រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខ​តំណែង​របស់អភិបាលរងខេត្តកំពង់ធំ ៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នារសៀលថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​អ៊ុំ​ ​ម៉ារ៉ា​ ​រដ្ឋលេខាធិការ​ ​ក្រសួងមហាផ្ទៃ​ ​តំណាងដ៏ខ្ពង់ខ្ពស់​ ​សម្តេចក្រឡាហោម​ ​​ ​ខេង​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ​ ​ចំនួន​ ​រូប​ ​រួមមាន (​​. ​លោក​ ​អ៊ុន​ ​បុត្ត​ ​​. ​លោក​ ​ងួន​ ​រាសី​ ​​. ​លោក​ ​ជា​ ​វ៉ាន់ចាន់​ ​និងលោក​ ​លី​ វេ​​)និងនាយករដ្ឋបាលសាលាខេត្ត​ ​រូប(​លោក​ ​ម៉ាក់​ ​ប៊ុនហុង​) ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ថ្នាក់ដឹកនាំខេត្ត​ ​មន្ទីរអង្គភាព​ ​និងមន្ត្រីជុំវិញខេត្ត​ ​សរុបប្រមាណ​ ​នាក់​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ឡើងរាយការណ៍ដោយសង្ខេបអំពីស្ថានភាពភូមិសាស្ត្រ​ ​និងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត​ ​ជូនអង្គពិធី​ ​ព្រមទាំងសម្តែងនូវសេចក្តីរីករាយដែលទទួលបានថ្នាក់ដឹកនាំខេត្តបន្ថែមទៀត​ ​ដែលជាធនធានថ្មីសម្រាប់ការងាររដ្ឋបាលខេត្តកំពង់ធំ​ ​ដើម្បីចូលរួមចំណែកក្នុងការ​​​ដឹកនាំ​ ​ជំរុញការអភិវឌ្ឍខេត្តកំពង់ធំឲ្យកាន់តែឆាប់រហ័ស​ ​

ឯកឧត្តម​ ​អ៊ុំម៉ារ៉ាថ្លែងថា​ ​ការបន្ថែមចំនួនគណៈអភិបាលខេត្តនាពេលនេះ​ ​គឺជាជំហានថ្មីមួយទៀត​ ​របស់រាជរដ្ឋាភិបាល​ ​ក្នុងកំណែទម្រង់វិមជ្ឈការ​ ​និង​វិ​សហមជ្ឈការ​ ​សំដៅផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង​ ​ស្រុក​ ​ឃុំសង្កាត់​ ​ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ​ ​និងមានប្រសិទ្ធភាពខ្ពស់​ ​ជាពិសេសខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសន្តិភាព​ ​ស្ថេរភាពនយោបាយ​ ​ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ​ការលើក​ម្ពស់​លទ្ធិប្រជាធិបតេយ្យ​ ​និងជំរុញការអនុវត្តសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ​ក្នុងការលើក​ម្ពស់​ជីវភាពរស់នៅ​ ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​ ​និងការខិតខំចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការរបស់​​​ក្រសួងសុខាភិបាល​ ​ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ​កូ​វី

ដើម្បីឆ្លើយតបឲ្យបានសក្ដិសមចំពោះជំនឿទុកចិត្តពីរាជរដ្ឋាភិបាល​ ​ក៏ដូចជាក្រសួងមហាផ្ទៃ​ ​លោក​ ​ងួន​ ​រាសី​ ​ដែលទទួលបានការតែងតាំងថ្មី​ ​បានឡើងប្តេជ្ញាចិត្តដូចតទៅ​ ​ខិតខំ​បំ​ពេញការងារ​ ​តាមតួនាទី​ ​និងភារកិច្ចដែលថ្នាក់លើប្រគល់ជូន​ ​បង្កើនសាមគ្គីភាពផ្ទៃក្នុង​ ​និងបង្កើនទំនាក់ទំនងល្អជាមួយ​ ​មន្ទីរ​-​អង្គភាព​ ​ជំនាញជុំវិញខេត្ត​ ​រដ្ឋបាលក្រុង​ ​ស្រុក​ ​អង្គការមិនមែនរដ្ឋាភិបាល​ ​និងដៃគូពាក់ព័ន្ធនានា​ ​ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ​ ​សាមគ្គីភាព​ ​ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ​ ​រួមចំណែកធានានិរន្តរភាពកិច្ចការរដ្ឋបាលខេត្ត​ ​និងការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង

Related Post