(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពីធីក្រុងពាលី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដែលនៅសល់រយៈពេលត្រឹមតែ ៦ថ្ងៃទៀត ប៉ុណ្ណោះ ស្ថិតនៅទីព្រះស្រែ ក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងគោលបំណង ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូល ពីភោគផលកសិកម្ម នាឆ្នាំនេះផងដែរ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ និងដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តនោះ។
នៅក្នុងពិធីក្រុងពាលីនេះ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។