រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត និងត្រៀមរៀបចំផែនការមួយចំនួន ក្នុងព្រឹត្តិការណ៍សំខាន់ៗ នាពេលខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​ដើម្បីស្តាប់របាយការណ៍ប្រចាំខែ​ ​និងត្រៀមរៀបចំផែនការមួយចំនួន​ ​ក្នុងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ​ ​ក្នុងព្រឹត្តិការណ៍សំខាន់​ ​នៅខេត្តកំពង់ធំក្នុងឆ្នាំនេះ​ ​រួមមាន
​* ​ពិធី​ន្និ​បាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត
​* ​ពិធីសម្ពោធកាត់ខ្សែបូស្ពានឆ្លងស្ទឹងសែន​ ​ជាអំណោយ​ ​សម្តេច​តេជោ ​និង​ ​សម្តេច​កិតិ្ត​ព្រឹទ្ធបណ្ឌិត
​* ​ពិធីរៀបចំ​ង្ក្រា​កំពង់ធំ​ ​នៅក្រុងស្ទឹងសែន
​* ​ពិធីទទួលភ្លើងគុកកីឡាស៊ី​ហ្គេ​ឆ្នាំ​ ​ឆ្លងកាត់ខេត្តកំពង់ធំ
​* ​ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ ​ដែលទាមទារឲ្យគណៈបញ្ជាការឯកភាពខេត្ត​ ​ក៏ដូចជាគណៈឯកភាពក្រុងស្រុក​ ​មន្ទីរ​វិ​​័​នានា​ ​និងមន្ត្រីរាជការទាំងអស់​ ​ចូលរួមសកម្មបន្ថែមទៀត​ ​ដើម្បីរៀបចំកិច្ចការ​ ​ការងារខាងលើនេះហើយបានល្អបន្តទៀត​ ​ឲ្យទាន់ពេលវេលា​ ​និងមានប្រសិទ្ធភាព

ក្នុងឱកាសនោះដែរ​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត​ ​មន្ត្រីរាជការ​ ​កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ ​អភិបាលក្រុងស្រុក​ ​មន្ទីរ​វិ​នានា​ ​ដែលបានយកចិត្តទុកដាក់ចាត់ចែងការងារក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី​ ​នៅខេត្តកំពង់ធំ​ ​និងការចាត់ចែងរៀបចំសន្តិសុខសណ្តាប់ធ្នាប់​ ​បានល្អប្រសើរ​ ​ធ្វើ​ឱ្យ​ដំណើរការរៀបចំបុណ្យទន្លេនេះទទួលបានភាពជោគជ័យ​ ​និងមានអ្នកចូលរួម​ម្សាន្ត​សប្បាយយ៉ាងច្រើនកុះករ

Related Post