុងនោះរួមមាន​ ​​.​ការប្រែប្រួលអាកាសធាតុ​ ​​.​ការធ្វើសមាហរណកម្មផែនការប្រើប្រាស់ដីសម្រាប់ធានាការគ្រប់គ្រងដីប្រកបដោយចីរភាព​ ​​. ​ការគាំទ្រចំពោះគោលនយោបាយក្នុងការបញ្ចូលការគ្រប់គ្រងដី​ ​ការប្រើប្រាស់ដីកសិកម្ម​ ​និងកំណត់តំបន់ដាំដុះដំណាំ​ ​​. ​ការអភិវឌ្ឍធនធានមនុស្ស​ ​សម្រាប់ការគ្រប់គ្រងដីកសិកម្មប្រកបដោយគុណភាព​ ​​.​ការកៀរគរធនធានថវិកា​ ​ដើម្បីគាំទ្រថវិកាដល់សកម្មភាពអាទិភាពនានា​ ​ពង្រឹងយន្តការតាមដានរាល់បទល្មើសព្រៃឈើ​ ​បទល្មើសជលផល​ ​និងការកាប់រុករានយកដីព្រៃ​ ​ដោយល្មើសច្បាប់គ្រប់រូបភាព​ ​ជាពិសេសបង្កើននូវប្រសិទ្ធភាព​ ​និងការទប់ស្កាត់ភ្លើងឆេះព្រៃ​ ​ព្រៃលិចទឹក​ ​ព្រមទាំងជំរុញការដាំដុះព្រៃឈើការគ្រប់គ្រងធនធានធម្មជាតិទឹកដីព្រៃឈើប្រកបដោយប្រសិទ្ធភាព

ជាចុងក្រោយឯកឧត្តម​ វេ​​ ​សាខុន​ ​ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវ​ ​គឺរួមគ្នាប្រយុទ្ធប្រឆាំង​ ​នឹងគ្រោះរាំងស្ងួតដែលផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍរបស់មូលដ្ឋាន​ ​ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ដែលបានលើកឡើងថា​ ​ទុក្ខកង្វល់របស់ប្រជាពលរដ្ឋខ្មែរ​ ​គឺជាទុក្ខកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល​ ​ហើយសេដ្ឋកិច្ចរបស់ប្រទេសជាតិ​ ​មិនអាចអភិវឌ្ឍបានទេប្រសិនបើសុខមាលភាពរបស់ប្រជាពលរដ្ឋមិនបានល្អប្រសើរ

Related Post